សូមចុចនៅត្រង់នេះ ដើម្បីបញ្ជូនព័តមានអំពីការចោទប្រកាន់
ព័តមាន និងឈ្មោះដែលទទួលបាន នឹងត្រូវរក្សាការសម្ងាត់បំផុតជូន។ ការស្នើសុំការយល់ព្រមពីជនរងគ្រោះ ឬដើមបណ្តឹងនឹងធ្វើឡើងនៅមុនពេលមានការផ្តោះប្តូរព័ត៌មានសម្ងាត់នានា តែនៅពេលចាំបាច់សម្រាប់ធ្វើការស៊ើបអង្កេត និងផ្តល់ការគាំទ្រដោយអ្នកជំនាញជូនដល់ជនរងគ្រោះ។
ប្រសិន បើ អ្នក មាន សំណួរ បន្ថែម ឬ ត្រូវការជំនួយ ទាក់ទងនឹង ការ ដាក់ របាយការណ៍ នេះ សូម សរសេរ មក RCS-psea.cambodia@un.org
លេខទូរស័ព្ទអន្តរជាតិសម្រាប់រាយការណ៍អំពីករណីទប់ស្កាត់ការកេងប្រវ៍ញ្ច និងការរំលោភបំពានផ្លូវភេទ៖ +1 212 963 1111 (២៤ ម៉ោងក្នុងមួយថ្ងៃ)
ទៅជាការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ (SEA)?
ការកេងប្រវ័ញ្ចផ្លូវភេទ៖ គឺជាការរំលោភបំពានជាក់ស្តែង ឬការប៉ុនប៉ងរំលោភបំពានលើស្ថានភាពងាយរងគ្រោះ អំណាចក្នុងកម្រិតផ្សេងគ្នា ឬការជឿទុកចិត្ត ក្នុងគោលបំណងផ្លូវភេទ រួមមានជាអាទិ៍ ដើម្បីទទួលបានប្រយោជន៍ខាងហិរញ្ញវត្ថុ ខាងសង្គម ឬខាងនយោបាយដោយការកេងប្រវ័ញ្ចផ្លូវភេទលើបុគ្គលម្នាក់ទៀត ជាដើម។
ការរំលោភបំពានផ្លូវភេទ៖ គឺជាការបំពារបំពានលើរូបរាងកាយដែលមានលក្ខណៈផ្លូវភេទ ដែលកើតមានជាក់ស្តែង ឬគ្រាន់តែការគំរាមកំហែងទោះបីតាមរយៈការប្រើប្រាស់កម្លាំង ឬស្ថិតក្នុងស្ថានភាពមិនស្មើគ្នា ឬមានការបង្ខិតបង្ខំ ។
ការបៀតបៀនផ្លូវភេទ ធៀបនឹងការកេងប្រវ័ញ្ច និងការរលោភបំពានផ្លូវភេទ
ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ កើតមានឡើងចំពោះអ្នកទទួលផល ឬសមាជិកសហគមន៍ណាម្នាក់។ ការបៀតបៀនផ្លូវភេទ កើតឡើងរវាងបុគ្គលិក និងបុគ្គលិក ហើយអាចមានជាការនិយាយលេបខាយផ្លូវភេទដែលគេមិនស្វាគមន៍ ឬអាចជាការប្រើពាក្យសម្តី ឬការប្រព្រឹត្តជាកាយវិការមានលក្ខណៈផ្លូវភេទដែលគេមិនចង់បាន។
ការញែកឱ្យដាច់រវាងករណីទំាងពីរនេះ គឺជារឿងសំខាន់ ដើម្បីឱ្យគោលនយោបាយរបស់ទីភ្នាក់ងារ និងការបណ្តុះបណ្តាលបុគ្គលិក អាចបញ្ចូលការណែនាំជាក់លាក់អំពីនីតិវិធីរាយការណ៍ពីករណីនីមួយៗ។
តើគោលនយោបាយមិនអត់អោន អនុវត្តចំពោះអ្នកណាខ្លះ?
បុគ្គលិករបស់អង្គការសហប្រជាជាតិ និងដៃគូអនុវត្តរបស់អង្គការសហប្រជាជាតិ។
- "បុគ្គលិកអង្គការសហប្រជាជាតិ” សំដៅលើបុគ្គលិកនៃលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិ ឬទីភ្នាក់ងារនៃប្រព័ន្ធអង្គការសហប្រជាជាតិ អ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិដែលកំពុងធ្វើការនៅតាមអង្គការទាំងនេះ បុគ្គលដែលត្រូវបានចាត់ឱ្យមកធ្វើការក្នុងអង្គការរបស់ប្រព័ន្ធអង្គការប្រជាជាតិ ក្រោមការរៀបចំសម្រាប់បុគ្គលិកបម្រុង ឬក្នុងគម្រោងកម្ចីដែលអាចទូទាត់បាន អ្នកហាត់ការ បុគ្គលិកដែលត្រូវបានចាត់ឱ្យមកធ្វើការនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ តាមរយៈទីភ្នាក់ងារស្វែងរកការងារ ឬការរៀបចំស្រដៀងគ្នានេះ បុគ្គលិកដែលរដ្ឋាភិបាលបញ្ជូនឱ្យមកធ្វើការជាមួយអង្គការសហប្រជាជាតិ និងបុគ្គលដែលមានកិច្ចសន្យាជាទីប្រឹក្សាជាមួយនឹងប្រព័ន្ធអង្គការសហប្រជាជាតិ ក៏ដូចជាកងកម្លាំងយោធាអន្តរជាតិ ឬថ្នាក់តំបន់ ដែលកំពុងប្រតិបត្តិការជាផ្នែកមួយនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឬស្ថិតនៅក្រោម ឬពាក់ព័ន្ធនឹងអាណត្តិការងាររបស់អង្គការសហប្រជាជាតិ។
- "ដៃគូអនុវត្តរបស់អង្គការសហប្រជាជាតិ" គឺជាស្ថាប័ន ដែលការិយាល័យ ឬ ទីភ្នាក់ងារអង្គការសហប្រជាជាតិផ្តល់ ទំនុកចិត្តឱ្យអនុវត្តកម្មវិធី និង/ឬគម្រោងអ្វីមួយ ដូចដែលកំណត់នៅក្នុងឯកសារដែល បានចុះហត្ថលេខា ដោយមានការសន្មត់ថាដៃគូទំាងនេះមានការទទួលខុសត្រូវ និង គណនេយ្យភាព ដើម្បីប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងសម្រេចតាមលទ្ធផលរំពឹងទុក។ ដៃគូអនុវត្ត អាចរួមមាន ជាអាទិ៍៖
- ស្ថាប័នរដ្ឋាភិបាល
- អង្គការអន្តររដ្ឋាភិបាល
- អង្គការសង្គមស៊ីវិល ដោយរាប់បញ្ចូលទាំងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
អ្នកទទួលការបន្តរបស់ដៃគូអនុវត្ត ក៏ស្ថិតនៅក្នុងក្របខណ្ឌនិយមន័យនេះផងដែរ។
សូមចុចនៅត្រង់នេះ ដើម្បីបញ្ជូនព័តមានអំពីការចោទប្រកាន់
ព័តមាន និងឈ្មោះដែលទទួលបាន នឹងត្រូវរក្សាការសម្ងាត់បំផុតជូន។ ការស្នើសុំការយល់ព្រមពីជនរងគ្រោះ ឬដើមបណ្តឹងនឹងធ្វើឡើងនៅមុនពេលមានការផ្តោះប្តូរព័ត៌មានសម្ងាត់នានា តែនៅពេលចាំបាច់សម្រាប់ធ្វើការស៊ើបអង្កេត និងផ្តល់ការគាំទ្រដោយអ្នកជំនាញជូនដល់ជនរងគ្រោះ។
ប្រសិន បើ អ្នក មាន សំណួរ បន្ថែម ឬ ត្រូវការជំនួយ ទាក់ទងនឹង ការ ដាក់ របាយការណ៍ នេះ សូម សរសេរ មក RCS-psea.cambodia@un.org
លេខទូរស័ព្ទអន្តរជាតិសម្រាប់រាយការណ៍អំពីករណីទប់ស្កាត់ការកេងប្រវ៍ញ្ច និងការរំលោភបំពានផ្លូវភេទ៖ +1 212 963 1111 (២៤ ម៉ោងក្នុងមួយថ្ងៃ)
តំណភ្ជាប់ដែលពាក់ព័ន្ធ៖
អង្គការសហប្រជាជាតិ៖ ទប់ស្កាត់ការការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ