ក្របខណ្ឌហិរញ្ញប្បទានជាតិរួមបញ្ចូលគ្នា (INFF) ដើម្បីធ្វើកាតាលីករហិរញ្ញវត្ថុចម្រុះដើម្បីសម្រេច CSDG បែបផ្លាស់ប្តូរ

រូបថត៖ © UN in Cambodia/2021/Ratha Soy

ភ្នំពេញ ប្រទេសកម្ពុជា

ចាប់ផ្តើម៖ 2020-06-01
បញ្ចប់៖ 2022-05-31

កម្មវិធីរួមនេះប្រើប្រាស់គោលគំនិតនៃក្របខណ្ឌហិរញ្ញប្បទានជាតិរួមបញ្ចូលគ្នាជាសាកល (INFF) ជាគំរូសម្រាប់ធ្វើការរៀបចំដើម្បីស្វែងរកប្រភពថ្មីៗ និងបង្កើនជាអតិបរមានូវប្រភពហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីពន្លឿនការសម្រេចបាននូវ CSDGs។ ការធ្វើបែបនេះ​នឹង​អាចសម្រេចទៅ​បានតាមរយៈ ​ការ​អភិវឌ្ឍ​មូលដ្ឋានចំនួន​បី៖

១ ការបង្កើតមូលដ្ឋានភស្តុតាងលើប្រភពហិរញ្ញវត្ថុ

២ គោលនយោបាយ និងប្រឹក្សាបច្ចេកទេស

៣ ទិន្នន័យសម្រាប់ការធ្វើផែនការថវិកាដែលផ្អែកលើការអនុវត្ត (PBB) និងការតាមដានធនធាន CSDG

មូលដ្ឋានទាំងបីនេះរួមបញ្ចូលគ្នា នឹងជួយកសាងឱ្យមានបរិយាកាសអំណោយផលមួយ ដែលអាចឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្លាស់ប្តូរទៅរកការផ្តល់អាទិភាព និងការកំណត់គោលដៅវិនិយោគឱ្យកាន់តែប្រសើរឡើង ឆ្ពោះទៅសម្រេចយុទ្ធសាស្ត្រចតុកោណ និងចំណុចដៅ CSDG ដោយប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍។

លទ្ធផលរំពឹងទុកនៃកម្មវិធីរួមនេះគឺជាក្របខណ្ឌហិរញ្ញប្បទានដែលប្រសើរឡើង (ផ្អែកលើស្តង់ដារ INFF) នឹងត្រូវបានបង្កើតឡើងដោយការកសាង និងផ្សារភ្ជាប់ជាមួយធាតុចូល និងរចនាសម្ព័ន្ធគោលនយោបាយដែលមានស្រាប់ ក្នុងគោលបំណងផ្តល់នូវដំណោះស្រាយផ្លាស់ប្តូរចំពោះបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន CSDG។

លទ្ធផលសំខាន់ៗនៃកម្មវិធីរួម (JP) គឺ៖ ការបោះពុម្ពផ្សាយការវាយតម្លៃហិរញ្ញវត្ថុអភិវឌ្ឍន៍ដែលបានធ្វើបច្ចុប្បន្នភាព ការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីការផ្លាស់ប្តូរបទប្បញ្ញត្តិ និងគោលនយោបាយ នវានុវត្តន៍ក្នុងលំហូរមូលធន ការផ្សារភ្ជាប់ចំណុចដៅ CSDG និងទិន្នន័យជាមួយផែនការយុទ្ធសាស្រ្តថវិកា (BSP) រួមទាំងការភ្ជិតគម្លាតរបស់ទិន្នន័យ និងការបង្កើតឧបករណ៍ថ្មីៗដើម្បីតាមដានវឌ្ឍនភាពនៃការផ្តល់ហិរញ្ញប្បទាន CSDG។

សកម្មភាពសំខាន់ៗដែលត្រូវសម្រេចដោយអង្គការ UNDP រួមមាន៖ ការដាក់អធិការពន្ធដារគ្មានព្រំដែន ឱ្យនៅជាមួយអគ្គនាយកដ្ឋានពន្ធដារ (GDT) ការផ្តល់ធាតុចូលផ្នែកគោលនយោបាយ/ការផ្តល់ប្រឹក្សាបែបវិនិច្ឆយ និងផ្នែកបច្ចេកទេស ដើម្បីគាំទ្រដល់ការចេញសញ្ញាបណ្ណជាប្រាក់រៀល ការបង្កើតមូលនិធិផលប៉ះពាល់កម្ពុជា ការសិក្សាបែបវិនិច្ឆយ ដើម្បីបង្កើនជាអតិបរមានូវលំហូរនៃការផ្ទេរប្រាក់ ដោយការកែលម្អការផ្ទេរឆ្លងព្រំដែននៅក្នុងអាស៊ាន និងការពិនិត្យមើលប្លង់គណនីជាតិ (CoA) និងការស្នើយន្តការសម្រាប់ការតាមដានថវិកាសម្រាប់ CSDG/គោលនយោបាយ។ សម្រាប់ UNCDF សកម្មភាពសំខាន់ៗរួមមាន៖ ការសិក្សាយ៉ាងស៊ីជម្រៅលើការបង្កើនប្រាក់ចំណូលសាធារណៈ ការផ្តល់ហិរញ្ញប្បទានបំណុល ការប្រើប្រាស់ហិរញ្ញវត្ថុឯកជននិងរួមបញ្ចូលគ្នា និងការផ្ទេរប្រាក់។

 

ដៃគូអនុវត្ត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF), ធនាគារជាតិនៃកម្ពុជា (NBC), ក្រសួងផែនការ (MOP) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

40 %
2020-06-01
2022-05-31

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ

ឯកសារសាវតា