គម្រោង TEST ៖ លទ្ធផលសំខាន់នៃឧស្សាហកម្មប្រកបដោយនិរន្ដភាព និង ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា
19 December 2023
ភ្នំពេញ, ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣៖ ក្រោមកិច្ចសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និង ក្រសួងបរិស្ថាន (MoE) អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានអនុវត្តដោយជោគជ័យនូវគម្រោងបរិស្ថាន “អភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈវិធីសាស្ត្រនៃការផ្ទេរវិធីសាស្រ្តបច្ចេកវិទ្យាផ្ដល់អំណោយផលល្អដល់បរិស្ថាន (TEST)” ក្នុងគោលបំណងដោះស្រាយបញ្ហាបំពុល និងលើកកម្ពស់ឧស្សាហកម្មប្រកបដោយនិរន្តរភាពក្នុងប្រទេស។
គម្រោង TEST មានគោលបំណងដោះស្រាយបញ្ហាបំពុលដែលកើតចេញពីវិស័យឧស្សាហកម្ម ដូចជា ខ្យល់ ទឹក វត្ថុធាតុរឹង ឬរាវ និងកាកសំណល់គីមីពុល។ គម្រោងនេះត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុដោយមូលនិធិបរិស្ថាន (GEF) និងបច្ចេកទេស ដោយការិយាល័យកណ្តាល UNIDO (HQ)។ គម្រោងនេះបានប្រើប្រាស់ឧបករណ៍រួមបញ្ចូលគ្នាជាច្រើនដូចជា ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត (RECP) ប្រព័ន្ធគ្រប់គ្រងបរិស្ថាន (EMS) និងគណនេយ្យភាពគ្រប់គ្រងបរិស្ថាន (EMA) ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ខណៈពេលដែលកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនផលិតភាព និងការបង្កើតឱ្យមានសុខមាលភាព និង សុវត្ថិភាពនៅកន្លែងធ្វើការ ។ លើសពីនេះ វាមានគោលបំណងលើកទឹកចិត្តក្នុងការអនុម័តគោលនយោបាយ ឬបទប្បញ្ញត្តិផ្សេងៗ។
គម្រោងនេះបានគាំទ្រដល់រោងចក្រទទួលផលចំនួន 55 និងសហគ្រាសធុនតូច និងមធ្យម (SMEs) និងផ្តល់ឱ្យពួកគេនូវក្របខ័ណ្ឌឧស្សាហកម្មបៃតងដែលធ្វើឱ្យការអនុវត្តប្រកបដោយចីរភាព និង មានស្តង់ដារត្រឺមត្រូវ។ តាមរយៈការធ្វើដូច្នេះ គម្រោងនេះបានរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌផលិតកម្មនៅរោងចក្រ និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងបានគាំទ្រការផ្លាស់ប្តូរ ឆ្ពោះទៅរកឧស្សាហកម្មបៃតង។ ជាលទ្ធផល រោងចក្រ និងសហគ្រាសធុនតូច និងមធ្យមទាំង ៥៥ អាចសន្សំធនធាន និងបង្កើនផលិតភាពពី ១០-២០% ការនៃសន្សំប្រចាំឆ្នាំប្រហែលប្រមាណ 10 លានដុល្លារក្នុងមួយឆ្នាំ ឈានទៅដល់ការវិនិយោគ 10 លានដុល្លារពីសំណាក់វិនិយោគិនផងដែរ។ លើសពីនេះទៀត ភាពជោគជ័យនៃគម្រោង TEST គឺជាឧទាហរណ៍ជាក់ស្តែងនៃឧស្សាហកម្មបៃតងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត” ប្រសាសន៍របស់ លោកបណ្ឌិត Rana Pratap SINGH អ្នកគ្រប់គ្រងគម្រោង UNIDO TEST ។
“គម្រោងនេះក៏បានផ្តល់អត្ថប្រយោជន៍ដល់កម្មករប្រមាណ 130,000 នាក់ ដែលក្នុងនោះជាង 80% ជាស្ត្រី។ ផលដែលរោងចក្រ និងសហគ្រាសធុនតូច និងមធ្យម ទទួលបានគឺ ជួយរោងចក្រទាំងនេះក្នុងការបំពេញតាមស្តង់ដារចីរភាព។ វាបានកសាងសមត្ថភាពបុគ្គលិកស្នូលរបស់រោងចក្រ ធ្វើឱ្យប្រសើរឡើងនូវសុខមាលភាព និងសុវត្ថិភាពរបស់កម្មករ កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសហគមន៍ជុំវិញ និងជំរុញការផ្លាស់ប្តូរផ្នត់គំនិតឆ្ពោះទៅរកការអនុវត្តសកម្មភាពបៃតង។ ក្រៅពីអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គម នៃឧស្សាហកម្មបៃតងដែលកើតចេញពីការធ្វើអន្តរាគមន៍របស់គម្រោងTESTនេះ ផលវិជ្ជមានបរិស្ថាន ក៏មានគួរឲ្យកត់សម្គាល់ផងដែរ។ គម្រោងនេះអាចរួមចំណែកដោយផ្ទាល់ដល់ការកាត់បន្ថយឧស្ម័នកាបូនិក ជាមធ្យម ៤០,០០០ តោនក្នុងមួយឆ្នាំ ក្នុងអំឡុងពេលនៃឆ្នាំ ២០១៨-២០២៨ ក៏ដូចជារួមចំណែកដល់ការកាត់បន្ថយ នៃការបញ្ចេញទឹកសំណល់ សំណល់រឹង និងការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រកបដោយចីរភាព” ប្រសាសន៍របស់ លោក សុខ ណារិន តំណាង អង្គការ UNIDO ប្រចាំប្រទេសកម្ពុជា។
“គម្រោងនេះក៏បានគាំទ្រដល់ការរួមចំណែកជាតិ (NDC) ជាពិសេសដំណើរការឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល (IPPU) ជាមួយនឹងការជៀសវាការផលិត Carbon។ ដូចគ្នានេះផងដែរ វាបានជួយបង្កើនការយល់ដឹងអំពីប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត (RECP) ជាផ្នែកមួយ និងវិធីសាស្ត្រ TEST ទាំងមូល។ លើសពីនេះ ក្រសួងបរិស្ថាន (MoE) បានប្តេជ្ញាបន្ថែមទៀតចំពោះយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន (LTS4CN) 2050 និងបានធ្វើបច្ចុប្បន្នភាព NDC42” H.E.” ប្រសាសន៍របស់ បណ្ឌិត ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន។
“ជាមួយនឹងភាពជោគជ័យនៃគម្រោងសាកល្បងនេះ លោកសូមថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការសហការដ៏រឹងមាំ ជាពិសេសចំពោះ ក្រសួងបរិស្ថាន (MoE) ដែលបានសហការអនុវត្តជាមួយ អង្គការ UNIDO សម្រាប់ជំនួយបច្ចេកទេស, មូលនិធិបរិស្ថានសកល GEF សម្រាប់មូលនិធិគម្រោង និងការសហការពីបណ្ដា រោងចក្រ និងសហគ្រាសធុនតូច និងមធ្យមសម្រាប់ការប្តេជ្ញាចិត្តក្នុង ការអនុវត្ត។ ដូចគ្នានេះផងដែរ គម្រោង TEST បានជួយរោងចក្រ និងសហគ្រាសធុនតូច និងមធ្យមពង្រឹងប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត (RECP) ប្រព័ន្ធគ្រប់គ្រងបរិស្ថាន (EMS) និងគណនេយ្យភាពគ្រប់គ្រងបរិស្ថាន (EMA) ការបង្កើនផលិតភាព កាត់បន្ថយថ្លៃដើមផលិតកម្ម និងការបង្កើនការប្រកួតប្រជែងនៃវិស័យផលិតកម្មសម្រាប់មូលដ្ឋាន បង្កើនឱកាសទីផ្សារក្នុងតំបន់ និងអន្តរជាតិ” ប្រសាសន័របស់ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ បន្ទាប់ពីលទ្ធផលជោគជ័យនៃគម្រោង TEST លោករដ្ឋមន្ត្រីបានបន្ថែមថា "យើងអាចពង្រីក និងលើកទឹកចិត្តដល់គំនិតផ្តួចផ្តើម ព្រមទាំងធ្វើការប្តេជ្ញាចិត្តបន្ថែមទៀត ដូចដែលបានរៀបរាប់នៅក្នុងយុទ្ធនាការ 100 ថ្ងៃឆ្ពោះទៅរកវិស័យឧស្សាហកម្មបៃតង និងចីរភាពនៅក្នុងប្រទេសកម្ពុជា។លោកបានជំរុញឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ គ្រប់វិស័យសាធារណៈ ឯកជន និងស្ថាប័នក្រោមឱវាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ប្តេជ្ញាចិត្ត នឹងបន្តគាំទ្រ គំនិតផ្តួចផ្តើមខាងលើ ជាពិសេសក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមចំនួន 60,000 និងរោងចក្រចំនួន 2,000។ ដើម្បីគាំទ្រ ឲ្យកាន់តែខ្លាំង ទៅកាន់ កម្រិតខ្ពស់ នៃការធ្វើតេស្តសម្រាប់លិតផលកាន់តែធំនៅក្នុងឧស្សាហកម្មបៃតង ដូចជា សួនឧស្សាហកម្មបៃតង (EIP) ដែលមានគោលដៅពង្រឹងតំបន់សេដ្ឋកិច្ចពិសេស (SEZs) ឬ សួនឧស្សាហកម្ម (IP) នៅកម្ពុជា” ។
គម្រោង TEST គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអនុវត្តឧស្សាហកម្ម និងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការអភិវឌ្ឍជាវិជ្ជមាននៅក្នុងទិដ្ឋភាពឧស្សាហកម្មរបស់ប្រទេស។
ចប់
សម្រាប់ព៌ត័មានបន្ថែម សូមទំនាក់ទំនង៖
- លោក សុខ ណារិន តំណាង អង្គការ UNIDO ប្រចាំប្រទេសកម្ពុជា អ៊ីមែល ៖ N.Sok@unido.org ទូរស័ព្ទលេខ៖ +855 12 75 73 27
- លោកបណ្ឌិត រី សុភក្រ អ្នកសម្របសម្រួលគម្រោងជាតិ របស់អង្គការ UNIDO ប្រចាំប្រទេសកម្ពុជា អ៊ីមែល ៖s.rey@unido.org ទូរស័ព្ទលេខ៖+855 17 66 89 64