Publication
របាយការណ៍ ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ជុំទី៤
06 May 2024
ក្រុមការងារ UPR មានសមាសភាព ចំនួន៤៧រដ្ឋ គឺជារដ្ឋសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ យ៉ាងណាក្តី រាល់រដ្ឋសមាជិកទាំង ១៩៣ នៃអង្គការសហប្រជាជាតិអាចចូលរួមក្នុងការពិនិត្យរបស់ប្រទេសមួយទៀតបាន។
ការពិនិត្យនេះ ផ្អែកលើឯកសារ៖ ១) របាយការណ៍ជាតិ - ព័ត៌មានដែលផ្តល់ឱ្យដោយរដ្ឋស្ថិតក្រោមការពិនិត្យ ២) ព័ត៌មានដែលមាននៅក្នុងរបាយការណ៍របស់អ្នកជំនាញ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យ ដែលគេស្គាល់ថា ជានីតិវិធីពិសេស ស្ថាប័នសន្ធិសញ្ញាសិទ្ធិមនុស្ស និងអង្គភាពដទៃទៀតរបស់អង្គការសហប្រជាជាតិ ៣) ព័ត៌មាន ដែលផ្តល់ដោយភាគីពាក់ព័ន្ធផ្សេងៗ រួមទាំងស្ថាប័នជាតិសិទ្ធិមនុស្ស អង្គការតំបន់ និងក្រុមសង្គមស៊ីវិល។
ឯកសារជាភាសាអង់គ្លេស៖ https://www.ohchr.org/en/hr-bodies/upr/kh-index
Published by
OHCHR