អង្គការសហប្រជាជាតិ (UN) នៅកម្ពុជា បំពេញបេសកកម្មការងារដើម្បីសន្តិភាព ការលុបបំបាត់ភាពក្រីក្រ និងសិទ្ធិមនុស្សនៅក្នុងប្រទេស។ អង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍ ដើម្បីគាំទ្រដល់អាទិភាព ផែនការ និងកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) សង្គមស៊ីវិល និងដៃគូពាក់ព័ន្ធផ្សេងទៀត។
អង្គការសហប្រជាជាតិមានប្រវត្តិយូរអង្វែងក្នុងការលើកកម្ពស់សន្តិភាព និងជំរុញដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ធម្មជាតិនៃប្រតិបត្តិការរបស់អង្គការសហប្រជាជាតិបានវិវត្តទៅតាមពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលចេះតែផ្លាស់ប្តូររបស់ប្រទេស។ រាប់ចាប់ពីកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសក្នុងអំឡុងថ្ងៃឯករាជ្យដំបូងបំផុតរបស់កម្ពុជា រហូតដល់ប្រតិបត្តិការជួយសង្គ្រោះតាមព្រំដែន ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន ការរក្សាសន្តិភាព និងការបោះឆ្នោតបន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល ៣០ ឆ្នាំ តាមរយៈការកសាងជាតិ និងការស្ថាបនាប្រទេសឡើងវិញក្រោយជម្លោះ រហូតដល់ការប្តេជ្ញាចិត្តនាពេលបច្ចុប្បន្ន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។