សេចក្តី​ប្រកាស​ព័ត៌មាន

កម្មវិធីកសាងថ្នាលបច្ចកវិទ្យាសម្រាប់ជួយសម្រួលដល់កិច្ចសហការអន្តវិស័យ ដើម្បីការអភិវឌ្ឍដោយចីរភាព Cambodia Futures Lab៖ ភាពជាដៃគូរវាងការិយាល័យប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា

24 November 2021

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ – ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានផ្តោះប្តូរសារលិខិត ដើម្បីពង្រីកភាពជាដៃគូជាយុទ្ធសាស្ត្រ និងកិច្ចសហការតាមប្រធានបទ សម្រាប់កម្មវិធី កម្មវិធីកសាងថ្នាលបច្ចកវិទ្យាសម្រាប់ជួយសម្រួលដល់កិច្ចសហការអន្តវិស័យ ដើម្បីការអភិវឌ្ឍដោយចី រភាព Cambodia Futures Lab។

កម្មវិធីកសាងថ្នាលបច្ចកវិទ្យាសម្រាប់ជួយសម្រួលដល់កិច្ចសហការអន្តវិស័យ ដើម្បីការអភិវឌ្ឍដោយចី រភាព Cambodia Futures Lab គឺជាដំណើរការរយៈពេល ៦ ខែ ដែលអ្នកដឹកនាំមកពីរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ចាប់ផ្តើមដំណើរផ្លូវភាពជាអ្នកដឹកនាំ និងការរៀនសូត្ររួមគ្នា​ផ្តោតលើបរិវត្តកម្មប្រព័ន្ធ (systems transformation) ក្នុងដំណាក់កាលស្តារឡើងវិញពីការរាតត្បាតជា សកលនៃជំងឺកូវីដ ១៩ នៅកម្ពុជា។

កម្មវិធីកសាងថ្នាលបច្ចកវិទ្យាសម្រាប់ជួយសម្រួលដល់កិច្ចសហការអន្តវិស័យ ដើម្បីការអភិវឌ្ឍដោយចី រភាព Cambodia Futures Lab មានវត្ថុបំណង៖

  • ពង្រឹងសមត្ថភាពដឹកនាំ សមត្ថភាពប្រមើលមើលពីអនាគតជាយុទ្ធសាស្ត្រ (strategic foresight) និងសមត្ថភាពគិតបែបប្រព័ន្ធ (systems thinking) របស់អ្នកដឹកនាំមកពីតាមវិស័យនានា។
  • ដើម្បីកសាងឱកាសឱ្យមានការសហការអន្តរវិស័យ និងពិសោធន៍ការងារ សម្រាប់អ្នកដឹកនាំមកពី       រដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល នៅក្នុងដំណាក់កាលស្តារឡើងវិញ ក្រោយការរាតត្បាតជា សកលនៃជំងឺកូវីដ។

កម្មវិធីកសាងថ្នាលបច្ចកវិទ្យាសម្រាប់ជួយសម្រួលដល់កិច្ចសហការអន្តវិស័យ ដើម្បីការអភិវឌ្ឍដោយចី រភាព Cambodia Futures Lab នឹងផ្តល់ជាវេទិកាកំណត់ពីប្រភេទបរិវត្តកម្មប្រព័ន្ធ (systems transformation) ដែលអាចឱ្យគេយកនវានុវត្តន៍ និងការប្រមើលមើលពីអនាគតជាយុទ្ធសាស្ត្រ (strategic foresight) ទៅប្រើប្រាស់ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីជំងឺកូវីដ ១៩ និងពន្លឿនរបៀបវារៈឆ្នាំ ២០៣០។ វេទិការរួមនេះ ផ្តល់លទ្ធភាពឱ្យមានការចូលរួមសហការជាមួយតួអង្គពាក់ព័ន្ធនៅក្នុងប្រទេស ដើម្បីសម្រួចអនាគតប្រកបដោយបរិយាបន្ន និងចីរភាពកម្ពុជា។

កម្មវិធីកសាងថ្នាលបច្ចកវិទ្យាសម្រាប់ជួយសម្រួលដល់កិច្ចសហការអន្តវិស័យ ដើម្បីការអភិវឌ្ឍដោយចី រភាព Cambodia Futures Lab គឺជាកម្មវិធីរៀបចំរួមគ្នាដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង      យុវនីតិសម្បទា អង្គការសហប្រជាជាតិនៅកម្ពុជា ជាមួយនឹងក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រាសខ្មែរ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាជាតិគាំពារសង្គម និងសហការជាមួយវិទ្យាស្ថាន Presencing Institute និងមូលនិធិ United in Diversity Foundation។

សម្រាប់សំណួរអ្នកសារព័ត៌មានសូមទាក់ទង៖

១. កញ្ញា កែវ ស្រីស្រស់ មន្ត្រីទំនាក់ទំនង និងស្វែងរកការគាំទ្រនៃការិយាល័យប្រធានអង្គការសហ         ប្រជាជាតិប្រចាំប្រទេសកម្ពុជា

ទូរស័ព្ទ៖ +855 11 88 57 66, អ៊ីមែល៖ sreysros.keo@un.org

២. លោក ឈួរ សុបញ្ញា ប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា

ទូរស័ព្ទ៖ +855 12 53 81 18, អ៊ីមែល៖  chhoursopannha@yahoo.com

Sreysros Keo_Photo Profile

Sreysros Keo

RCO
មន្រ្តីទំនាក់ទំនង និងស្វែងរកការគាំទ្រ

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

RCO
ការិយាល័យប្រធានអង្គការសហប្រជាជាតិ

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ