ក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ២០១៦-២០១៨
ក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ គឺជាក្របខ័ណ្ឌកម្មវិធីយុទ្ធសាស្ត្រសម្រាប់គ្រួសារអង្គការសហប្រជាជាតិ ដែលពិពណ៌នាអំពីចក្ខុវិស័យរួម និងការឆ្លើយតបនៃប្រព័ន្ធអង្គការសហប្រជាជាតិចំពោះអាទិភាពនៃការអភិវឌ្ឍជាតិ និងកំណត់ពីរបៀបដែលគ្រួសារអង្គការសហប្រជាជាតិ នឹងរួមចំណែកដល់ការសម្រេចបាននូវលទ្ធផលនៃការអភិវឌ្ឍផងដែរ។ ក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ កំណត់នូវលទ្ធផល សកម្មភាព និងទំនួលខុសត្រូវរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូដែលត្រូវបានយល់ព្រមដោយរដ្ឋាភិបាល។
ក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិឆ្នាំ ២០១៦-២០១៨ គឺស្របតាមយុទ្ធសាស្រ្តចតុកោណសម្រាប់កំណើន ការងារ សមធម៌ និងប្រសិទ្ធភាពដំណាក់កាលទីបី និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) ២០១៤-២០១៨ ។ វាមានភាពស៊ីសង្វាក់គ្នាជាមួយនឹងដំណើរការរៀបចំផែនការជាតិ ហើយគ្របដណ្តប់រយៈពេល ៣ ឆ្នាំ ស្របតាមពេលវេលានៃ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) ២០១៤-២០១៨ ដើម្បីអនុញ្ញាតឱ្យធ្វើផែនការរួមគ្នា ការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល។ ក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងតាមរយៈដំណើរការពិគ្រោះយោបល់អន្តរកម្មជាមួយនឹងការឆ្លើយតបទៅនឹងតម្រូវការដែលបានកំណត់ក្នុងការវិភាគប្រទេសរួម (រាជរដ្ឋាភិបាលកម្ពុជា និងប្រភពផ្សេងទៀត)។ ក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ ក៏ត្រូវបានបង្កើតពីលើការអនុវត្តក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិឆ្នាំ ២០១១-២០១៥ ផងដែរ។
ក្របខណ្ឌ ហិរញ្ញប្បទាន សហប្រតិបត្តិការអភិវឌ្ឍន៍ នៃ ប្រព័ន្ធ អង្គការ សហប្រជាជាតិ មានសមិទ្ធិផល (outcome) ចំនួន៣ ដែលមានភាពប្រទាក់ក្រឡាគ្នាហើយបញ្ហាអន្តរវិស័យត្រូវបានបញ្ជ្រាបទៅក្នុងសមិទ្ធិផលទាំងបីនោះ។