ការងាររបស់យើងលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា

របៀបដែលអង្គការសហប្រជាជាតិកំពុងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រទេសកម្ពុជា

ប្រទេសកម្ពុជាបានប្រកាន់យករបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការលុបបំបាត់ភាពក្រីក្រគ្រប់ទម្រង់ និងគ្រប់ទំហំ គឺជាចំណុចស្នូលនៃរបៀបវារៈឆ្នាំ ២០៣០ ដែលត្រូវបានអនុម័តក្នុងខែកញ្ញា ឆ្នាំ ២០១៥ ដោយមេដឹកនាំពិភពលោកចំនួន ១៩៣ នៅក្នុងកិច្ចប្រជុំកំពូលនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ របៀបវារៈដែលមាន ១៧ គោលដៅ និង ១៦៩ ចំណុចដៅបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦។ អង្គការសហប្រជាជាតិនៅកម្ពុជានៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្លែងការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទៅជាការអនុវត្តក្នុងស្រុក ខណៈដែលប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងធ្វើមូលដ្ឋានីយកម្មនូវ គោលដៅទាំង ១៧ ជាមួយនឹងការបន្ថែមគោលដៅមួយលើសកម្មភាពមីន ក្នុងបរិបទនៃចក្ខុវិស័យជាតិ យុទ្ធសាស្ត្រ និងផែនការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ គិតគូរអំពីដំណើរការរួមបញ្ចូលជាមួយនឹងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគមន៍ និងក្រុមសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាការអំពាវនាវឱ្យធ្វើសកម្មភាពជាសាកលដើម្បីបញ្ចប់ភាពក្រីក្រ ការពារបរិស្ថាន និងអាកាសធាតុរបស់ផែនដី ហើយធានាថាមនុស្សនៅគ្រប់ទីកន្លែងអាចទទួលបានសន្តិភាព និងវិបុលភាព។ ទាំងនេះគឺជាគោលដៅដែលអង្គការសហប្រជាជាតិកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា៖