ថ្ងៃទី ០៨ ខែមីនា ជាថ្ងៃដែលយើងប្រារព្ធទិវានារីអន្តរជាតិ២០២៣
ក្រោមប្រធានបទ «ឌីជីថល សម្រាប់ទាំងអស់គ្នា៖ នវានុវត្តន៍ និងបច្ចេកវិទ្យា ដើម្បីសមភាពយេនឌ័រ»
ហេតុអ្វីបាននេះជាប្រធានបទសំខាន់?
យើងទាំងអស់គ្នាភាគច្រើនបានស្គាល់ឧបករណ៍ឌីជីថល និងប្រើប្រាស់វាជារៀងរាល់ថ្ងៃ។ ជាឧទាហរណ៍ នៅក្នុងសេវាកម្មធនាគារ ឬហិរញ្ញវត្ថុរបស់យើង ក៏ដូចជាធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ការហៅទូរសព្ទ ឬទាក់ទងជាមួយមនុស្សជាទីស្រឡាញ់របស់យើង ឬប្រើប្រាស់សម្រាប់ការអប់រំតាមអ៊ីនធឺណិតផងដែរ។
ប៉ុន្តែ នៅទូទាំងពិភពលោកបុរសជិត ៦៩% អាចប្រើប្រាស់អ៊ីនធឺណិត ធៀបនឹងស្ត្រីមានតែ៦៣% យើងមើលឃើញថាគម្លាតមានការថយចុះនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជាផងដែរ ជាឧទាហរណ៍ យូណេស្កូបានរកឃើញថា បច្ចុប្បន្ននេះជាងមួយភាគបីនៃនិស្សិតស្រីជ្រើសរើសបន្តការសិក្សាផ្នែកពាក់ព័ន្ធនឹងជំនាញ STEM នៅថ្នាក់ឧត្តមសិក្សា។
ខណៈពេលដែលគម្លាតរវាងបុរស និងស្ត្រីនៅតែមាននៅឡើយ យើងត្រូវបន្តធ្វើការងារបន្ថែមដើម្បីកាត់បន្ថយគម្លាតនេះ
ហើយធានាថាពលរដ្ឋគ្រប់រូបនឹងមានលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថលដែលអាចជាផ្នែកមួយនៃការធ្វើឌីជីថលកម្មនៃជីវិតរបស់យើង និងដើម្បីទទួលបានភោគផលពីឱកាសទាំងនេះ។
តើ អង្គការសហប្រជាជាតិនៅកម្ពុជា ធ្វើការងារអ្វីខ្លះដើម្បីជួយលុបបំបាត់គម្លាតនេះ?
មានគំនិតផ្តួចផ្តើមមួយចំនួនត្រូវបានបង្កើតឡើង ជាឧទាហរណ៍ កម្មវិធីជំនាន់ថ្មី ដែលបានគៀងគរសិស្សពីវិទ្យាល័យនានាដើម្បីបង្កើតគំនិតផ្តួចផ្តើមផ្នែកបច្ចេកវិទ្យាជួយស្ត្រីវ័យក្មេងកម្ពុជាឱ្យទទួលបាននូវសមភាពយេនឌ័រ តាមរយៈ
ការសិក្សាបញ្ញាសិប្បនិម្មិត ការបង្កើតទំនាក់ទំនង និងវិទ្យាសាស្ត្រកុំព្យូទ័រ។ យើងបានដាក់ឱ្យដំណើរការផងដែរ កម្មវិធីទូរស័ព្ទដៃដើម្បីជួយដល់ពលករចំណាកស្រុកខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេសដើម្បីទទួលបានព័ត៌មាននិងអាចទៅរកអ្នកផ្តល់សេវា ដើម្បីសុវត្ថិភាព ហើយធានាថាពួកគេត្រូវបានជូនដំណឹងផ្សេងៗអំពីសិទ្ធិរបស់ពួកគេ។
យើងបានកំពុងដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទមួយផ្សេងទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរបទដ្ឋានសង្គម និងដោះស្រាយបញ្ហាដែលនៅតែរីករាលដាលយ៉ាងខ្លាំងនោះគឺ
អំពើហិង្សាផ្អែកលើយេនឌ័រ និងការផ្តល់លទ្ធភាពទទួលបានសេវាសុខភាពបន្តពូជផងដែរ។ យើងលើកទឹកចិត្តស្ត្រី និងក្មេងស្រីកម្ពុជាឱ្យទទួលបានឱកាសដូចគ្នា សម្រាប់ការបណ្តុះបណ្តាលក្នុងការអប់រំ STEM ឱ្យបានច្រើនជាងបុរស និងក្មេងប្រុស ដើម្បីប្រាកដថា គម្លាតឌីជីថលនេះត្រូវបានលុបបំបាត់។
ហើយយើងបន្តលើកកម្ពស់ការអប់រំ ICT នវានុវត្តន៍បច្ចេកវិទ្យា ដើម្បីឱ្យមានការសិក្សាដែលប្រកបដោយបរិយាប័ន្នដើម្បីផ្តល់សិទ្ធិអំណាច ដល់សិស្សានុសិស្សដែលបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ ជាពិសេសសម្រាប់ក្មេងស្រីឱ្យទទួលបានការអប់រំមូលដ្ឋាន និងជំនាញឌីជីថលដើម្បីទទួលបាននូវឱកាសសិក្សានៅពេលបន្តបន្ទាប់ទៀត។
ការងាររបស់យើងគឺដើម្បីធានាថាស្ត្រី និងក្មេងស្រីនៅប្រទេសកម្ពុជាមានលទ្ធភាពស្មើគ្នាក្នុងការទទួលបានអត្ថប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថលនៅប្រទេសកម្ពុជា។ អបរិយាប័ន្នក្នុងវិស័យបច្ចេកវិទ្យាឌីជីថល នឹងផ្តល់ផលប៉ះពាល់ដ៏ធំធេង ដូច្នេះ យើងត្រូវតែលុបគម្លាតនេះ។ ស្របពេលដែលយើងប្រារព្ធទិវានារីអន្តរជាតិ ឆ្នាំ ២០២៣នេះ យើងទទួលស្គាល់ និងអបអរសាទរ
ចំពោះស្ត្រី និងក្មេងស្រីនៅជុំវិញពិភពលោក និងនៅប្រទេសកម្ពុជា ដែលកំពុងធ្វើជាគំរូ និងដឹកនាំការផ្លាស់ប្តូរបច្ចេកវិទ្យា ការអប់រំឌីជីថល និងធានាបាននូវសមភាពសម្រាប់ទាំងអស់គ្នា។
អបអរសាទរទិវានារីអន្តរជាតិ២០២៣