ចុងក្រោយគេ
សុន្ទរកថា
09 March 2023
សាររបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ទិវានារីអន្តរជាតិ២០២៣
ស្វែងយល់បន្ថែម
រឿងរ៉ាវ
15 February 2023
សង្គមកម្ពុជានឹងកាន់តែរឹងមាំ តាមរយៈការលើកកម្ពស់សំឡេងអ្នកសារព័ត៌មាន ដែលមានលក្ខណៈចម្រុះ និងឯករាជ្យ
ស្វែងយល់បន្ថែម
សេចក្តីប្រកាសព័ត៌មាន
28 December 2022
កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ រៀបចំកម្មវិធីប្រកួតចម្អិនម្ហូប ដើម្បីអបអរការរួមចំណែករបស់ចុងភៅសាលា នៅកម្ពុជា
ស្វែងយល់បន្ថែម
ចុងក្រោយគេ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាការអំពាវនាវឱ្យធ្វើសកម្មភាពជាសាកលដើម្បីបញ្ចប់ភាពក្រីក្រ ការពារបរិស្ថាន និងអាកាសធាតុរបស់ផែនដី ហើយធានាថាមនុស្សនៅគ្រប់ទីកន្លែងអាចទទួលបានសន្តិភាព និងវិបុលភាព។ ទាំងនេះគឺជាគោលដៅដែលអង្គការសហប្រជាជាតិកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា៖
សេចក្តីប្រកាសព័ត៌មាន
01 October 2022
កម្មវិធីស្បៀងអាហារពិភពលោក និងរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារក្នុងវ័យសិក្សា
ផែនការយុទ្ធនាការលើកកម្ពស់អាហារូបត្ថម្ភក្នុងសាលារៀននេះត្រូវបានបង្កើតឡើងដោយ WFP និង MoEYS នៅក្នុងសិក្ខាសាលាមួយកាលពីចុងសប្តាហ៍មុនដែលមានការចូលរួមពីទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល ក្រសួងសុខាភិបាល និងការិយាល័យអប់រំខេត្ត កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។
លោកស្រី គ្លែរ កូណាន់ តំណាង និងនាយកប្រចាំប្រទេសរបស់ WFP មានប្រសាសន៍ថា “មានកត្តាជាច្រើនដែលរួមចំណែកឱ្យកុមារក្នុងវ័យសិក្សាមានអាហាររូបត្ថម្ភមិនល្អ ហើយឥរិយាបថរបស់ពួកគេនិងអ្នកថែទាំពួកគេគឺជាកត្តាកំណត់មួយក្នុងចំណោមកត្តាកំណត់ទាំងឡាយ ។ យុទ្ធនាការប្រកបដោយប្រសិទ្ធភាព ដែលអប់រំកុមារអំពីសារៈសំខាន់នៃរបបអាហារមានជីវជាតិ និងមានតុល្យភាព នឹងក្លាយជាចំណុចសំខាន់មួយដែលរួមចំណែកដល់ការអភិវឌ្ឍន៍សុខភាពរយៈពេលវែងរបស់ពួកគាត់”។
“បន្ថែមទៅលើការចូលរួមដ៏យូរអង្វែងកន្លងមករបស់យើងនៅក្នុងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ឥឡូវនេះយើងកំពុងសហការជាមួយនាយកដ្ឋានសុខភាពសិក្សា និងដៃគូនានា ដើម្បីបង្កើតយុទ្ធនាការដែលលើកទឹកចិត្តឱ្យមានការបង្កើនការបរិភោគផ្លែឈើ បន្លែ និងប្រូតេអ៊ីន។”
នៅកម្ពុជា សិស្សសាលាទទួលរងនូវបញ្ហាអាហារូបត្ថម្ភផ្សេងៗដូចជា កង្វះមីក្រូសារជាតិកម្រិតខ្ពស់ អត្រាលើសទម្ងន់និងធាត់ជ្រុល និងកង្វះអាហារូបត្ថម្ភយូរអង្វែង។ ការកើនឡើងយ៉ាងឆាប់រហ័សនូវប្រជាប្រិយភាពរបស់អាហារកែច្នៃក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពរបបអាហារ។ ទន្ទឹមនឹងនេះ របបអាហារចម្រុះនៅតែមានកម្រិតទាប។ ការទទួលទានបាយ សាច់ និងត្រីមានបរិមាណខ្ពស់ ចំណែកការទទួលទានផ្លែឈើ បន្លែ និងប្រភេទប្រូតេអ៊ីនផ្សេងទៀតដូចជាទឹកដោះគោ ឬស៊ុត នៅមានកំរិតទាបខ្លាំងជាងកំរិតដែលណែនាំដោយគោលការណ៍អន្តរជាតិនៅឡើយ។
ឯកឧត្តម វេជ្ជបណ្ឌិត ឆាយ គឹមសុធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា មានប្រសាសន៍ថា “ករណីនេះគឺជាក្ដីបារម្ភណ៍យ៉ាងខ្លាំង ពីព្រោះថា ទោះបីជាមានវឌ្ឍនភាពខ្លះៗក្នុងការកាត់បន្ថយអត្រានៃភាពស្គមស្គាំង ក្រេសក្រិន និងខ្វះទម្ងន់ក៏ដោយ កង្វះអាហារូបត្ថម្ភនៅតែជាបញ្ហាដែលបន្តកើតមាននៅក្នុងកម្រិតគ្រួសារ។”
WFP សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ស្បៀងអាហារតាមសាលារៀនដល់សិស្សសាលាបឋមសិក្សា និងមត្តេយ្យសិក្សាតាំងពីឆ្នាំ១៩៩៩ ដោយបានរួមចំណែកលើកកម្ពស់លទ្ធផលផ្នែកអាហារូបត្ថម្ភ ក៏ដូចជាវត្តមាន ការផ្តោតអារម្មណ៍ និងការរៀនសូត្ររបស់សិស្ស។ ទោះជាយ៉ាងណាក៏ដោយ ការផ្ដល់ស្បៀងអាហារតាមសាលារៀនគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃរបបអាហាររបស់កុមារ វាមិនអាចសំដៅដោះស្រាយបញ្ហាទទួលទានអាហារនៅផ្ទះ ឬឥរិយាបថទទួលទាននំចំណីដែលមិនល្អនោះទេ។ ដូច្នេះ សាលារៀននៅតែជាវេទិកាមួយដែលផ្ដល់លទ្ធភាពនិងឱកាសក្នុងការលើកកម្ពស់របបអាហាររបស់កុមារ ឱ្យកាន់តែទូលំទូលាយ។
យុទ្ធនាការនេះនឹងជួយជំរុញដល់គោលដៅរបស់គោលនយោបាយជាតិស្តីពីសុខភាពសិក្សាឆ្នាំ២០១៩ ផែនការសកម្មភាពជាតិស្តីពីសុខភាពក្នុងវ័យសិក្សា និងគោលការណ៍ណែនាំស្ដីអំពីបទដ្ឋានលើកកម្ពស់សុខភាពសិក្សា ដែលទាំងអស់នេះមានរួមបញ្ចូលនូវអាទិភាពជាយុទ្ធសាស្រ្តសម្រាប់លើកកម្ពស់ការកែលម្អឥរិយាបថទទួលទានអាហារ និងឥរិយាបថសុខភាពរបស់សិស្សសាលា និងអាណាព្យាបាល។
# # #
កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលជួយសង្គ្រោះជីវិតមនុស្សក្នុងគ្រាអាសន្ន និងប្រើជំនួយស្បៀងអាហារ ជាវិធីកសាងមាគ៌ាឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជនដែលបានឆ្លងកាត់ជម្លោះ គ្រោះមហន្តរាយ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
១ នៃ 5
រឿងរ៉ាវ
25 May 2022
អង្គការសហប្រជាជាតិមិនពាក់ព័ន្ធ ជួយគាំទ្រ ក៏ដូចជារៀបចំ ឬសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ឆ្នាំ២០២២នេះឡើយ
អង្គការសហប្រជាជាតិមិនពាក់ព័ន្ធ ជួយគាំទ្រ ក៏ដូចជារៀបចំ ឬសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ឆ្នាំ២០២២នេះឡើយ។
អង្គការសហប្រជាជាតិអាចធ្វើការផ្តល់ជំនួយ ឬការគាំទ្រទៅលើការបោះឆ្នោតបានដោយផ្អែកលើកត្តាមួយចំនួនដូចជា៖ (i) សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ឬមហាសន្និបាត ដែលផ្តល់អាណត្តិឲ្យអង្គការសហប្រជាជាតិផ្តល់ជំនួយលើការបោះឆ្នោត និង/ឬ (ii) សំណើជាលាយលក្ខណ៍អក្សរជាផ្លូវការសុំជំនួយលើការបោះឆ្នោតពីអាជ្ញាធរជាតិសមស្របណាមួយ។ បន្ទាប់មក គឺការវាយតម្លៃលើតម្រូវការ បោះឆ្នោតដោយផ្នែកទទួលបន្ទុកជំនួយការបោះឆ្នោតនៃនាយកដ្ឋានកិច្ចការនយោបាយ និងកសាងសន្តិភាព (DPPA)។ បន្ទាប់មកការអនុម័តរបស់ជនបង្គោលទទួលបន្ទុកជំនួយការបោះឆ្នោត (អគ្គលេខាធិការរងនៃនាយកដ្ឋានកិច្ចការនយោបាយ និងកសាងសន្តិភាព DPPA) ដែលត្រូវការជាចាំបាច់មុនពេលដែលប្រព័ន្ធអង្គការសហប្រជាជាតិផ្តល់ ឬធ្វើការប្តេជ្ញាលើគម្រោងជំនួយលើការបោះឆ្នោត។
សំណើសុំជំនួយការបោះឆ្នោតត្រូវតែធ្វើឡើងដោយរដ្ឋសមាជិកទៅកាន់អង្គការសហប្រជាជាតិ។ សំណើនេះមិនអាចធ្វើឡើងដោយគណបក្សនយោបាយ សង្គមស៊ីវិល ឬអង្គការផ្សេងទៀតនោះទេ។
ដោយសារតម្រូវការខាងលើ ពេលបច្ចុប្បន្ននេះមិនទាន់មានការផ្តល់ជំនួយលើការបោះឆ្នោតណាមួយរបស់អង្គការសហប្រជាជាតិនៅកម្ពុជា នោះទេ។
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ តាមដានស្ថានភាពសិទ្ធិមនុស្សជាទូទៅនៅប្រទេសកម្ពុជា ហើយកិច្ចការនេះក៏នឹងបន្តក្នុងអំឡុងពេលបោះឆ្នោតផងដែរ។ អង្គការសហប្រជាជាតិនឹងនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើដំណើរការវិវត្តន៍នានានៅក្នុងប្រទេសកម្ពុជា។
១ នៃ 5

សេចក្តីប្រកាសព័ត៌មាន
01 October 2022
ឯកសារព័ត៌មានរបស់អង្គការសហប្រជាជាតិទី ១៧៖ ការចូលរួមរបស់សង្គមស៊ីវិល
ការអំពាវនាវឱ្យមានការគោរពសិទ្ធិមនុស្ស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ចូលការចូលរួមជាសាធារណៈនិងលំហសម្រាប់ពលរដ្ឋ ជាប្រធានបទមួយ ក្នុងចំណោមប្រធានបទចំនួន ៧ ដែលទាមទារឱ្យមានការចាត់វិធានការ ដោយលើកឡើងថា «សង្គមកាន់តែរឹងមាំ និងកាន់តែមានភាពធន់ នៅពេលដែលស្ត្រី និងបុរសអាចបំពេញតួនាទីប្រកបដោយអត្ថន័យក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គម រួមចំណែកដល់ការតាក់តែងគោលនយោបាយដែលមានឥទ្ធិពលលើជីវិតរបស់ពួកគេ រួមទាំងការទទួលបានព័ត៌មាន ការចូលរួមក្នុងកិច្ចពិគ្រោះយោបល់ ការលើកឡើងពីមតិជំទាស់ និងការរួមគ្នាសំដែងមតិ ជាដើម។»
លំហសម្រាប់ពលរដ្ឋ គឺជាគន្លឹះ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រជាជនដែលមានឱកាសតិចតួច គឺជាក្រុមដែលប្រឈមមុខខ្ពស់ជាងគេ នឹងត្រូវបានគេទុកចោល។ តាមរយៈការធានាឱ្យសង្គមស៊ីវិលចូលរួមប្រកបដោយអត្ថន័យ ប្រទេសនានាអាចកាត់បន្ថយវិសមភាព ធានាបរិយាប័ន្ន និងធ្វើឲ្យប្រសើរឡើងនូវចីរភាព។ នៅប្រទេសកម្ពុជា សង្គមស៊ីវិលចូលរួមក្នុងការផ្តល់សេវាជាច្រើន ដូចជា លើវិស័យអភិវឌ្ឍន៍ និង មនុស្សធម៌ ការលើកកម្ពស់អភិបាលកិច្ចល្អ ការអភិរក្ស ការកសាងសន្តិភាព និងសិទ្ធិមនុស្សជាដើម។ សង្គមស៊ីវិលមានវត្តមាននៅគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជា នៅក្នុងគ្រប់វិស័យ និងមានបុគ្គលិក និងអ្នកស្ម័គ្រចិត្តជាច្រើនមកពីសាវតារចម្រុះ។
រដ្ឋធម្មនុញ្ញកម្ពុជាដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ១៩៩៣ ផ្តោតការយកចិត្តទុកដាក់លើតួនាទីរបស់បុគ្គលក្នុងជីវភាពសាធារណៈ ដូចដែលមានចែងនៅក្នុងមាត្រា ៣៥ ពាក់ព័ន្ធនឹងសិទ្ធិ «ចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ»។ ទោះជាយ៉ាងនេះក្តី ការសន្យានៅក្នុងរដ្ឋធម្មនុញ្ញដែលចែងថា «សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងម៉ត់ចត់» ពីអាជ្ញាធរមិនត្រូវអនុវត្តន៍ឲ្យបានពេញលេញ។ ចាប់តាំងពីឆ្នាំ២០១៧ មក លំហសម្រាប់ពលរដ្ឋ និងការអនុវត្តសេរីភាពជាមូលដ្ឋានត្រូវបានរឹតបន្តឹង ដូចដែលបានរៀបរាប់នៅក្នុងរបាយការណ៍ជាបន្តបន្ទាប់ របស់អង្គការសហប្រជាជាតិ។[1]
ការគាំទ្ររបស់អង្គការសហប្រជាជាតិ
ចាប់តាំងពីទសវត្សរ៍ ១៩៩០ មក អង្គការសហប្រជាជាតិបានសហការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិលនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ អង្គការសហប្រជាជាតិបានផ្តល់ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពដល់អង្គការសង្គមស៊ីវិលអំពីស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ បានធ្វើការជាមួយដៃគូសង្គមស៊ីវិលក្នុងការស៊ើបអង្កេតលើ ករណីរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពានផេ្សងៗទៀត បានលើកកម្ពស់ការចូលរួមរបស់សង្គមស៊ីវិលក្នុងកិច្ចការសាធារណៈ និងបានគាំទ្រដល់ការងារ តស៊ូមតិរបស់សង្គមស៊ីវិលនៅកម្រិតជាតិ និងកម្រិត អន្តរជាតិ។
នាពេលបច្ចុប្បន្ននេះ អង្គការសហប្រជាជាតិនៅកម្ពុជាបន្តលើកកម្ពស់ភាពអង់អាចរបស់សង្គមស៊ីវិល ក្នុងនាមពួកគេជាអ្នកការពារសិទ្ធិមនុស្ស ចលករបង្កើនល្បឿនសម្រាប់ការអភិវឌ្ឍ និងការស្វែងរកការគាំទ្រសម្រាប់ការគោរពសិទ្ធិមនុស្ស ដើម្បីពង្រីក និងការពារលំហសម្រាប់ប្រតិបត្តិការការងាររបស់ពួកគេ។ ភាពជាដៃគូរបស់អង្គការសហប្រជាជាតិជាមួយនឹងសង្គមស៊ីវិលបានផ្តល់លទ្ធភាពឱ្យសង្គមស៊ីវិលដើរតួនាទីយ៉ាងសំខាន់ធ្វើជាអ្នកការពារសិទ្ធិយ៉ាងមានប្រសិទ្ធភាពចាប់តាំងពីពេលកកើតស្ថាប័ននេះមកម្ល៉េះ។
សិទ្ធិមានសេរីភាពនៃការបញ្ចេញមតិ ៖ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា អ្នកសារព័ត៌មាន និងសង្គមស៊ីវិល អង្គការសហប្រជាជាតិកំពុងផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការគាំទ្រផ្នែកច្បាប់ ក៏ដូចជាពង្រឹងបណ្តាញលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងសេរីភាពសារព័ត៌មានឱ្យបានកាន់តែទូលំទូលាយ ដែលទាំងនេះ គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន និងជាសសរស្តម្ភដ៏សំខាន់សម្រាប់ទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ។ ជាផ្នែកមួយនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិស្តីពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងការិយាល័យផ្តល់ការគាំទ្រផ្នែកច្បាប់មួយត្រូវបានបង្កើតឡើងដែលសមាសភាពជាមេធាវីឯកទេសខាងសេរីភាពនៃការបញ្ចេញមតិ ដើម្បីផ្តល់ការគាំទ្រ និងដំបូន្មានអំពីច្បាប់របស់កម្ពុជាដល់អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយជាង ៣០ នាក់។ លើសពីនេះ បន្ទាប់ពីរៀបចំផែនការសកម្មភាពនេះ មានតំណាងជាង ៣០០ នាក់ មកពីប្រព័ន្ធផ្សព្វផ្សាយ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់ដែលរៀបចំឡើយជាស៊េរី ដោយអង្គការសហប្រជាជាតិ ដើម្បីកសាងការយល់ដឹងឱ្យបានកាន់តែប្រសើរអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការផ្តល់ព័ត៌មានដល់សាធារណៈជន ក្នុងអំឡុងពេលនៃការរាតត្បាតជាសាកល និងលើកកម្ពស់កិច្ចសហការរវាងអាជ្ញាធរ និងអ្នកសារព័ត៌មាន ដើម្បីកសាងបរិយាកាសអំណោយផលសម្រាប់សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន។
សិទ្ធិមានសេរីភាពក្នុងការបង្កើតសមាគម៖ អង្គការសហប្រជាជាតិបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល រួមទំាងក្រុមសិទ្ធិមនុស្ស សហជីព និងស្ថាប័នដទៃទៀត ដើម្បីកសាងចំណេះដឹង និងសមត្ថភាពរបស់ពួកគេ ឈ្វេងយល់ពីការគំរាមកំហែងដែលពួកគេកំពុងជួបប្រទះ និងពិនិត្យតាមដានការអភិវឌ្ឍនានា ពាក់ព័ន្ធនឹងបរិយាកាសប្រតិបត្តិការការងាររបស់ពួកគេ។ អង្គការសហប្រជាជាតិបានសហការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិល ដើម្បីស្វែងរកការគាំទ្រប្រឆាំងនឹងការរួមតូចនៃលំហសម្រាប់ពលរដ្ឋ ដូចជាតាមរយៈការកំណត់ពីបទបញ្ញត្តិដែលបង្កជាបញ្ហានៅក្នុងច្បាប់ដែលធ្វើនិយ័តកម្មលើអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហជីព និងការងារដែលអនុវត្តដោយស្ថាប័នទំាងនេះ។ កាលពីខែកុម្ភៈឆ្នាំនេះ អង្គការសហប្រជាជាតិនៅកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងមួយ ដែលមានគោលបំណងលើកកម្ពស់លំហសម្រាប់ពលរដ្ឋ។
សិទ្ធិមានសេរីភាពប្រមូលផ្តុំដោយសន្តិវិធី៖ អង្គការសហប្រជាជាតិតាមដានការអនុវត្តសិទ្ធិនេះ រួមទាំងតាម រយៈការតាមដានការធ្វើបាតុកម្ម និងការសហការជាមួយអាជ្ញាធរ ដើម្បីធានាឱ្យមានការគោរពសិទ្ធិនេះ។ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអង្គការសហប្រជាជាតិមានវត្តមាននៅពេលដែលមានបាតុកម្មនៅក្នុងទីក្រុងភ្នំពេញ និងនៅខេត្តដទៃទៀតនៅក្នុងប្រទេស ជួយអាជ្ញាធរ ដើម្បីធានាថាអាជ្ញាធរបានបង្កភាពងាយស្រួលចៀសជាងរឹតត្បិត ឬធ្វើឱ្យរាំងស្ទះដល់សិទ្ធិក្នុងការតវ៉ាទាមទាររបស់គេ។ នេះរួមមានទាំងការធ្វើការងារទំនាក់ទំនងជាមួយនឹងអាជ្ញាធរនៅពេលដែលភាពតានតឹងខ្លាំងជាដើម។
សិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈ៖ អង្គការសហប្រជាជាតិអភិវឌ្ឍន៍សមត្ថភាពអង្គការសង្គមស៊ីវិល និងបង្កើតលំហ ដើម្បីឱ្យពួកគេអាចចូលរួមក្នុងការធ្វើគោលនយោបាយ និងការធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីឱ្យការសម្រេចចិត្តកាន់តែផ្អែកលើព័ត៌មានត្រឹមត្រូវ មានប្រសិទ្ធភាព មានចីរភាព និងពេញដោយបរិយាប័ន្ន ដូចជាការសម្រេចចិត្តពាក់ព័ន្ធនឹងកុមារ និងយុវជន ស្រ្តី និងជនជាតិដើមភាគតិចជាដើម។ ការរីកចម្រើននីមួយៗក្នុងការការពារលំហសម្រាប់ពលរដ្ឋមានផល ជាវិជ្ជមានដល់សហគមន៍ និងបុគ្គលម្នាក់ៗ ព្រមទំាងសិទ្ធិរបស់ពួកគេ។ វាក៏មានសារៈសំខាន់ផងដែរសម្រាប់ការអភិវឌ្ឍ សន្តិភាព និងសន្តិសុខយ៉ាងទូលំទូលាយ។ នៅក្នុងវិស័យយុវជនវិញ គណៈកម្មាធិការប្រឹក្សាយុវជនរបស់អង្គការសហប្រជាជាតិ (UNYAP) នៅកម្ពុជាត្រូវបានបង្កើតឡើងកាលពីឆ្នំា ២០០៧ ជាវេទិកាសម្រាប់ធ្វើការទំនាក់ទំនង និងពិគ្រោះយោបល់ជាមួយយុវជន ក្រោមការដឹកនាំរបស់យុវជនដោយផ្ទាល់ក្នុងគោលដៅឈ្វេងយល់ពីអាទិភាពនៃការអភិវឌ្ឍ និងទស្សនៈយល់ឃើញរបស់ពួកគេ និងធានាថាសំឡេងរបស់យុវជនកម្ពុជាត្រូវបានស្តាប់ឮក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ។ ក្នុងឆ្នាំ ២០២១ UNYAP ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ និងដៃគូនានា អាចកៀរគរកម្លាំងយុវជនប្រកបដោយជោគជ័យ តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗដូចជាទិវាយុវជនអន្តរជាតិ កម្មវិធីសន្ទនារបស់យុវជន យុទ្ធនាការលើកកម្ពស់ការងារសមរម្យសម្រាប់យុវជន និង កម្មវិធីតាមដានប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកសាងសមត្ថភាពជំរុញការចូលរួមរបស់ពលរដ្ឋ។
នៅក្នុងយន្កការនៃការពិនិត្យឡើងវិញតាមកាលកំណត់ជាសាកល (UPR) នៅឆ្នាំ ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានស្ម័គ្រចិត្តប្តេជ្ញា «ធានាឱ្យមានសេរីភាពសម្រាប់ពលរដ្ឋ ដោយអនុញ្ញាតឱ្យអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានអាចបញ្ចេញមតិខ្លួនដោយសេរី ទាំងនៅក្រៅប្រព័ន្ធ ទាំងនៅលើប្រព័ន្ធអនឡាញ ដោយមិនមានការភ័យខ្លាចទទួលរងការបៀតបៀន ឬការសងសឹក និងមិនធ្វើការចោទប្រកាន់ទោសដោយសារតែការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេនោះឡើយ»។ កាលពីខែកញ្ញា ឆ្នាំ ២០២១ អគ្គលេខាធិកាអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសកម្ពុជា «ពង្រឹងលំហសម្រាប់ពលរដ្ឋ និងលំហប្រជាធិបតេយ្យ [និង] បញ្ចប់ការបៀតបៀនលើតួអង្គនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស»។ អង្គការសហប្រជាជាតិបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីអនុវត្តន៍អនុសាសន៍របស់យន្តការ UPR និងបង្កើនកិច្ចពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល។ ឧទាហរណ៍ កិច្ចពិគ្រោះយោបល់ស្តីពីរបាយការណ៍ UPR ពាក់កណ្តាលអាណត្តិ ត្រូវបានរៀបចំរួមគ្នា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។
ខណៈពេលដែលប្រទេសកម្ពុជាទើបតែបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ កាលពីពេលថ្មីៗនេះ និងឈានទៅរកការរៀបចំការបោះឆ្នោតជាសាកលនៅ ឆ្នាំ ២០២៣ខាងមុខ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល រួមទាំងអង្គការស្ត្រីផងដែ ត្រូវតែមានលទ្ធភាពរួមចំណែក និងចូលរួមឱ្យបានពេញលេញលើការរៀបចំគោលនយោបាយដែលមានផលប៉ះពាល់មកលើលើជីវិតរបស់ពួកគេ។ សេចក្តីអំពាវនាវឱ្យមានការអនុវត្តវិធានការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស របស់អគ្គលេខាធិការគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិល មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។ បើទោះជាមិនមានអាណត្តិចូលរួម រៀបចំ ឬសង្កេតមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ ២០២២ ក៏ដោយ ក៏អង្គការសហប្រជាជាតិនៅតែបន្តតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលកិច្ចការនេះនឹងនៅតែបន្តធ្វើក្នុងកំឡុងពេលបោះឆ្នោត[2]។ អង្គការសហប្រជាជាតិត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការណ៍ជាជំហានៗ ដើម្បីជួយធ្វើឲ្យលំហសម្រាប់ពលរដ្ឋកាន់តែល្អប្រសើរឡើង តាមរយៈការចូលរួមជួយផ្តល់យោបល់លើការធ្វើវិសោធនកម្មច្បាប់ដែលពាក់ព័ន្ធសំខាន់ៗ ដើម្បីជួយ ឲ្យច្បាប់ទាំងនោអនុលោមទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា តួយ៉ាងដូចជា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសហជីព ជាដើម។
របៀបវារៈអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ ២០៣០ ចាត់ទុកសិទ្ធិមនុស្ស ជាចំណុចស្នូលដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ជាមួយនឹងគោលការណ៍ដ៏សំខាន់ គឺការមិនទុកនរណាម្នាក់ចោល និងការផ្តល់ភាពអង់អាចដល់ប្រជាពលរដ្ឋ ឱ្យធ្វើជាភ្នាក់ងារដ៏សកម្មក្នុងការសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍មួយនៅប្រទេសកម្ពុជា អង្គការសហប្រជាជាតិ នឹងបន្តបង្ហាញពីភាពពឹងអាស្រ័យគ្នាទៅវិញទៅមកនៃគ្រប់សិទ្ធិមនុស្សទាំងអស់ និងបន្តកិច្ចសហការជាមួយរដ្ឋាភិបាល ដើម្បីធ្វើឱ្យស្ថានភាពលំហសម្រាប់ពលរដ្ឋកាន់ តែល្អប្រសើរឡើង និងធានាថា ការអភិវឌ្ឍរបស់កម្ពុជា គឺជាការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា ហើយជាការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ព្រមទាំងប្រើប្រាស់នូវជំនាញ និងការរួមចំណែករបស់សង្គមទាំងមូល ព្រមទាំងសង្គមស៊ីវិលរបស់ប្រទេសនេះផងដែរ។
###
ឯកសារព័ត៌មានស្តីពីការឆ្លើយតបចំពោះជំងឺកូវីដ ១៩ របស់អង្គការសហប្រជាជាតិនៅកម្ពុជា គឺជាឯកសារផ្លូវការរបស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងផ្សព្វផ្សាយជូនប្រព័ន្ធផ្សព្វផ្សាយ និងដៃគូដទៃទៀត។ ឯកសារទាំងនេះត្រូវបានរៀបចំដោយការិយាល័យប្រធានអង្គការសហប្រជាជាតិប្រចំាប្រទេសកម្ពុជា។
[1] សូមមើល ឧទាហរណ៍ របាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១។
[2] https://cambodia.un.org/en/183273-united-nations-not-involved-assisting-organizing-or-observing-2022-commune-elections
១ នៃ 5
សុន្ទរកថា
13 February 2023
Remarks: High-Level Conference: Good Governance and Public Trust - Strengthening the Efficiency and Transparency of Social Protection in Cambodia | Social Protection Week 2023
*Check against delivery*
Your Excellency Dr. Aun Pornmoniroth, Deputy Prime Minister and Minister of Economy and Finance,
Esteemed Government Delegates,
Distinguished Colleagues of Development Partners and UN System,
Excellencies, Ladies and Gentlemen.
I am delighted to join you this morning for the opening of the 2nd Social Protection Week. At the outset, and on behalf of the UN system, I am pleased to convey our sincere appreciation to the Royal Government of Cambodia for promoting the social protection system and the continued efforts towards expanding this protection for all people in Cambodia. I would like to congratulate the General Secretariat of the National Social Protection Council and other partners who have contributed to the organization of this important multi-day event.
Since the launch of the National Social Protection Policy Framework in 2016, and particularly since the outbreak of the COVID-19 pandemic, the Royal Government has markedly expanded programmes, including social assistance and social security. This expansion is not only reaching people currently living in poverty, but also those who are at risk of falling back into poverty or facing other shocks. The Royal Government is implementing new social assistance programmes including cash transfer programmes for vulnerable households suffering from inflationary pressures, and for vulnerable households severely affected by floods.
Furthermore, as the preparation of the Universal Health Coverage Roadmap is underway, the Royal Government is committed to advancing the universal health coverage through the phased expansion of social health protection through the Health Equity Fund and National Social Security Fund. This is expected to expand coverage to an additional half a million people.
Since 2020, the Royal Government has gradually taken ownership of the national school meals programme and now manages nearly half of the schools benefiting from school meals. This programme, which contributes towards human capital development, is one of the only two social assistance schemes under the national social protection framework that targets children, a share of the population under-covered by social protection.
The impressive pace and scale of the social protection expansion demonstrates the increasing capacity of the Royal Government as custodians of the duty to protect people’s lives and livelihoods and ensure that the fundamental rights to social protection can be enjoyed by all people in Cambodia.
An important mental shift that we must complete in this regard is recognizing that social protection is not a cost for government, but rather, a key investment in a thriving and prosperous society. It is an investment in people that prevents a spiral into poverty and deprivation. It is an investment that protects the larger economy and leads to significant returns. A joint assessment between the United Nations and the Ministry of Economy and Finance concluded that the investment in social protection programmes saved the economy 0.8 percentage points and reduced poverty by 3.4 percentage points.
The recent progress in Cambodia has undoubtedly provided protection for millions of people who would have otherwise been at risk. Such progress is underpinned by the adoption and effective implementation of legislation and policies. These aim at providing protection for all those that might be at risk and empowering the instruments of government to respond accordingly. For example, the adoption of the proposed ‘Child Protection Law’ can be the foundation upon which the Royal Government and partners can ensure that every child born in Cambodia is provided appropriate protection and can access all services, such as health and education.
Excellencies, ladies and gentlemen
Recent achievements have demonstrated what is possible when all stakeholders collaborate effectively. At the same time, our collective efforts to enhance the social protection framework still have some way to go to fulfill emerging opportunities. There remain areas in which the system can be both expanded and improved to ensure that the safety-net it provides can catch all those at risk to a variety of shocks. This forms an essential element in the national effort to ensure that truly no one living in Cambodia is left behind – which is fundamental for achieving the global goals, the SDGs, that we have all committed to.
One of the current priorities is to bridge the gap between existing legal protections and their effective implementation. For instance, there exist several social protection schemes aimed at the protection of workers, such as employment injury and healthcare schemes. However, many workers and enterprises seem not to be enrolled yet in these schemes, despite being legally required to do so.
And to genuinely close the coverage gap, there must be a concurrent focus on strengthening institutional mechanisms and capacity at both national and sub-national levels to ensure they can handle the delivery of social protection services and meet the increasing demand of expanding coverage. An important positive step in this regard is that various social assistance programmes are now gathered under one roof, the newly established National Social Assistance Fund.
Excellencies, ladies and gentlemen
The UN system is supporting the Royal Government in the expansion of social protection coverage to those populations that are not yet covered. Our support to the government in this area includes: development of a strategy for progressive formalization of informal employment; design and eventual introduction of the Family Package Scheme; graduation based social protection; and, the formulation and introduction of a shock-responsive social protection framework.
There is also a need to improve the accountability and transparency of the social protection system through the development of a monitoring and evaluation mechanisms. This is essential to deepen the public’s trust and enhance the social contract between the state and its people.
The recent establishment of the Social Security Regulator to supervise and oversee the operations of all social security schemes in the country is an important step in this regard. The Regulator plays a crucial role to ensure that social security schemes are executed in a transparent, accountable and financially sustainable manner.
Excellencies, ladies and gentlemen
Before closing, and on behalf of the UN system, I would like to express my sincere appreciation to the Royal Government and other partners for the positive collaboration and partnership that have resulted in remarkable achievements in protecting the most vulnerable from the unprecedented multifaceted COVID-19, fuel and food crises. As Cambodia has emerged out of these crises, these results highlight a great opportunity to realise our shared goal of a Cambodian society that is more resilient, prosperous, sustainable and where no one is left behind.
I am pleased to reaffirm our commitment to continue our support for an integrated, transparent and accountable social protection system including through the new UN Cooperation Framework for the period 2024-2028 that is currently being elaborated with you all.
I believe that the fundamental point is this: there must be collective efforts - by the Government, by the community, by partners, the UN to bring social protection not only into law, but also into practice. This Social Protection Week is an excellent opportunity to take stock and chart the way forward.
I wish you all very productive deliberations.
Thank you very much for your kind attention.
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
01 October 2022
UNODC សម្ពោធយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈដើម្បីបង្កើនការយល់ដឹងអំពីផលវិបាកនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងរាជធានីភ្នំពេញ
បើទោះបីជា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដូចជាការពង្រឹងសមត្ថភាព និងជំនាញ ដល់មន្ត្រីនរគបាល ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ ។
ដើម្បីចូលរួមដោះស្រាយឧបសគ្គចំបងមួយចំនួន ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមការគាំទ្ររបស់ការិយាល័យកិច្ចការបរទេសនៃសហព័ន្ធអាល្លឺម៉ង់ បានបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈ ដែលនឹងដំណើរការក្នុងរយៈពេល ៦ខែ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសហគមន៍ និងមន្ត្រីនគរបាល ព្រមទាំងជូនដំណឹងដល់សាធារណៈជនអំពីសេវាកម្មគាំទ្រនានាដែលមានស្រាប់ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
លោក Felipe De La Torre អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេហ៍ និងប៉ាស៊ីហ្វិក នៃ UNODC បានមាន ប្រសាសន៍ថា៖ «UNODC មានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមចំណែកដល់ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី (NAPVAW) ២០១៩-២០២៣ តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ។ យើងមានគោលបំណងបញ្រ្ជាបចំណេះដឹង អំពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើងនៅក្នុងទីក្រុងភ្នំពេញ និងដើម្បីឱ្យប្រជាជនបានយល់ដឹងអំពីសេវាកម្មដែលមានសម្រាប់ជនរងគ្រោះ។ អំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសង្គមរបស់សហគមន៍ផងដែរ។»
លោកបានបន្ថែមថា យុទ្ធនាការនេះ គឺជាផ្នែកមួយនៃសកម្មភាពទាក់ទាញការគាំទ្រមតិ និងបង្កើនការយល់ដឹងនៃគម្រោងរបស់ UNODC ដែលផ្តោតលើវិធីសាស្រ្តនគរបាលសហគមន៍ក្នុងការកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ នគរបាលជាតិកម្ពុជា គម្រោងនេះផ្តោតទៅលើការកសាងសមត្ថភាពមន្ត្រីនគរបាលជួរមុខទាំងបុរស និងស្ត្រីដោយផ្តោតលើការពង្រឹងជំនាញកំណត់អត្តសញ្ញាណ ជំនាញរាយការណ៍ និងសរសេររបាយការណ៍អំពីឧប្បត្តិហេតុនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ក្រោមកិច្ចសហការជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពខណ្ឌ សហគមន៍ចំនួនប្រាំមួយ ស្ថិតនៅក្នុងខណ្ឌចំនួនបីនៅក្នុងរាជធានីភ្នំពេញរួមមាន៖ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ត្រូវបានរកឃើញថាជាសហគមន៍កំពុងប្រឈមហានិភ័យខ្ពស់នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ ផ្តោតលើក្រុមគោលដៅជាច្រើន ជាពិសេសស្ត្រីដែលមានអាយុចន្លោះពី ១៥ ទៅ ៤៩ ឆ្នាំ។ យុទ្ធនាការនេះនឹងបានទៅដល់សាធារណៈជនតាមរយៈការផ្សព្វផ្សាយសារផ្សេងៗ តាមប្រព័ន្ធអនឡាញ និងការបោះពុម្ភ។ ក្នុងនោះ ក៏មានសារចែករំលែកដោយបុគ្គលសាធាណៈមកពីវិស័យផ្សេងៗគ្នាផងដែរ។
ជាមួយនឹងការប្រើប្រាស់ hashtag #ឈប់ទ្រាំនឹងអំពើហិង្សា និងសារគន្លឹះ "មានអាជ្ញាធរនិងអ្នកជំនាញចាំជួយអ្នកជានិច្ច" យុទ្ធនាការនេះមានគោលបំណង លើកទឹកចិត្តដល់ជនរងគ្រោះ និងសាក្សី ត្រូវហ៊ានជំនះគំនាបវប្បធម៌ និងសង្គមពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយត្រូវហ៊ាននិយាយ តាមរយៈការបណ្តុះមតិ និងអារម្មណ៍វិជ្ជមានចំពោះការស្វែងរកជំនួយនៅពេលចាំបាច់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និង លោកស្រី ស ស៊ីណែត អគ្គនាយិការរងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី ដែលទទួលស្គាល់ថាជាជើងឯកប្រយុទ្ធប្រឆាំង នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ បានមានប្រសាសន៍ក្នុងពិធីសម្ពោធនេះ ដោយសង្កត់ធ្ងន់លើ សារៈសំខាន់នៃការគ្របដណ្តប់ទៅលើសហគមន៍ដែលងាយរងគ្រោះបំផុត។
ថ្លែងក្នុងសន្ទរកថាបិទកម្មវិធី Dr Angelika Stauder លេខាទី១ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «មន្រ្តីនគរបាលតែម្នាក់ឯង មិនអាចដោះស្រាយអំពើហិង្សាលើស្ត្រី និងក្មេងស្រីបានទេ។ នេះជាបញ្ហាសង្គម ដែលទាមទារឱ្យមានការឆ្លើយតបពីសង្គមទាំងមូល។ ប៉ុន្តែកម្លាំងនគរបាល គឺមានអំណាច និងការទទួលខុសត្រូវជាពិសេស នោះគឺជាការ ការពារជនរងគ្រោះពីហានិភ័យបន្ថែមទៀត ការតាមចាប់ជនល្មើស និងការទប់ស្កាត់ឧក្រិដ្ឋកម្មនានា។ ខ្ញុំសង្ឃឹមថា យុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការដឹកនាំជនរងគ្រោះឆ្ពោះទៅរក និងប្រើប្រាស់សេវាផ្តល់ដោយនគរបាល និងសេវាធានាសុវត្ថិភាពដែលមានស្រាប់ដទៃទៀត»
១ នៃ 5
រឿងរ៉ាវ
15 February 2023
សង្គមកម្ពុជានឹងកាន់តែរឹងមាំ តាមរយៈការលើកកម្ពស់សំឡេងអ្នកសារព័ត៌មាន ដែលមានលក្ខណៈចម្រុះ និងឯករាជ្យ
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំមុន លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការការពារសិទ្ធិមនុស្សទាំងអស់ និងលំហរ ពលរដ្ឋ។
អង្គការសហប្រជាជាតិនៅកម្ពុជាប្តេជ្ញាគាំទ្រដល់ការសម្រេចបាននូវរាល់សិទ្ធិមនុស្សទាំងអស់។ ថ្ងៃនេះគឺជាពេលមួយ ដើម្បីបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃសិទ្ធិជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងសារព័ត៌មាន ដែលជាធាតុចាំបាច់ក្នុងការកសាងសង្គមដ៏ស្អិតរមួត និងប្រកបដោយវិបុលភាព ព្រមទាំងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សង្គមកម្ពុជានឹងកាន់តែរឹងមាំ តាមរយៈការលើកកម្ពស់សំឡេងអ្នកសារព័ត៌មាន ដែលមានលក្ខណៈចម្រុះ និងឯករាជ្យ។
Comment by UN Human Rights Chief Volker Türk after shutdown of independent media outlet in Cambodia
១ នៃ 5

រឿងរ៉ាវ
07 March 2022
តួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍឧស្សាហកម្មប្រកបដោយបរិយាបន្ន និងចីរភាពនៅកម្ពុជា
ក្នុងនាមជាស្ត្រីដែលបម្រើការក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា អ្នកស្រី បញ្ញារិទ្ធ ជាអ្នកមើលការខុសត្រូវផ្នែកសុខភាព សុវត្ថិភាព និងបរិស្ថាននៃក្រុមហ៊ុន Wan He Da Manufacturing Company Limited ក្នុងប្រទេសកម្ពុជា។ គាត់បានធ្វើការនៅក្នុងវិស័យនេះអស់រយៈពេល ៧ ឆ្នាំមកហើយ។ អ្នកស្រី បញ្ញារិទ្ធ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល TEST Project ដែលរៀបចំរួមគ្នាដោយអង្គការ UNIDO និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដែលមានឈ្មោះថាគម្រោង «អភិវឌ្ឍន៍កាបូនទាបសម្រាប់ផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរវិធីសាស្រ្តបច្ចេកវិទ្យាបរិស្ថានមេត្រី (TEST)» ដែលមានបំណងលើកទឹកចិត្តដល់បណ្តារោងចក្រក្នុងប្រទេសកម្ពុជា ឱ្យប្រើប្រាស់បច្ចេកវិទ្យាបរិស្ថានមេត្រី ដើម្បីបង្កើនផលិតកម្មរបស់ពួកគេ ហើយស្របពេលជាមួយគ្នានោះដែរ កាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិស្ថាន។
មុននឹងចូលរួមក្នុងគម្រោង TEST គាត់បានសង្កេតឃើញថា រោងចក្រដែលគាត់កំពុងធ្វើការឱ្យនោះបានជួបប្រទះបញ្ហាជាច្រើនដូចជា ការប្រើប្រាស់ថាមពល និងទឹកមានកម្រិតខ្ពស់ និងមានប្រសិទ្ធភាពក្នុងកម្រិតមធ្យម ទាក់ទងនឹងការគ្រប់គ្រងសម្ភារ និងកាកសំណល់។ ជាលទ្ធផល រោងចក្រចំណាយថ្លៃដើមខ្ពស់នៅក្នុងខ្សែចង្វាក់ផលិតកម្ម ហើយបានប៉ះពាល់ដល់បរិស្ថាន តិចឬក៏ច្រើន។
អ្នកស្រី បញ្ញារិទ្ធ បន្ថែមថា នៅពេលដែលរោងចក្របានចូលរួមក្នុងគម្រោង «អភិវឌ្ឍន៍កាបូនទាបសម្រាប់ផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរវិធីសាស្រ្តបច្ចេកវិទ្យាបរិស្ថានមេត្រី (TEST)” ក្នុងឆ្នាំ២០១៩ ជាគម្រោងសំខាន់មួយក្នុងចំណោមគម្រោងសំខាន់ៗដទៃទៀតក្រោមក្របខណ្ឌនៃកម្មវិធីដើម្បីភាពជាដៃគូប្រចាំប្រទេស (PCP) របស់អង្គការ UNIDO ដែលនៅក្នុងនោះអ្នកស្រីត្រូវបានចាត់តាំងឱ្យធ្វើជាជនបង្គោលរបស់រោងចក្រ ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងការកសាងសមត្ថភាពពីក្រុមការងារនៃអង្គការ UNIDO និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) លើការវាយតម្លៃវិធីសាស្រ្ត TEST ព្រមទាំងប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាតជាងមុន (RECP) ដើម្បីបង្កើតក្រុមការងារ TEST នៅរោងចក្រ ដើម្បីអនុវត្តវិធានការនានាតាមលទ្ធផលរកឃើញ និងដើម្បីទទួលបានវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន (EMS) និងគណនេយ្យគ្រប់គ្រងបរិស្ថាន (EMA)។ ចាប់តាំងពីពេលនោះមក អ្នកស្រីបានគាំទ្រ និងកែលម្អផែនទីបង្ហាញផ្លូវបរិស្ថានសម្រាប់ដំណើរការផលិតកម្មរបស់រោងចក្រកាន់តែប្រសើរឡើង។ “បន្ទាប់ពីទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាល និងការវាយតម្លៃជាបន្តបន្ទាប់នៅក្នុងគម្រោង TEST រួចមក ក្រុមការងាររបស់ខ្ញុំ និងខ្ញុំអាចធ្វើឱ្យការអនុវត្តផ្នែកបរិស្ថានរបស់យើងមានភាពប្រសើរឡើង ដោយបំពេញបានតាមតម្រូវការរបស់អតិថិជន ដូចជាបង្កើនពិន្ទុ HIGG ពី ៣៧% ក្នុងឆ្នាំ២០១៨ ដល់ ៦០% ក្នុងឆ្នាំ២០២១»។
លើសពីនេះ ក្នុងនាមជាអ្នកអនុវត្តវិធានការ អ្នកស្រី បញ្ញារិទ្ធ បានចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តផ្នែកបរិស្ថាន តាមរយៈការលើកកម្ពស់ការអនុវត្តបៃតង ឬបែបអភិរក្ស ដោយផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ រួមទាំងប្តូរការប្រើប្រាស់ម៉ាស៊ីនត្រជាក់ពីសីតុណ្ហភាព ១៨°C ឬ ២០°C មកនៅសីតុណ្ហភាព ២៥°C វិញ ការអនុវត្តការថែទាំផ្ទះឱ្យបានល្អតាមរយៈការប្រើប្រាស់ថាមពល និងទឹកយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាការគ្រប់គ្រង និងកែច្នៃកាកសំណល់ឱ្យបានត្រឹមត្រូវ។ គាត់ក៏បានអនុវត្តបច្ចេកវិទ្យាបៃតង និងមានប្រសិទ្ធភាពផងដែរ ដូចជាការប្រើប្រាស់អំពូល LED ជំនួសឱ្យអំពូលម៉ែត្រ ការថែរក្សាឡចំហាយឱ្យបានត្រឹមត្រូវ ការបង្ការការលេចធ្លាយខ្យល់ ការប្រើប្រាស់ប្រព័ន្ធដំណើរការដែលមានប្រសិទ្ធភាពសម្រាប់ម៉ាស៊ីនកុមប្រេស័រ ហើយថែមទាំងពិចារណាលើការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ PV នៅរោងចក្រផងដែរ។
គាត់បានប្រាប់ទៅអ្នកសម្ភាសន៍ថា «ក្នុងនាមជាស្ត្រីដែលធ្វើការក្នុងវិស័យបរិស្ថាន ការងារជាច្រើនទាមទារឱ្យមានការរួមចំណែកយ៉ាងច្រើនរបស់ខ្ញុំទាក់ទងនឹងលិខិតស្នាមផ្សេងៗដូចជា ការប្រមូល វិភាគ រាយការណ៍ និងបង្ហាញទិន្នន័យ ក៏ដូចជាការសម្របសម្រួល និងគ្រប់គ្រងការងារជាមួយក្រុមការងារបច្ចេកទេសក្នុងការអនុវត្តផែនការសកម្មភាព ឬវិធានការ RECP។ នៅពេលខ្ញុំបំពេញការងារ ពេលខ្លះខ្ញុំជួបបញ្ហាប្រឈមលើផ្នែកបច្ចេកទេស ដូចជាខ្វះជំនាញ និងចំណេះដឹង ឬប្រឈមនឹងបញ្ហាក្នុងការជ្រើសរើសវិធានការតបតដែលត្រឹមត្រូវលើបញ្ហាទាំងនោះ»។
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ អ្នកស្រី បញ្ញារិទ្ធ និងក្រុមការងារបានធ្វើការពិភាក្សាជាក្រុម ការប្រឹក្សាផ្នែកបច្ចេកទេស ឬបង្កើនសមត្ថភាព និងជំនាញរបស់បុគ្គលិក តាមរយៈកម្មវិធីកសាងសមត្ថភាព។ ការដោះស្រាយបញ្ហាប្រឈមក៏ជួយឱ្យរោងចក្រសម្រេចបាននូវគោលដៅបៃតងរបស់ខ្លួនផងដែរ ចាប់តាំងពីរោងចក្រ Wan He Da រៀបចំខ្លួនសម្រាប់ស្តង់ដារការងារខ្ពស់ជាងនេះ។ អ្វីដែលសំខាន់ គាត់បានបន្ថែមថា «ពេលខ្លះ ខ្ញុំអាចរកឃើញវិធីសាស្រ្តបែបច្នៃប្រឌិតដើម្បីអនុវត្តវិធានការបៃតងទាំងនោះទៀតផង»។
អ្នកស្រីបានចែករំលែកក្នុងពេលសម្ភាសន៍នោះថា «និយាយដោយសង្ខេប ដោយសារខ្ញុំបានចូលរួមយ៉ាងយកចិត្តទុកដាក់នៅក្នុងរោងចក្រ និងគម្រោងនេះ ខ្ញុំអាចមើលឃើញថាអាជីវកម្មរបស់រោងចក្រកំពុងរីកចម្រើនជាបណ្តើរៗ។ អតិថិជននៅក្រៅប្រទេសដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម ពេញចិត្តនឹងដំណើរការអនុវត្តការងាររបស់យើងដោយសារតែការកើនឡើងនៃការបញ្ជាទិញផលិតផល ទោះបីជាមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ដោយ ដែលជាហេតុធ្វើឱ្យមានការបង្កើតការងារកាន់តែច្រើនថែមទៀតដល់បុគ្គលិក-និយោជិតនៅក្នុងស្រុក»។
ជាចុងក្រោយ អ្នកស្រីបានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ការការពារបរិស្ថានគឺជាការទទួលខុសត្រូវរបស់បុគ្គលគ្រប់រូប ដោយមិនមានការរើសអើងយេនឌ័រទេ។ គាត់បានបន្ថែមថា «តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាការងារបរិស្ថានគឺមិនមែនសម្រាប់តែបុរសទេ វាក៏ជាការងាររបស់ស្ត្រីដែរ ហើយវារួមចំណែកដល់ការអភិវឌ្ឍខ្លួន ស្ថាប័ន និងសហគមន៍។ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ជំនាញបៃតងពិតជាមានសារៈសំខាន់ និងពាក់ព័ន្ធនៅក្នុងការគាំទ្រដល់វិស័យកម្មន្តសាលនៅកម្ពុជា»។
រីករាយទិវាសិទ្ធនារីអន្តរជាតិ!
១ នៃ 5
រឿងរ៉ាវ
03 March 2022
ដំណើររបស់គ្រូបង្រៀនស្ត្រីក្នុងការលើកកម្ពស់ការស្រាវជ្រាវ និងការអភិវឌ្ឍដែលទាក់ទងនឹងថាមពលកកើតឡើងវិញ
«មិនថានៅក្នុងឧស្សាហកម្ម ឬនៅក្នុងការអប់រំ និងការស្រាវជ្រាវនោះទេ ជាញឹកញាប់ យើងបានឮថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាវិស័យសម្រាប់បុរស។ ខ្ញុំគិតថាវាជាទស្សនៈមួយលំអៀង។ ខ្ញុំបានជម្នះផ្នត់គំនិតសង្គមនេះហើយបានសម្រេចគោលដៅរបស់ខ្ញុំ។ ខ្ញុំចង់លើកទឹកចិត្តស្ត្រីផ្សេងទៀតឱ្យជឿជាក់លើខ្លួនឯង តាមសម្រេចក្តីសុបិនរបស់ពួកគេ និងបំផុសគំនិតដល់ស្ត្រីផ្សេងទៀត តាមរយៈការបង្ហាញគំរូស្ត្រីបន្ថែមទៀតនៅក្នុងវិស័យនេះ»។
ពិសី គឺជាស្ត្រីមួយរូបក្នុងចំណោមស្ត្រីដ៏តិចតួចដែលមកពីតំបន់ជនបទភាគខាងត្បូង ដែលបានជម្នះឧបសគ្គនៃបទដ្ឋានសង្គម និងវប្បធម៌លើស្ត្រីនៅក្នុងផ្នែកវិទ្យាសាស្ត្រ ដើម្បីបន្តការសិក្សាអប់រំ និងអាជីពរបស់នាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយនឹងអាហារូបករណ៍ពេញលេញសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្ររបស់នាង។ បន្ទាប់ពីបញ្ចប់ការសិក្សា នាងបានចូលរួម និងរួមចំណែកក្នុងការងារទាក់ទងនឹងវិទ្យាសាស្ត្រផ្សេងៗ រួមទាំងការអប់រំផងដែរ តាមរយៈការបង្រៀននិស្សិតថ្នាក់បរិញ្ញាបត្រលើមុខវិជ្ជាវិទ្យាសាស្ត្រ និងសកម្មភាពស្រាវជ្រាវពាក់ព័ន្ធ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុប្បន្ននាងជាមន្ត្រីនៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំ យុវជន និងកីឡា។
ពិសីកាន់តែមានការចាប់អារម្មណ៍លើបច្ចេកវិទ្យាថាមពលកកើតឡើងវិញក្នុងអំឡុងឆ្នាំសិក្សារបស់គាត់ទាក់ទងនឹងការគ្រប់គ្រងកាកសំណល់តាមរយៈការប្រើប្រាស់ឡជីវឧស្ម័ន ហើយបន្តចូលរួមក្នុងការបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ។
គាត់បានលើកឡើងថា «ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលខ្ញុំបានដឹងជាលើកដំបូងអំពីអត្ថប្រយោជន៍ដ៏មានសក្តានុពលខ្លាំងនៃជីវឧស្ម័នដែលបានប្រើប្រាស់ជាប្រភពនៃថាមពលកកើតឡើងវិញ ហើយបានរួមចំណែកដល់គ្រប់វិមាត្រនៃការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការការពារបរិស្ថាន ការធ្វើឱ្យកម្រិតជីវភាពប្រសើរឡើង និងការបង្កើនប្រាក់ចំណេញសម្រាប់ម្ចាស់កសិដ្ឋាន និងការបង្កើតផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចសង្គមសម្រាប់សង្គម»។
ចាប់តាំងពីពេលនោះមក គាត់បានបន្តចូលរួមយ៉ាងសកម្មជាមួយកម្មវិធីបណ្តុះបណ្តាលដែលគាំទ្រដោយអង្គការសហប្រជាជាតិស្តីពីបច្ចេកវិទ្យាជីវឧស្ម័នពាណិជ្ជកម្ម ហើយបានប្រើប្រាស់ចំណេះដឹងនោះយ៉ាងសកម្ម។ គាត់បានដឹកនាំដោយជោគជ័យនូវគម្រោងផ្សេងៗទាក់ទងនឹងបរិស្ថាន និងការអភិវឌ្ឍ រួមទាំងគម្រោងបង្ហាញឡជីវឧស្ម័នសម្រាប់កសិករ ការចូលរួមរបស់និស្សិត និងបណ្ឌិត្យសភាក្នុងការស្រាវជ្រាវទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់និស្សិតសាកលវិទ្យាល័យ។ ហើយគាត់បានបន្តលើកកម្ពស់បច្ចេកវិទ្យាជីវឧស្ម័ន តាមរយៈការផ្សព្វផ្សាយព័ត៌មានដល់សិស្ស-និស្សិត និងសហគមន៍របស់គាត់ និងតាមរយៈការងារស្រាវជ្រាវ និងអភិវឌ្ឍន៍។
ពិសី តែងតែប្តេជ្ញា និងចាប់យកឱកាសដើម្បីសម្រេចគោលដៅរបស់ខ្លួន និងផ្តល់មកឱ្យសង្គមវិញ។ តាមផ្លូវនៃការធ្វើដំណើររបស់គាត់ មានបញ្ហាប្រឈម និងឧបសគ្គផ្សេងៗដែលរំខានគាត់មិនឱ្យសម្រេចតាមក្តីប្រាថ្នាចំពោះវិស័យដែលគាត់ចូលចិត្ត។ គាត់នៅតែឮគេសួរសំណួរថា «ហេតុអ្វីបានជាអ្នកចង់សិក្សា និងធ្វើការក្នុងវិស័យដែលទាក់ទងនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» «វិទ្យាសាស្រ្តមិនស័ក្តិសមសម្រាប់ស្ត្រីទេ» ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ផ្នត់គំនិតទាំងនោះត្រូវបានជម្នះដោយការជឿជាក់លើខ្លួនឯង ដោយផ្តោតលើអ្វីដែលគាត់ចង់បាន ការព្យាយាមឱ្យអស់ពីសមត្ថភាព និងការបង្ហាញស្នាដៃការងារ និងលទ្ធផលរបស់គាត់។
ពិសី គឺជាស្រ្តីម្នាក់ក្នុងចំណោមស្ត្រីដ៏តិចតួចដែលធ្វើការក្នុងវិស័យអប់រំ និងស្រាវជ្រាវ និងអភិវឌ្ឍន៍ទាក់ទងនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ គាត់តែងតែលើកទឹកចិត្ត និងប្រាថ្នាចង់ឃើញស្ត្រីកាន់តែច្រើនចូលរួមក្នុងពិភពវិទ្យាសាស្ត្រ និងដើរតួនាទីយ៉ាងសកម្មនៅក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។
«ខ្ញុំគិតថាបច្ចុប្បន្ននេះមានមនុស្ស និងស្ត្រីកាន់តែច្រើនចាប់អារម្មណ៍លើវិទ្យាសាស្ត្រ ដោយសារមានព័ត៌មានទូលំទូលាយ និងមធ្យោបាយកាន់តែងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា មិនដូចកាលពីដប់ឆ្នាំមុនទេ ហើយស្ថានភាពដែលមិនអំណោយផលក៏មានភាពប្រសើរឡើងដែរ។»
«ខ្ញុំចង់ឱ្យស្ត្រីជឿជាក់លើខ្លួនឯង មានជំហររឹងមាំចំពោះអ្វីដែលគាត់ចង់បាន ដើរតួជាអ្នកដឹកនាំ និងធ្វើជាគំរូសម្រាប់ក្មេងស្រី និងស្ត្រីវ័យក្មេងដទៃទៀតនៅក្នុងសហគមន៍របស់ខ្លួន។ សង្គមត្រូវតែទទួលស្គាល់ និងមានឆន្ទៈក្នុងការលើកតម្កើងតួនាទីសំខាន់របស់ស្ត្រីនៅក្នុងការអប់រំ ជាពិសេសសម្រាប់កូនៗ និងគ្រួសាររបស់ពួកគេផ្ទាល់។ ហើយយើងនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ចាប់ពីមិត្តភក្តិរហូតដល់រដ្ឋាភិបាល និងអង្គការអភិវឌ្ឍន៍នានា នឹងបង្កើតឱ្យមានបរិយាកាសកាន់តែអំណោយផលសម្រាប់ស្ត្រីដើម្បីជំរុញការចាប់អារម្មណ៍របស់ពួកគេ និងឱ្យពួកគេសម្រេចតាមក្តីសុបិនរបស់ពួកគេក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដូចជាតាមរយៈការផ្តល់អាហារូបករណ៍ ការផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវ ហើយសំខាន់ជាងនេះទៅទៀតគឺការគាំទ្រពីសង្គមដើម្បីជួយសម្រាលកិច្ចការផ្ទះរបស់ពួកគេ ដើម្បីឱ្យស្ត្រីអាចមានពេលសម្រាប់សិក្សា កសាងបណ្តាញ និងធ្វើការងារដូចបុរសដែរ»។
ពិសី បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលអំពីជីវឧស្ម័នជាបន្តបន្ទាប់ ដែលរៀបចំដោយកម្មវិធីសហប្រជាជាតិ «ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការលើកកម្ពស់រោងចក្រជីវឧស្ម័នពាណិជ្ជកម្ម»។ កម្មវិធីនេះមានគោលបំណងកសាងសមត្ថភាពថ្នាក់ជាតិលើបច្ចេកវិទ្យាជីវឧស្ម័នពាណិជ្ជកម្ម ដើម្បីជួយដល់អាជីវកម្មកសិពាណិជ្ជកម្មកម្ពុជា ក្នុងការបំពេញលក្ខខណ្ឌតម្រូវផ្នែកបរិស្ថានសម្រាប់ការគ្រប់គ្រងកាកសំណល់ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ខណៈពេលដែលប្រើប្រាស់ជីវថាមពលដែលផលិតបានសម្រាប់ផលិតកម្មនានា។
១ នៃ 5

រឿងរ៉ាវ
03 March 2022
តើការផ្តល់ជាសាច់ប្រាក់អាចជួយគ្រួសារមួយឱ្យជម្នះគ្រោះតក់ស្លុតជាច្រើនបានយ៉ាងដូចម្តេចខ្លះ?
សុផល និងប្រពន្ធរបស់គាត់ឈ្មោះ សោភ័ណ្ឌ បើករបរតូចមួយលក់នំបញ្ចុកនៅផ្ទះរបស់ពួកគេដែលស្ថិតនៅជាប់មាត់ទន្លេ ហើយដោយសារតែគ្រោះទឹកជំនន់ ពួកគេរងការប៉ះពាល់យ៉ាងខ្លាំង។ «យើងធ្វើនំបញ្ចុកលក់មិនបាន ហើយចង់ធ្វើដំណើរទៅណាមកណាដើម្បីរកប្រាក់ចំណូលក៏មិនបានដែរ។ យើងមានការព្រួយបារម្ភខ្លាំងណាស់ យើងមិនដឹងត្រូវធ្វើយ៉ាងណាទេដើម្បីចិញ្ចឹមកូនតូចៗរបស់យើង ហើយខ្លាចក្រែងពួកគេឈឺ។»
សុផល ជាឪពុកម្នាក់ដែលមានកូន ៤ នាក់ រស់នៅក្នុងខេត្តពោធិ៍សាត់ រំលឹកពីបទពិសោធន៍របស់គាត់ដែលបានឆ្លងកាត់នៅក្នុងពេលមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបានប៉ះពាល់ដល់ប្រជាជនកម្ពុជាជិត ៨០០ ០០០ នាក់ក្នុងខែតុលា ឆ្នាំ២០២០។ ដូចគ្នានឹងជំងឺរាតត្បាតដែលកំពុងកើតមាននេះដែរ គ្រោះទឹកជំនន់ទាំងនេះបានប៉ះពាល់ដល់ប្រជាជនជាច្រើន ជាពិសេសប្រជាជនក្រីក្រ ហើយសម្រាប់គ្រួសារទាំងឡាយដូចជាគ្រួសាររបស់សុផលដែរ គ្រោះតក់ស្លុតទាំងពីរនេះរឹតតែបន្ថែមបន្ទុកទៅលើការលំបាកក្នុងបញ្ហាជីវភាព និងសុខភាពគ្រួសាររបស់គាត់។
ចំណូលរបស់គ្រួសារសុផលរងការប៉ះពាល់យ៉ាងខ្លាំង។ គ្រួសារនេះជាធម្មតារកប្រាក់ចំណូលបានភាគច្រើនដោយសារការលក់នំបញ្ចុកសម្រាប់ពិធីមង្គលការ និងពិធីបុណ្យធំៗផ្សេងទៀតនៅក្នុងមូលដ្ឋាន ដែលធ្វើឱ្យពួកគេងាយរងគ្រោះយ៉ាងខ្លាំង។ សុផលបានរំលឹកថា «ដោយសារជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ធំៗដូចជា ពិធីមង្គលការ និងពិធីធំៗ មិនត្រូវបានអនុញ្ញាតឱ្យធ្វើនោះទេ។ ចំនួននៃការកុម្ម៉ង់បានធ្លាក់ចុះយ៉ាងឆាប់រហ័ស» និងបានប៉ាន់ប្រមាណថាពួកគេបានបាត់បង់ប្រាក់ចំណូលអស់ពីរភាគបី ហើយនៅពេលដែលភ្លៀងធ្លាក់ខ្លាំង កម្រិតទឹកទន្លេបានឡើងដល់ត្រឹមជង្គង់លិចដល់ផ្ទះរបស់គាត់អស់ពេញមួយខែ ធ្វើឱ្យពួកគាត់មិនអាចធ្វើនំបញ្ចុកលក់បាន ឬរកចំណូលបានទាល់តែសោះ។
ប្តីប្រពន្ធមួយគូនេះត្រូវបង្ខំចិត្តបិទអាជីវកម្មរបស់ពួកគេ ហើយប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងការរកម្ហូបអាហារដើម្បីចិញ្ចឹមកូនទាំងបួនជារៀងរាល់ថ្ងៃ។ សុផលក៏បានងាកទៅនេសាទវិញ ប៉ុន្តែកម្រចាប់ត្រីបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសារណាស់។ ទឹកជំនន់ដែលបានលិចចូលទៅដល់ក្នុងផ្ទះបានធ្វើឱ្យប្តីប្រពន្ធទាំងពីរនេះចេះតែភ័យខ្លាចថាកូនរបស់ពួកគេអាចនឹងកើតជំងឺគ្រុនចាញ់ឬជំងឺឆ្លងតាមទឹកផ្សេងទៀត ហើយបើដូច្នោះមែន ពួកគេដឹងថាពួកគេរឹតតែលំបាកក្នុងការចំណាយលើថ្លៃធ្វើដំណើរ ទៅព្យាបាលជំងឺ។
កម្មវិធីនេះគឺសម្រាប់ជួយទៅដល់គ្រួសារងាយរងគ្រោះដូចជាគ្រួសាររបស់ សុផល ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការឧបត្ថម្ភជាច្រើនដល់ជនងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតនេះ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ចំពោះការប៉ះពាល់ពីជំងឺកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ២០២០ មក។ បន្ទាប់ពីកើតមានគ្រោះទឹកជំនន់ កម្មវិធីស្បៀងអាហារពិភពលោក (WFP) ក៏បានចាប់ផ្តើមឧបត្ថម្ភសាច់ប្រាក់បន្ថែមផងដែរ ទៅដល់ ៤០ ០០០ គ្រួសារដែលបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត និងគ្រោះទឹកជំនន់ ដោយដឹងថាពួកគេបានជួបបញ្ហាអសន្តិសុខផ្នែកសេដ្ឋកិច្ច និងអសន្តិសុខស្បៀង។ កម្មវិធីនេះទទួលបានការគាំទ្រពីអង្គការ Deutsche Gesellschaft fuer Internationale Zusammenarbeit (GIZ) តាងនាមឱ្យក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) នៃសហព័ន្ធអាល្លឺម៉ង់ ដែលបានប្តេជ្ញាផ្តល់ថវិកាចំនួន ៦ លានដុល្លារអាមេរិក។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីជួយប៉ះប៉ូវការខាតបង់ ជួយឱ្យគ្រួសារដែលរងការប៉ះពាល់ មានអាហារូបត្ថម្ភអប្បបរមាតាមតម្រូវការ និងកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយទាំងឡាយ ដែលបានបង្កការលំបាកសម្រាប់មនុស្សរាប់លាននាក់ដែលរស់នៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់នៃប្រទេសកម្ពុជា។
សុផល បានរំលឹកថា «ដំបូងខ្ញុំបានឮអំពីកម្មវិធីផ្តល់សាច់ប្រាក់តាមរយៈមេភូមិរបស់យើង។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តព្រោះវាបានមកដល់ចំពេលដែលខ្ញុំត្រូវការវាខ្លាំងបំផុត”។ សុផល បានបន្តថា “បើគ្មានប្រាក់នេះទេ ខ្ញុំប្រាកដជាត្រូវជំពាក់បំណុលសាច់ញាតិ និងអ្នកជិតខាងរបស់ខ្ញុំមិនខាន ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសាររបស់ពួកយើង ព្រោះយើងគ្មានជម្រើសទេ»។
ប្តីប្រពន្ធមួយគូនេះ មិនត្រឹមតែយកប្រាក់នេះទៅទិញម្ហូបអាហារប៉ុណ្ណោះទេ ពួកគេថែមទាំងយកវាទៅបើកមុខរបរគ្រួសារឡើងវិញ និងធ្វើឱ្យវាមានភាពធន់ជាងមុនចំពោះបញ្ហានៅថ្ងៃអនាគត ដែលរួមបញ្ចូលទាំងការជួសជុលម៉ូតូរបស់ពួកគេដែលរងការខូចខាតផងដែរ។ បើគ្មានម៉ូតូនោះទេ ពួកគេមិនអាចបើកមុខរបររបស់ពួកគេឡើងវិញបានទេ ព្រោះនៅពេលជួសជុលម៉ូតូរួច ពួកគាត់អាចលក់នំបញ្ចុក និងផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យបានសមរម្យជាងមុន។
ពេលនេះ សុផល និងសោភ័ណ្ឌមានក្តីសង្ឃឹមសម្រាប់ថ្ងៃអនាគតច្រើនជាងពេលមុន។ មុខរបររបស់ពួកគេបានដំណើរការឡើងវិញហើយ ហើយការកើនឡើងនៃចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យពួកគេសង្ឃឹមថា ពិធីមង្គលការ និងព្រឹត្តិការណ៍ផ្សេងទៀតនឹងអាចធ្វើទៅបានជាធម្មតាឡើងវិញ ដែលនឹងធ្វើឱ្យគ្រួសាររបស់ពួកគេមានឱកាសរកប្រាក់ចំណូលឡើងវិញបាន។ “នៅថ្ងៃអនាគត ពួកយើងសង្ឃឹមថានឹងអាចមានផ្ទះមួយសមរម្យសម្រាប់កូនៗរបស់ពួកយើង”។
១ នៃ 5
រឿងរ៉ាវ
04 January 2022
ជីវិតក្រោយមកពីប្រទេសថៃ៖ រឿងរ៉ាវរបស់ស្រ្តីចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញ ដោយសារជំងឺរាតត្បាតកូវីដ-១៩
ផល្លី [ឈ្មោះត្រូវបានប្តូរដើម្បីការពារអត្តសញ្ញាណ] អាយុ ៤១ ឆ្នាំ ធ្លាប់ទៅធ្វើការនៅប្រទេសថៃ នៅការដ្ឋានសំណង់មួយ មុនពេលជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យគាត់បង្ខំចិត្តត្រឡប់ទៅភូមិកំណើតរបស់គាត់វិញ ដែលស្ថិតនៅក្នុងខេត្តសៀមរាប ភាគពាយព្យនៃប្រទេសកម្ពុជា។
ប៉ុន្មានថ្ងៃដំបូងរបស់ ផល្លី ក្រោយពីត្រឡប់មកប្រទេសកម្ពុជាវិញ ពោរពេញទៅដោយក្តីមន្ទិល និងការព្រួយបារម្ភ គាត់បានរៀបរាប់ថា «ខ្ញុំមិនដឹងថាខ្ញុំអាចរកប្រាក់ចិញ្ចឹមជីវិតបានដោយរបៀបណាទេ ដែលវាធ្វើឱ្យខ្ញុំមានអារម្មណ៍ពិបាកវេទនា និងធ្លាក់ទឹកចិត្ត»។
ជនចំណាកស្រុកជាង ២៦៥ ០០០ នាក់ (រួមទាំងស្ត្រីចំណាកស្រុកជាង ១១៦ ០០០ នាក់) បានត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដោយសាររងផលប៉ះពាល់ពីជំងឺរាតត្បាត។ រួមគ្នាជាមួយនឹងអង្គការ UNFPA អង្គការ UNICEF និងអង្គការ WHO, អង្គការ IOM បានអនុវត្តកម្មវិធីរួមគ្នាមួយដែលផ្តល់មូលនិធិដោយមូលនិធិបរធនបាលកិច្ចពហុភាគីសហប្រជាជាតិ (UN MPTF) ដែលបានផ្តល់ឱកាសសមាហរណកម្មឡើងវិញសម្រាប់ស្ត្រីចំណាកស្រុក តាមរយៈការគាំទ្រសកម្មភាពរកប្រាក់ចំណូល។ កម្មវិធីនេះត្រូវបានអនុវត្តនៅចន្លោះខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២០ នៅក្នុងខេត្តចំនួនបីក្នុងប្រទេសកម្ពុជា ដែលមានចំនួនជនចំណាកស្រុកត្រឡប់មកពីប្រទេសថៃច្រើនជាងគេ។
ដោយសារតែមានការគាំទ្រពីកម្មវិធីនេះ ផល្លីអាចចាប់ផ្តើមមុខរបរលក់សណ្តែកសៀង និងសាច់មាន់របស់គាត់បាន ដែលសព្វថ្ងៃនេះគាត់បើកមុខរបរនេះជាមួយកូនស្រីរបស់គាត់ ដោយរកប្រាក់ចំណូលប្រចាំថ្ងៃបានចំនួន ៤០ ០០០ រៀល (១០ ដុល្លារអាមេរិក)។
«ការធ្វើទឹកសណ្តែក គឺជាគំនិតល្អសម្រាប់អាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ព្រោះនេះជាភេសជ្ជៈដ៏ទាន់សម័យក្នុងសហគមន៍របស់ខ្ញុំ»
លើសពីនេះ មុខរបរលក់សណ្តែកសៀងបានបន្សល់នូវកាកសំណល់ដែលមានប្រយោជន៍ដែលអាចយកទៅឱ្យចំណីមាន់បាន ធ្វើឱ្យមុខរបររបស់ផល្លីកាន់តែមាននិរន្តរភាពជាងមុន។ ផល្លី ក៏ធ្វើអំបោសដោយដៃផងដែរ ដែលគាត់អាចលក់វាបាននៅផ្សារក្នុងមូលដ្ឋានដើម្បីរកប្រាក់ចំណូលបន្ថែម។
នៅភូមិមួយទៀតក្នុងខេត្តសៀមរាប ស្រីមុំ [ឈ្មោះត្រូវបានប្តូរដើម្បីការពារអត្តសញ្ញាណ] អាយុ ៣២ឆ្នាំ បានរៀបរាប់ពីរបៀបដែលគាត់ និងស្វាមីខំតស៊ូស្វែងរកការងារធ្វើជាអ្នកស៊ីឈ្នួលឱ្យគេនៅប្រទេសថៃ នៅពេលដែលការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាតបានចាប់ផ្តើមប៉ះពាល់ដល់ការប្រកបមុខរបរទាំងឡាយ។ ដោយគិតគូរយ៉ាងយកចិត្តទុកដាក់ ពួកគាត់ក៏បានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចិញ្ចឹមកូនតូចៗ ដែលពួកគាត់បានទុកឱ្យនៅប្រទេសកម្ពុជា និងជួយផ្គត់ផ្គង់ឪពុកម្តាយចាស់ជរារបស់ស្រីមុំ។
គាត់បានពន្យល់ថា «យើងបានឃ្លាតឆ្ងាយពីផ្ទះអស់រយៈពេលបីឆ្នាំ ដូច្នេះពិបាកសម្រេចចិត្តរឿងនេះណាស់ ជាពិសេសគឺដោយសារខ្ញុំមិនដឹងថាត្រូវផ្គត់ផ្គង់ចិញ្ចឹមគ្រួសាររបស់ខ្ញុំនៅកម្ពុជាដោយរបៀបណាទេ»
ពេលត្រឡប់មកដល់ភូមិគោកចិនវិញ ស្រីមុំបានទទួលការឧបត្ថម្ភពីកម្មវិធី UN MPTF ដើម្បីចាប់ផ្តើមមុខរបរផ្ទាល់ខ្លួនរបស់គាត់ គឺការចិញ្ចឹមមាន់ និងដាំបន្លែ ដោយប្រើប្រាស់ដីដែលជាកម្មសិទ្ធិរបស់គ្រួសារគាត់។
«ខ្ញុំពិតជារីករាយណាស់នៅពេលដែលខ្ញុំត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីសមាហរណកម្មឡើងវិញ ដោយសារខ្ញុំចង់ប្រើប្រាស់ជំនួយនេះ ដើម្បីចាប់ផ្តើមមុខរបរខ្នាតតូចរបស់ខ្ញុំដោយផ្ទាល់នៅផ្ទះរបស់ខ្ញុំ ហើយអាចរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបាន។ ខ្ញុំមានគម្រោងបន្តរស់នៅក្នុងប្រទេសកម្ពុជា ហើយផ្តោតលើការចិញ្ចឹមបីបាច់កូនៗរបស់ខ្ញុំ និងការអប់រំរបស់ពួកគេ»
គាត់រៀបរាប់ដោយមោទនភាពថា ដំបូងឡើយគាត់មានមេមាន់ចំនួនប្រាំពីរក្បាល ហើយបន្ទាប់ពីគ្រប់គ្រងមុខរបររបស់គាត់ជាច្រើនខែមក ឥឡូវនេះគាត់មានមាន់ជិត ១០០ ក្បាលហើយ។ មុខរបរដាំបន្លែរបស់គាត់ក៏បានរីកចម្រើនផងដែរ គឺពង្រីកពីការដាំផ្កាខាត់ណាស ត្រកួន ស្ពៃពួយឡេង និងរុក្ខជាតិឱសថ មកបន្ថែមបន្លែជាច្រើនទៀតដូចជាត្រសក់ និងពោតបារាំង។ ស្រីមុំ សម្លឹងមើលទៅអនាគតដោយសុទិដ្ឋិនិយម៖ «ខ្ញុំសប្បាយចិត្ត ខ្ញុំអាចចិញ្ចឹមឪពុកម្តាយ និងកូនប្រុសភ្លោះរបស់ខ្ញុំ ដែលរៀននៅថ្នាក់បឋមសិក្សាបានហើយ ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសទេ»។
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
29 December 2022
កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ រៀបចំកម្មវិធីប្រកួតចម្អិនម្ហូប ដើម្បីអបអរការរួមចំណែករបស់ចុងភៅសាលា នៅកម្ពុជា
លោកស្រី គ្លែរ កូណាន់ អ្នកតំណាងនិងជានាយិការបស់ WFP មានប្រសាសន៍ថា "កម្មវិធីអាហារតាមសាលារៀនមានឥទ្ធិពលយ៉ាងជាក់ច្បាស់លើសុខភាព ការលូតលាស់ និងភាពជោគជ័យរបស់សិស្សនៅក្នុងថ្នាក់រៀន។ កម្មវិធីប្រកួតចម្អិនម្ហូបតាមសាលាគឺជាវិធីដ៏រីករាយមួយក្នុងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់ចុងភៅសាលាចំនួន ៣.០០០នាក់នៅក្នុងកម្មវិធីអាហារតាមសាលារៀននៅកម្ពុជា។ អាហារពេលព្រឹក ក្តៅៗ មានជីវជាតិ ដែលចម្អិនរៀងរាល់ព្រឹក បានធ្វើដំណើរដ៏វែងឆ្ងាយឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់សម្រាប់កុមារកម្ពុជា។”
ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា មានប្រសាសន៍ថា “វាក៏ជាឱកាសមួយផងដែរ សម្រាប់ចុងភៅក្នុងការស្វែងយល់ពីសារៈសំខាន់នៃអនាម័យផ្ទះបាយនិងការអនុវត្តដែលនាំមកនូវសុវត្ថិភាពចំណីអាហារ ចែករំលែកបទពិសោធន៍ធ្វើម្ហូប និងបង្កើនការយល់ដឹងរបស់ពួកគាត់អំពីតម្រូវការអាហារ និងមូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភនៅតាមសាលារៀន។”
នៅដើមឆ្នាំសិក្សា២០១៦-២០១៧ កម្មវិធីប្រកួតធ្វើម្ហូបនៅសាលាគឺជាការប្រកួតប្រជែងមួយដែលលើកកម្ពស់មុខម្ហូបសុខភាព ដែលមានរសជាតិឆ្ងាញ់សម្រាប់សិស្សានុសិស្ស និងជំរុញភាពច្នៃប្រឌិតនិងការចំណាយដែលមានប្រសិទ្ធិភាព។ ចុងភៅម្នាក់ៗទទួលបានប្រាក់ប្រាំដុល្លារសម្រាប់ទិញគ្រឿងផ្សំ។ ពួកគាត់ត្រូវប្រើប្រាស់គ្រឿងផ្សំយ៉ាងតិចបី ដែលផលិតនិងដាំដុះនៅក្នុងសហគមន៍ និងត្រូវតែអនុលោមតាមគោលការណ៍អាហារូបត្ថម្ភសម្រាប់កុមារ។ មុខម្ហូបត្រូវបានវាយតម្លៃដោយគណៈកម្មការមកពីនាយកដ្ឋានសុខភាពសិក្សា និងកម្មវិធីស្បៀងអាហារពិភពលោក ដោយដាក់ពិន្ទុលើគំនិតដើម រសជាតិ សណ្ឋាន និងរូបរាងរបស់មុខម្ហូប។ ការរៀបចំបង្ហាញមុខម្ហូបបានស្អាតល្អនឹងទទួលបានពិន្ទុបន្ថែម។ បេក្ខជនដែលទទួលបានជ័យលាភីចំនួន៣នាក់មកពីស្រុកនីមួយៗនឹងចូលរួមការប្រកួតវគ្គចុងក្រោយនៅថ្នាក់ខេត្ត ដែលគ្រឿងផ្សំនិងមុខម្ហូបត្រូវបានបង្ហាញភ្លាមៗក្នុងពេលការប្រកួតចម្អិន។ ចុងភៅជ័យលាភីចំនួនបីរូបនឹងត្រូវបានជ្រើសរើស ហើយនឹងទទួលបានរង្វាន់។
កាលពីសប្តាហ៍មុន បេក្ខជនដែលឈ្នះក្នុងការប្រកួតថ្នាក់ស្រុកសរុបចំនួន១៥ នាក់មកពីស្រុកចំនួន៥ ក្នុងខេត្តពោធិ៍សាត់ បានឈានចូលដល់ការប្រកួតវគ្គចុងក្រោយ។ ចំណែកនៅកំពង់ឆ្នាំង បេក្ខជនដែលឈ្នះចំនួន១៨រូបមកពីស្រុកចំនួន៦ ក៏បានចូលរួមក្នុងវគ្គចុងក្រោយដែរក្នុងសប្តាហ៍នេះផងដែរ។ ចុងភៅទទួលជ័យលាភីលេខ១ប្រចាំខេត្តនីមួយៗនឹងទទួលបានប្រាក់រង្វាន់ចំនួន១៥០ដុល្លារ លេខ២ បាន១២០ដុល្លារ និងលេខ៣ បាន១០០ដុល្លារ។ ចុងភៅជ័យលាភីទាំងអស់ក៏នឹងទទួលបានប្រាក់រង្វាន់សម្រាប់សាលារៀនរបស់គាត់ផងដែរចំនួន១០០ដុល្លារក្នុងមួយសាលា សម្រាប់ទិញសម្ភារៈផ្ទះបាយរបស់សាលា។
សព្វថ្ងៃនេះ មានចុងភៅសាលាជាង ៣.០០០នាក់ធ្វើការនៅក្នុងសាលាចំនួន១.១១៣ ក្រោមកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន។ អាហារពេលព្រឹកដែលពួកគាត់ជាអ្នចម្អិន បានទទួលទានដោយកុមារនៅសាលាមត្តេយ្យនិងបឋមសិក្សាប្រហែល ៣០០.០០០នាក់នៅតាមទីជនបទនៅកម្ពុជា។
# # #
កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលជួយសង្គ្រោះជីវិតមនុស្សក្នុងគ្រាអាសន្ន និងប្រើជំនួយស្បៀងអាហារ ជាវិធីកសាងមាគ៌ាឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជនដែលបានឆ្លងកាត់ជម្លោះ គ្រោះមហន្តរាយ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
01 October 2022
កម្មវិធីស្បៀងអាហារពិភពលោកបណ្តុះបណ្តាលរោងម៉ាស៊ីនកិនស្រូវអំពីការបញ្ចូលមីក្រូសារជាតិទៅក្នុងអង្ករ
ប្រធានគ្រប់គ្រងផ្នែកផលិតកម្មមកពីរោងម៉ាស៊ីនកិនស្រូវចំនួន១៥ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលបង្ហាញនូវការអនុវត្តជាក់ស្ដែងអំពីដំណើរការផ្សំ ការតម្លើងនិងរបៀបប្រើឧបករណ៍ និង ការត្រួតពិនិត្យនិងធានាគុណភាព។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា «វគ្គបណ្តុះបណ្តាលនេះគឺជាការបោះជំហានទៅមុខ ក្នុងការគាំទ្ររបៀបវារៈជាតិស្តីពីការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ និងឆ្លើយតបទៅនឹងអនុសាសន៍ដែលទទួលបានពីកិច្ចសន្ទនាស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០២១ អំពីការធ្វើពាណិជ្ជកម្មអាហារដែលបញ្ចូលមីក្រូសារជាតិ។»
ការបញ្ចូលមីក្រូសារជាតិគឺជាការបន្ថែមនូវមីក្រូសារជាតិសំខាន់ៗទៅក្នុងអាហារ ដូចជាអង្ករ ដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភប្រកបដោយសុវត្ថិភាព និងសន្សំសំចៃ។ នៅកម្ពុជា ការបញ្ចូលមីក្រូសារជាតិទៅក្នុងអំបិល ទឹកត្រី និងទឹកស៊ីអ៊ីវ ដោយប្រើជាតិអ៊ីយ៉ូដ និង/ឬហ្វូឡាត ត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែការបញ្ចូលមីក្រូសារជាតិទៅក្នុងអង្ករនៅជារឿងថ្មីនៅឡើយ។ កម្មវិធីស្បៀងអាហារពិភពលោកបានចាប់ផ្ដើមគាំទ្រលើការការបញ្ចូលមីក្រូសារជាតិក្នុងអង្ករជាលើកដំបូងនៅក្នុងកម្មវិធីជាតិផ្តល់ស្បៀងអាហារតាមសាលារៀន។
ឯកឧត្តម សុខ ស៊ីឡូ បានបញ្ជាក់បន្ថែមថា «ខ្ញុំជឿថា នេះគឺជាជំហានចម្បងមួយក្នុងការដោះស្រាយបញ្ហាអាហារូបត្ថម្ភក្នុងប្រទេស ដែលប្រជាជនភាគច្រើនទទួលទានបាយក្នុងបរិមាណច្រើន ជារៀងរាល់ថ្ងៃ។» កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលទទួលទានបាយច្រើនបំផុតនៅក្នុងតំបន់។
បាយគឺជាប្រភពថាមពលដ៏ល្អ ក៏ប៉ុន្តែវាខ្វះនូវមីក្រូសារជាតិសំខាន់ៗដូចជា វីតាមីនអា ជាតិដែក និងកាល់ស្យូម ដែលមាននៅក្នុងអាហារផ្សេងទៀតដូចជាប្រភេទផ្លែឈើ និងបន្លែ ជាដើម។ ជាលទ្ធផល ប្រជាជនកម្ពុជាភាគច្រើនរងផលប៉ះពាល់ដោយបញ្ហាកង្វះមីក្រូសារជាតិ ដែលអាចប៉ះពាល់ដល់សុខភាព ផលិតភាពការងារ និងសមត្ថភាពរៀនសូត្រ។
ការសិក្សាអំពីផលវិបាកផ្នែកសេដ្ឋកិច្ចដោយសារបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា បានរកឃើញថា ការចំណាយទៅលើបញ្ហា
កង្វះអាហារូបត្ថម្ភមានបរិមាណពី ២៥០ ទៅ ៤០០លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះជាង ១៣៤លានដុល្លារបានខាតបង់ដោយសារបញ្ហាកង្វះមីក្រូសារជាតិ។ ឯកឧត្តម ម៉ម បូរ៉ាត ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃក្រសួងផែនការ មានប្រសាសន៍ថា «ការបន្ថែមវីតាមីន ឬសារធាតុរ៉ែទៅក្នុងអង្ករប្រកបដោយសុវត្ថិភាព បង្កើនគុណភាពអាហារូបត្ថម្ភរបស់អង្ករ និងអាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទប់ទល់ជាមួយនឹងបញ្ហាកង្វះមីក្រូសារជាតិរបស់ប្រជាពលរដ្ឋក្រីក្រ ដោយមិនចាំបាច់ផ្លាស់ប្តូរទម្លាប់និងរសជាតិអាហាររបស់ពួកគាត់។» តាមរយៈការដកស្រង់ការសិក្សាឆ្នាំ២០១៧ របស់កម្មវិធីស្បៀងអាហារពិភពលោក មួយភាគប្រាំនៃក្រុមគ្រួសារនៅកម្ពុជាខ្វះខាតលទ្ធភាពទិញរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់ ក្នុងតម្លៃទាបបំផុត។ ចាប់តាំងពីឆ្នាំ២០១០ កម្មវិធីស្បៀងអាហារពិភពលោកគឺជាដៃគូឈានមុខរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការបញ្ចូលមីក្រូសារជាតិទៅក្នុងអង្ករ។ ការសិក្សានៅក្នុងដំណាក់កាលដំបូងបានបង្ហាញថា អង្ករដែលមានបញ្ចូលមីក្រូសារជាតិទទួលបានការចូលចិត្តខ្លាំងពីសំណាក់គ្រូបង្រៀន ឪពុកម្តាយ និងកុមារជាសិស្ស នៅទូទាំងប្រទេស។ ក្រោយមក ការសិក្សាមួយដែលធ្វើឡើងជាមួយសិស្សជាង ៩.០០០នាក់ បានបញ្ជាក់ពីផលវិជ្ជមាននៃអង្ករមីក្រូសារជាតិ ក្នុងការលើកកម្ពស់សុខភាព និងសមត្ថភាពក្នុងការគិតរបស់កុមារនៅតាមទីជនបទ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានអនុម័តយល់ព្រមលើការប្រើប្រាស់អង្ករមីក្រូសារជាតិ នៅក្នុងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនក្នុងឆ្នាំ២០១៦។ បីឆ្នាំបន្ទាប់មក កម្មវិធីស្បៀងអាហារពិភពលោកនិងក្រុមហ៊ុនហ្គ្រីនត្រេដបានលាយអង្ករមីក្រូសារជាតិជាលើកដំបូងនៅក្នុងប្រទេស ដែលបង្ហាញនូវជោគជ័យមួយ ក៏ដូចជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចការបច្ចុប្បន្ន ដែលគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ដើម្បីអនុវត្តកិច្ចការលាយបញ្ចូលអង្កមីក្រូសារជាតិនេះ។ លោកស្រី គ្លែរ កូណាន់ តំណាង និងជានាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោកមានប្រសាសន៍ថា “យើងសូមអបអរសាទរដល់រាជរដ្ឋាភិបាលចំពោះភាពជាដៃគូ និងការគាំទ្រដល់ការច្នៃប្រឌិតនេះ។ ឥឡូវនេះយើងកំពុងស្ថិតក្នុងដំណាក់កាលមួយដែលយើងអាចពង្រីក ដើម្បីធានាការផ្គត់ផ្គង់អង្ករមីក្រូសារជាតិ ដោយនិរន្តរភាពនៅក្នុងប្រទេស។ យើងក៏សូមថ្លែងអំណរគុណដល់ USDA និង DSM សម្រាប់ការរួមចំណែកដ៏សប្បុរស ដើម្បីឱ្យកិច្ចការនេះអាចអនុវត្តទៅបាន។” «ការជំរុញការប្រើប្រាស់អង្ករមីក្រូសារជាតិ អាចជួយឱ្យយើងធានាថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រនិងជនងាយរងគ្រោះ មានលទ្ធភាពទិញអាហារដែលមានជីវជាតិ និងអាចជម្នះលើបញ្ហាអាហារូបត្ថម្ភនៅទូទាំងប្រទេស ជាពិសេសក្នុងចំណោមស្ត្រី កុមារ និងស្ត្រីបំបៅដោះកូន។»
កង្វះអាហារូបត្ថម្ភមានបរិមាណពី ២៥០ ទៅ ៤០០លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះជាង ១៣៤លានដុល្លារបានខាតបង់ដោយសារបញ្ហាកង្វះមីក្រូសារជាតិ។ ឯកឧត្តម ម៉ម បូរ៉ាត ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃក្រសួងផែនការ មានប្រសាសន៍ថា «ការបន្ថែមវីតាមីន ឬសារធាតុរ៉ែទៅក្នុងអង្ករប្រកបដោយសុវត្ថិភាព បង្កើនគុណភាពអាហារូបត្ថម្ភរបស់អង្ករ និងអាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទប់ទល់ជាមួយនឹងបញ្ហាកង្វះមីក្រូសារជាតិរបស់ប្រជាពលរដ្ឋក្រីក្រ ដោយមិនចាំបាច់ផ្លាស់ប្តូរទម្លាប់និងរសជាតិអាហាររបស់ពួកគាត់។» តាមរយៈការដកស្រង់ការសិក្សាឆ្នាំ២០១៧ របស់កម្មវិធីស្បៀងអាហារពិភពលោក មួយភាគប្រាំនៃក្រុមគ្រួសារនៅកម្ពុជាខ្វះខាតលទ្ធភាពទិញរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់ ក្នុងតម្លៃទាបបំផុត។ ចាប់តាំងពីឆ្នាំ២០១០ កម្មវិធីស្បៀងអាហារពិភពលោកគឺជាដៃគូឈានមុខរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការបញ្ចូលមីក្រូសារជាតិទៅក្នុងអង្ករ។ ការសិក្សានៅក្នុងដំណាក់កាលដំបូងបានបង្ហាញថា អង្ករដែលមានបញ្ចូលមីក្រូសារជាតិទទួលបានការចូលចិត្តខ្លាំងពីសំណាក់គ្រូបង្រៀន ឪពុកម្តាយ និងកុមារជាសិស្ស នៅទូទាំងប្រទេស។ ក្រោយមក ការសិក្សាមួយដែលធ្វើឡើងជាមួយសិស្សជាង ៩.០០០នាក់ បានបញ្ជាក់ពីផលវិជ្ជមាននៃអង្ករមីក្រូសារជាតិ ក្នុងការលើកកម្ពស់សុខភាព និងសមត្ថភាពក្នុងការគិតរបស់កុមារនៅតាមទីជនបទ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានអនុម័តយល់ព្រមលើការប្រើប្រាស់អង្ករមីក្រូសារជាតិ នៅក្នុងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនក្នុងឆ្នាំ២០១៦។ បីឆ្នាំបន្ទាប់មក កម្មវិធីស្បៀងអាហារពិភពលោកនិងក្រុមហ៊ុនហ្គ្រីនត្រេដបានលាយអង្ករមីក្រូសារជាតិជាលើកដំបូងនៅក្នុងប្រទេស ដែលបង្ហាញនូវជោគជ័យមួយ ក៏ដូចជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចការបច្ចុប្បន្ន ដែលគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ដើម្បីអនុវត្តកិច្ចការលាយបញ្ចូលអង្កមីក្រូសារជាតិនេះ។ លោកស្រី គ្លែរ កូណាន់ តំណាង និងជានាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោកមានប្រសាសន៍ថា “យើងសូមអបអរសាទរដល់រាជរដ្ឋាភិបាលចំពោះភាពជាដៃគូ និងការគាំទ្រដល់ការច្នៃប្រឌិតនេះ។ ឥឡូវនេះយើងកំពុងស្ថិតក្នុងដំណាក់កាលមួយដែលយើងអាចពង្រីក ដើម្បីធានាការផ្គត់ផ្គង់អង្ករមីក្រូសារជាតិ ដោយនិរន្តរភាពនៅក្នុងប្រទេស។ យើងក៏សូមថ្លែងអំណរគុណដល់ USDA និង DSM សម្រាប់ការរួមចំណែកដ៏សប្បុរស ដើម្បីឱ្យកិច្ចការនេះអាចអនុវត្តទៅបាន។” «ការជំរុញការប្រើប្រាស់អង្ករមីក្រូសារជាតិ អាចជួយឱ្យយើងធានាថា ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រនិងជនងាយរងគ្រោះ មានលទ្ធភាពទិញអាហារដែលមានជីវជាតិ និងអាចជម្នះលើបញ្ហាអាហារូបត្ថម្ភនៅទូទាំងប្រទេស ជាពិសេសក្នុងចំណោមស្ត្រី កុមារ និងស្ត្រីបំបៅដោះកូន។»
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
01 October 2022
កម្ពុជាទទួលការគាំទ្រពីមូលនិធិ Elsie Initiative (the Elsie Initiative Fund) ក្នុងការកំណត់កត្តាប្រឈមសម្រាប់ការបញ្ជូនស្រ្តីកងកម្លាំងនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
ក្នុងស្មារតីបេ្តជ្ញាចិត្តខ្ពស់ដើម្បីឈានឆ្ពោះឲ្យសម្រេចបាននូវសមភាពយេនឌ័រ កម្ពុជាគ្រោងបង្កើនភាគរយស្រ្តីកងកម្លាំងចូលរួមនៅក្នុងដំណើរការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឲ្យបាន២០ភាគរយ គិតត្រឹមឆ្នាំ ២០២៤។ គម្រោងគាំទ្រដោយមូលនិធិ Elsie Initiative គូសបញ្ជាក់នូវជំហានមួយសំខាន់នៅក្នុងការប្រែក្លាយការប្តេជ្ញាចិត្តឲ្យទៅជាសកម្មភាព។ តាមរយៈការប៉ាន់ប្រមាណប្រកប ដោយលក្ខណៈវិទ្យាសាស្ត្រ និងគ្រប់ជ្រុងជ្រោយ គម្រោងនឹងកំណត់កត្តាប្រឈម ឬកត្តារារាំង ក៏ដូចជា ឱកាសជាក់លាក់សម្រាប់ការចូលរួមពេញលេញប្រកបដោយអត្ថន័យរបស់ស្រ្តីនៅក្នុងជួរកងយោធពលខេមរភូមិន្ទ។ លទ្ធផល ក៏ដូចជាអនុសាសន៍ទទួលបានពីគម្រោងនឹងចូលរួមចំណែកនៅក្នុងការចងក្រងរៀបចំគោលនយោបាយ និងផ្តល់ជាមគ្គុទេសន៍គន្លឹះនៅក្នុងការធ្វើឲ្យប្រសើរឡើងសមត្ថភាពស្ថាប័នដើម្បីឆ្លើយតបទៅនឹងកត្តារារាំងដែលបានរកឃើញ ឬកំណត់បាន និងលើកកម្ពស់ការចូលរួមពេញលេញរបស់ស្រ្តីប្រកបដោយអត្ថន័យ។
«ចេញពីប្រទេសមួយដែលមានអាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ (អ៊ុនតាក់) កម្ពុជាបានប្រែក្លាយទៅជាប្រទេសមួយ ដែលសកម្មក្នុងការបញ្ជូនកងកម្លាំងចូលរួមនៅក្នុងបេសកកម្មរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប។ ចាប់តាំងពីឆ្នាំ ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ៨៣០២រូប ក្នុងនោះស្រ្តីមានចំនួន ៥៨០រូប នៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួនប្រាំបួនប្រទេស។ នៅក្នុងចំណោមវិស័យអាទិភាព ព្រះរាជាណាចក្រកម្ពុជាលើកកម្ពស់តួនាទីស្រ្តីនៅក្នុងភាពជាដឹកនាំ ការរក្សាសន្តិសុខ និងសន្តិភាព។ កម្ពុជាប្តេជ្ញាចិត្តខ្ពស់លើរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលជាផ្នែកដ៏ធំមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងនៅក្នុងការរក្សាសន្តិសុខ សន្តិភាពជាសកល ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្រោយការបញ្ចប់ជម្លោះ”» ប្រសាសន៍របស់ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
តាមរយៈការប្រើយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កងយោធពលខេមរភូមិន្ទនឹងបង្កើតក្រុមការងារចម្រុះដែលមានភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការធានាឲ្យសម្រេចបានការអនុវត្តគម្រោងប្រកបដោយជោគជ័យ និងធានាឲ្យមានភាពជាម្ចាស់លើលទ្ធផលរបស់គម្រោងផងដែរ។ ក្រុមការងារចម្រុះនឹងមានសមាសភាពចូលរួមមកពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC) ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី និងដៃគូសំខាន់ៗដទៃទៀតនៅក្នុងរដ្ឋាភិបាល។ ពេលស្ថិតនៅក្នុងដំណាក់កាលបញ្ចប់គម្រោង ក្រុមការងារចម្រុះនឹងធានាថា អនុសាសន៍ដែលទាញចេញពីការសិក្សាស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលនៅក្នុងគោលនយោបាយ ផែនការសកម្មភាពជាតិ និងកម្មវិធីដែលពាក់ព័ន្ធរបស់ក្រសួងស្ថាប័ននៅក្នុងរដ្ឋាភិបាល។
ស្ថិតក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC) និងកងយោធពលខេមរភូមិន្ទ គម្រោងនឹងត្រូវសម្របសម្រួលដោយការិយាល័យទីភា្នក់ងារសហប្រជាជាតិ UN Women នៅកម្ពុជា ដែលជាដៃគូដ៏យូរអង្វែងមួយគាំទ្ររដ្ឋាភិបាលកម្ពុជានៅក្នុងការបង្កើនភាពអង់អាចដល់ស្រ្តី និងពន្លឿនឲ្យមានសមភាពយេនឌ័រ។ ការិយាល័យទីភា្នក់ងារសហប្រជាជាតិ UN Women នៅកម្ពុជានឹងសម្របសម្រួលការអនុវត្តគម្រោង រួមទាំងការជ្រើសរើសវិទ្យាស្ថានស្រាវជ្រាវឯករាជ្យនៅក្នុងការធ្វើការប៉ាន់ប្រមាណកត្តារារាំងដោយប្រើប្រាស់វិធីសាស្ត្រ ក៏ដូចជាឧបករណ៍ដែលហៅថា ការវាស់វែងនូវឱកាសសម្រាប់ស្រ្តីនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព Measuring Opportunities for Women in Peace Operations (MOWIP) ដែលចងក្រងបង្កើតឡើង ដោយមជ្ឈមណ្ឌល សម្រាប់អភិបាលកិច្ចវិស័យសន្តិសុខនៅទីក្រុងហ្សឺណែវ (DCAF)។
លោកស្រី Sarah Knibbs ប្រធានស្តីទីនៃការិយាល័យតំបន់របស់ទីភ្នាក់ងារសហប្រជាជាជាតិ UN Women សម្រាប់អាស៊ីប៉ាស៊ីហ្វិច បានលើកឡើងថា គម្រោងគឺជាចំនុចគោលមួយក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា បង្កើននូវការចូលរួមរបស់ស្ត្រីប្រកបដោយអត្ថន័យនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នេះក៏ជាឧទាហរណ៍យ៉ាងសំខាន់មួយអំពីភាពជាពហុភាគីនៅក្នុងការធ្វើសកម្មភាព។ «នេះគឺបង្ហាញភាពជាអ្នកដឹកនាំរបស់កម្ពុជានៅក្នុងការប្រែក្លាយស្មារតីបេ្តជ្ញាចិត្ត ឲ្យទៅជាសកម្មភាពជំហានដំបូងយ៉ាងរឹងម៉ាំដែលនាំឆ្ពោះទៅទទួលបានគោលដៅ។ នេះក៏ស្របពេលផងដែរជាមួយតួនាទី និងអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ដែលផ្តោតលើការពន្លឿនរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខនៅក្នុងអាស៊ាន។ នាងខ្ញុំមានជំនឿថា គម្រោងនឹងធ្វើឲ្យមានការសាយភាយលទ្ធផលជាវិជ្ជមានផងដែរនៅក្នុងតំបន់អាស៊ាន និងសង្ឃឹមថាគម្រោងជំរុញលើកទឹកចិត្តដល់បណ្តាសមាជិកអាស៊ានផ្សេងទៀត» លោកស្រី Sarah Knibbs បានបន្ថែម។
តាមរយៈការដឹកនាំដោយបង្ហាញនូវភាពជាគម្រូ កម្ពុជាគឺស្ថិតនៅក្នុងលំដាប់ទី២ នៃប្រទេសដែលបានបញ្ជូនស្រ្តីកងកម្លាំងរក្សាសន្តិភាពនៅក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន។ ជាមួយនឹងការអនុវត្តគម្រោងនេះ កម្ពុជាមានគោលបំណងលើសពីការសម្រេចបាននូវគោលដៅយេនឌ័រ ១១ ភាគរយគិតត្រឹមឆ្នាំ២០២៤ ដែលកំណត់នៅក្នុងយុទ្ធសាស្រ្តកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងកងកម្លាំងរបស់អង្គការសហប្រជាជាតិ ២០១៨ - ២០២៨។
***
អំពីមូលនិធិ Elsie Initiative (EIF)
បង្កើតឡើងដោយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលប្រទេសកាណាដានៅក្នុងឆ្នាំ ២០១៩ ហើយមូលនិធិ គឺមានលក្ខណៈច្នៃប្រឌិត ជាមូលនិធិពហុភាគី ដែលមានគោលបំណងបង្កើនល្បឿន វឌ្ឍនភាពឆ្ពោះទៅទទួលគោលដៅសូចនាករយេនឌ័រ ដែលស្របជាមួយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងកងកម្លាំងរបស់អង្គការសហប្រជាជាតិ ២០១៨ - ២០២៨ Uniformed Gender Parity Strategy 2018-2028។ មូលនិធិនេះ ចូលរួមចំណែកដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលី កាណាដា ដាណឺម៉ាក ហ្វាំងឡង់ អាល្លឺម៉ង់ ន័រវែស សាធារណៈរដ្ឋកូរ៉េ និងអង់គ្លេស។ មូលនិធិ Elsie Initiative (EIF) គាំទ្រឲ្យមាននិរន្តភាពនៃការបញ្ជូន និងចូលរួមពេញលេញប្រកបដោយអត្ថន័យរបស់ស្រ្តីកងកម្លាំងរក្សាសន្តិភាព តាមរយៈការផ្តល់ការគាំទ្រមូលនិធិ។ សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិ សូមស្វែងយល់តាមបណ្តាញសង្គមធ្វីតធើ Twitter @ElsieFund និង តាមរយៈគេហទំព័រ https://elsiefund.org ។
ទំនាក់ទំនងព័ត៌មានៈ
Elsie Initiative Fund: Shuyu Luo shuyu.luo@unwomen.org
UN Women: Montira Narkvichien montira.narkvichien@unwomen.org; Yoomi Jun yoomi.jun@unwomen.org
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
01 October 2022
វេទិកាដៃគូ ស្តីពីជំនាញ និងអនាគតនៃការងារ
ដើម្បីកៀរគរការគាំទ្រ និងការចូលរួមពីតួអង្គពាក់ព័ន្ធនានា សំដៅសម្រេចចក្ខុវិស័យនេះ អង្គការអន្តរជាតិខាងការងារ (ILO) សហការជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានរៀបចំវេទិកាដៃគូស្តីពីជំនាញ និងអនាគតនៃការងារ រយៈពេលកន្លះថ្ងៃ ពីម៉ោង ២.00 ដល់ម៉ោង ៥.៣0 នាទីរសៀល នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងមកនេះ។
នៅក្នុងវេទិកានេះ ILO បានសហការជាមួយនឹងតួអង្គពាក់ព័ន្ធជាច្រើន ដើម្បីសម្រេចគោលដៅរួម នោះគឺការបន្តលើកកម្ពស់ការអភិវឌ្ឍជំនាញ និងការរៀនសូត្រពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ដែលរួមគ្នានឹងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ ដោយចីរភាព។
វេទិកានេះផ្តោតការយកចិត្តទុកដាក់លើនវានុវត្តន៍ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយមានការផ្តោតការយកចិត្តទុកដាក់ជាពិសេសលើឌីជីថលូបនីយកម្ម ការកាត់បន្ថយកាបូន និងបម្រែបម្រួលលក្ខណៈ ប្រជាសាស្ត្រ។ នេះជាវេទិកាសម្រាប់ឱ្យ អង្គការ ILO និងដៃគូអភិវឌ្ឍន៍ដែលមានចិត្តដូចគ្នា ចូលរួមពិភាក្សាគ្នា និងរួមកម្លាំងគ្នា ជុំវិញ៖
ចក្ខុវិស័យច្បាស់លាស់អំពីការផ្លាស់ប្តូររយៈពេលវែង ដែលត្រូវសម្រេច តាមរយៈអន្តរាគមន៍នៅថ្នាក់ជាតិ និងអន្តរាគមន៍នានា ដែលត្រូវមាន ដើម្បីឈានទៅសម្រេចចក្ខុវិស័យនេះ។
ផលជះមកលើអ្នកទទួលផល តាមរយៈការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងដៃគូសង្គម ក្នុងការធ្វើទំនើបកម្ម និងកែទម្រង់ប្រព័ន្ធ TVET សំដៅបង្កើនប្រសិទ្ធភាព ភាពឆ្លើយតប និងគុណភាព។
រៀបចំសនិទានភាព ដើម្បីកៀរគរការគាំទ្រដល់ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើឌីជីថលនីយកម្មប្រព័ន្ធ TVET ក្នុងដំណាក់កាលស្តារឡើងវិញពីជំងឺកូវីដ ១៩ និងត្រៀមលក្ខណៈសម្រាប់យុគសម័យឌីជីថល។
មធ្យោបាយឆ្ពោះទៅមុខសម្រាប់កសាងភាពជាដៃគូថ្មី ជុំវិញជំនាញនិងការរៀនសូត្រពេញមួយជីវិតសម្រាប់ទាំងអស់គ្នា នៅកម្ពុជា។
ក្នុងការកសាងភាពជាដៃគូ ដែលមានការចូលរួមពីតួអង្គពាក់ព័ន្ធចម្រុះបែបនេះ វេទិកានេះបានរិះរកវិធីបង្កើនការវិនិយោគលើ កម្មវិធីអភិវឌ្ឍន៍ជំនាញ និងរៀនសូត្រពេញមួយជីវិតនៅក្នុងប្រទេស។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖
«យើងដឹងថា ការវិនិយោគនៅថ្ងៃនេះ លើការអភិវឌ្ឍជំនាញ និងមុខរបរការងាររបស់យុវជន មានន័យថាជាការវិនិយោគលើបច្ចុប្បន្នកាល និងអនាគតកាលនៃសង្គមរបស់យើង។ ហើយការវិនិយោគបែបនេះចាំបាច់ត្រូវផ្តោតលើគុណភាព និងបរិមាណការងារ។ មូលដ្ឋានគ្រឹះសម្រាប់បង្កើនជំនាញអាចរកការងារធ្វើបាន ការរៀនសូត្រពេញមួយជីវិត និងបរិវត្តកម្មទៅរកសេដ្ឋកិច្ចឌីជីថល និងបៃតង គឺកត្តាចាំបាច់ ដើម្បីគាំទ្រដល់អនាគតការងារក្នុងគ្រប់វិស័យទាំងអស់ ជាពិសេស ដើម្បីលុបបំបាត់ឧបសគ្គសេដ្ឋកិច្ច ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរយៈពេលវែងនៅកម្ពុជា។»
លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បញ្ជាក់ថា៖
«តាមរយៈការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល និងថ្នាលបច្ចេកវិទ្យាចម្រុះ ព្រមទាំងនវានុវត្តន៍ឌីជីថល អង្គការសហប្រជាជាតិបន្តគាំទ្រដល់ការរៀន និងបង្រៀន ដោយបានធ្វើឱ្យឱកាសទាំងនេះកាន់តែងាយស្រួល ចំពោះពលករទេសន្តរប្រវេសក៍ជាស្ត្រីវ័យក្មេងដែលបានធ្វើមាតុភូមិនិវត្តន៍មកវិញ ពលករដែលមានជំនាញទាប និងយុវជននៅតំបន់ជនបទ និងងាយរងគ្រោះ ដោយពួកគេបានទទួលជំនាញដែលកំពុងមានតម្រូវការ និងបានទទួលវិញ្ញាបនបត្របញ្ជាក់។»
លោក Graeme Buckley នាយកអង្គការ ILO ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ មានប្រសាសន៍ថា៖
«ការធ្វើឌីជីថលូបនីយកម្ម និងការកាត់បន្ថយកាបូន នាំមកនូវឱកាស និងបញ្ហាប្រឈមថ្មីៗ។ ការរីកចម្រើននៃសេដ្ឋកិច្ច ឌីជីថល ផ្តល់នូវឱកាសធំធេង ដើម្បីឈានទៅសម្រេចឱ្យបាននូវការងារសមរម្យ។ ការកាត់បន្ថយកាបូនក្នុងសកម្មភាពសេដ្ឋកិច្ចមានន័យថា ការងារមួយចំនួនត្រូវបាត់បង់ ប៉ុន្តែក៏ផ្តល់ឱកាសការងារបៃតងថ្មីៗផងដែរ។»
សង្ខេប៖
អ្វីខ្លះ៖ វេទិកាដៃគូដែលមានការចូលរួមផ្ទាល់នៅនឹងកន្លែង និងតាមប្រព័ន្ធអនឡាញ
នៅកន្លែងណា៖ សណ្ឋាគារ Raffles Le Royal Hotel ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
នៅពេលណា៖ ម៉ោង ២.00-៥.៣0 នាទីរសៀល ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២
សម្រាប់នរណា៖ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន រដ្ឋាភិបាល អង្គការមិនរកប្រាក់ចំណេញ។
អង្គការអន្តរជាតិខាងការងារ (ILO) នៅកម្ពុជា ធ្វើការងារដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួមជាមួយនឹងសមាជិកត្រីភាគីរបស់ខ្លួន និងបានបំពេញតួនាទីដ៏សំខាន់ ក្នុងការស្តារជីវភាពរស់នៅ ការបង្កើតការងារប្រកបដោយចីរភាព ការស្ថាបនាឡើងវិញហេដ្ឋារចនាសម្ព័ន្ធនានា និងការពង្រឹងស្ថាប័នប្រជាធិបតេយ្យ។ ដើម្បីជួយឱ្យយុវជនចូលមកក្នុងទីផ្សារការងារ និងគាំទ្រដល់ការឆ្លើយតបចំពោះស្ថានភាពសង្គមសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលបណ្តាលមកពីជំងឺកូវីដ ១៩ ILO កំពុងគាំទ្រដល់បរិវត្តកម្ម ឌីជីថលនៃប្រព័ន្ធ TVET នៅកម្ពុជា។ គ្រឹះស្ថាន TVET រដ្ឋ និងឯកជននៅកម្ពុជាជាច្រើនបានទទួលការកសាងសមត្ថភាព ក្នុងការរចនា និងប្រើប្រាស់កញ្ចប់រៀន និងរង្វាយតម្លៃបែបចម្រុះ ដែលនឹងផ្តល់លទ្ធភាពឱ្យយុវជនប្រមាណ ៣.000 នាក់ទទួលបានជំនាញដែលកំពុងមានតម្រូវការ និងទទួលបានវិញ្ញាបនបត្របញ្ជាក់។
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
01 October 2022
ក្រសួងអប់រំយុវជននិងកីឡា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក ធ្វើទស្សនកិច្ចទៅកាន់ខេត្តកំពង់ឆ្នាំង ដើម្បីអបអរសាទរឆ្នាំសិក្សាថ្មី និងការបើកដំណើរការទាំងស្រុងនូវកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន
ចាប់តាំងពីដើមឆ្នាំ២០២០មក KOICA បានគាំទ្រកម្មវិធីផ្ដល់ស្បៀងអាហារតាមសលារៀននៅក្នុងខេត្តកំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់ ដោយផ្តល់មូលនិធិសរុបចំនួន ១០លានដុល្លារក្នុងរយៈពេលបួនឆ្នាំ។ ជំនួយនេះបានអនុញ្ញាតឱ្យមានការសាងសង់ផ្ទះបាយ កន្លែងទទួលទានអាហារ និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនិងអនាម័យ នៅតាមសាលារៀនជាច្រើន ដើម្បីសម្រួលដល់ការផ្ដល់អាហារតាមសាលារៀនប្រកបដោយសុវត្ថិភាព អនាម័យ និងមានប្រសិទ្ធភាព។
KOICA ក៏បានគាំទ្រជាពិសេសដល់កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់“កសិផលក្នុងសហគមន៍” ដែលទិញផលិតផលស្បៀងក្នុងស្រុកសម្រាប់យកមកប្រើប្រាស់ក្នុងការរៀបចំអាហារនៅសាលា។ កម្មវិធីនេះផ្សារភ្ជាប់ការផ្តល់អាហារតាមសាលាទៅនឹងការកែលម្អអាហារូបត្ថម្ភ សុខុមាលភាព និងការអភិវឌ្ឍជនបទ ដោយការជំរុញកំណើនកសិកម្ម និងសន្តិសុខស្បៀងក្នុងតំបន់ ក៏ដូចជាត្រួសត្រាយផ្លូវសម្រាប់ការរៀបចំកែប្រែកម្មវិធីនេះឱ្យទៅជាកម្មវិធីជាតិផងដែរ។
លោកស្រី គ្លែរ កូណាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោក និងជានាយកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណចំពោះ KOICA សម្រាប់ការគាំទ្រដល់កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន។ ពួកគាត់មានភាពបត់បែន និងគិតគូរពីអនាគតទៅមុខ ជាពិសេសមានគំនិតផ្តួចផ្តើមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈស្តង់ដារនៅតាមសាលារៀន ដើម្បីជួយសម្រួលដល់ការអនុវត្តកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព។ កុមារនៅសាលាទាំងនេះមិនចាំបាច់ញ៉ាំអាហារក្នុងថ្នាក់ ឬក្នុងទីធ្លាបរិវេណសាលាទៀតទេ។»
ក្នុងអំឡុងពេលដែលសាលារៀនបានបិទដោយសារជំងឺរាតត្បាត KOICA បានព្រមព្រៀងឱ្យផ្លាស់ប្តូរពីការផ្ដល់ស្បៀងតាមសាលារៀន ទៅជា ការចែកស្បៀងដល់ក្រុមគ្រួសារសិស្សក្រីក្រ ជាបណ្ដោះអាសន្ន ក្នុងគោលបំណងបន្តផ្ដល់អាហារូបត្ថម្ភដើម្បីជួយឱ្យកុមារបន្តការសិក្សានៅផ្ទះ។
ឥឡូវនេះសាលាបានបើកដំណើរការឡើងវិញទាំងស្រុងសម្រាប់ឆ្នាំសិក្សាថ្មី កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនក៏ចាប់ផ្ដើមឡើងវិញដែរ ដើម្បីធានាថា កុមារទទួលបានអាហារមានជីវជាតិយ៉ាងតិចមួយដង ក្នុងមួយថ្ងៃ ដើម្បីគាំទ្រដល់ការសិក្សា និងការអភិវឌ្ឍរបស់ពួកគេ។
លោក RHO Hyunjun នាយកប្រចាំប្រទេសរបស់ KOICA មានប្រសាសន៍ថា «យើងមានសេចក្ដីរីករាយណាស់ដែលកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍អាចដំណើរការឡើងវិញបានពេញលេញ ដោយធានាថាកុមារអាចទៅសាលារៀន ទទួលបានអាហារមានជីវជាតិ និងបានរៀនសូត្រអស់ពីសមត្ថភាពរបស់ពួកគេ។”»
«ការអប់រំមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសមួយ ហើយយើងមិនចង់ទុកឱ្យកុមារណាម្នាក់ណាចោលនោះទេ។ យើងសង្ឃឹមថា ការរួមចំណែកមួយផ្នែកតូចនេះនឹងរួមចំណែកដល់កិច្ចការនេះ។»
កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ទាមទារឱ្យមានការអភិវឌ្ឍន៍ធនធានមនុស្សបន្ថែមទៀត ដើម្បីបំពេញតម្រូវការជំនាញសម្រាប់ទីផ្សារនាពេលអនាគត។ កង្វះអាហារូបត្ថម្ភនៅតែជាកង្វល់ផ្នែកសុខភាពសាធារណៈ ជាឧទាហរណ៍ អត្រាក្រិសក្រិនមានដល់ទៅ៣២%ក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ។ កម្មវិធីផ្តល់អាហារដល់សាលារៀនរួមចំណែកផ្ដល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនាពេលអនាគត ក៏ដូចជាសម្រាប់កុមារដែលទទួលបានអាហារផងដែរ។
១ នៃ 5
ធនធានចុងក្រោយគេ
1 / 2
ធនធាន
19 November 2019
1 / 2