កម្មវិធីរួមសហប្រជាជាតិ (UNJP) ស្តីពីការគាំទ្រក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនៅកម្ពុជា

រូបថត៖ © National Social Security Fund (NSSF)

ភ្នំពេញ ប្រទេសកម្ពុជា

ចាប់ផ្តើម៖ 2020-01-01
បញ្ចប់៖ 2022-02-28

កម្មវិធីរួមសហប្រជាជាតិ (UNJP) ស្តីពីការគាំទ្រក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនៅកម្ពុជា (NSPPF) ឬនិយាយឱ្យខ្លីថា ការគាំពារសង្គមកម្រិតក្រោមនៅកម្ពុជា គឺជាកម្មវិធីមួយដែលមានគោលបំណងធានាឱ្យប្រជាជនកាន់តែច្រើនត្រូវបានគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គមមួយដែលកាន់តែមានប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ មានគណនេយ្យភាព ប្រកបដោយសមធម៌ ចីរភាព និងមានភាពរំញោចយេនឌ័រ និងកុមារ។

នៅឆ្នាំ២០២២ កម្មវិធីរួម (JP) នឹងធ្វើឱ្យស្ថាប័នរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើង ដើម្បីធានាបាននូវភាពប្រទាក់គ្នានៃគោលនយោបាយ និងផ្តល់ការត្រួតពិនិត្យលើគោលនយោបាយគាំពារសង្គម។ វិសាលភាព និងការផ្តល់អត្ថប្រយោជន៍នៃការគាំពារសង្គមនឹងត្រូវបានពង្រីកដល់ក្រុមដែលមិនទាន់បានគ្របដណ្តប់តាមរយៈការដាក់ចេញនូវកញ្ចប់គ្រួសារនៃកម្មវិធីជំនួយសង្គមរួមបញ្ចូលគ្នា រួមទាំងកម្មវិធីផ្តល់សាច់ប្រាក់ថ្មីដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីមានផ្ទៃពោះ និងកុមារចំនួន ២០០ ០០០ នាក់ (អាយុ ០-២ ឆ្នាំ)។ មន្ត្រីថ្នាក់ខេត្ត ស្រុក និងឃុំប្រហែល ៨ ០០០ នាក់ នឹងត្រូវបានបណ្តុះបណ្តាល ដើម្បីធានាបាននូវការអនុវត្តបានត្រឹមត្រូវ និងមានប្រសិទ្ធភាពនូវកម្មវិធីផ្តល់សាច់ប្រាក់ តាមរយៈប្រព័ន្ធចែកចាយឌីជីថល ដែលផ្តោតលើការចុះឈ្មោះ ការបង់ប្រាក់ និង M&E។ លើសពីនេះ មនុស្ស ១,៥ លាននាក់ក៏នឹងត្រូវបានគ្របដណ្តប់ផងដែរដោយគម្រោងសោធននិវត្តន៍ថ្មី ជាមួយនឹងការផ្តល់សេវាកាន់តែប្រសើរឡើងតាមរយៈការធ្វើឌីជីថលភាវូបនីយកម្មដូចជាការចុះឈ្មោះតាមអនឡាញ ការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការពិនិត្យតាមដាន និងការវាយតម្លៃកាន់តែមានប្រសិទ្ធភាព។

ដោយមានអង្គការពលកម្មអន្តរជាតិ (ILO) ជាទីភ្នាក់ងារនាំមុខ សកម្មភាពទាំងនេះត្រូវបានអនុវត្តរួមគ្នាដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក ក្រោមការណែនាំរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ កម្មវិធីនេះអាចធ្វើទៅបានតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ SDG របស់អង្គការសហប្រជាជាតិ។

100 %
2020-01-01
2022-02-28

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ

ឯកសារសាវតា