អ្នកជំនាញអង្គការសហប្រជាជាតិនិយាយថា ប្រទេសកម្ពុជាមានជំហរក្នុងការបញ្ចូលក្រុមអ្នកស្រលាញ់ភេទដូចគ្នាយ៉ាងពេញលេញទៅក្នុងសង្គម
ស្វែងរក
ក្របខណ្ឌហិរញ្ញប្បទានសហប្រតិ្តបការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩-២០២៣
សរសេរដោយ ការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣៖ តាមរយៈកម្មវិធីជម្រុញកំណើនវិស័យជលផលប្រកបដោយបរិយាប័ន្ន និងចីរភាព (CAPFISH) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានផ្តល់ការគាំទ្រដល់សហគ្រាសជលផលក្នុងការអនុវត្តបច្ចេកវិទ្យាបៃតងបែបនវានុវត្តន៍ និងសម្ភារបរិក្ខារចាំបាច់ក្នុងការធ្វើឲ្យប្រសើរឡើងផ្នែកផលិតកម្ម ប្រតិបត្តិការអាជីវកម្ម និងអនុលោមភាពតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ កិច្ចគាំពារសង្គម និងបរិស្ថាន។

ភ្នំពេញ៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) សហការជាមួយសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) កំពុងចាប់ផ្តើមគម្រោងថ្មីមួយដែលសំដៅផ្តោតលើកសិករខ្នាតតូចជាង ១២០០នាក់ និងក្រុមគ្រួសាររបស់ពួកគាត់ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ភាគឦសានប្រទេស។
ភ្នំពេញ ថ្ងៃទី១២ ឧសភា ឆ្នាំ២០២៣ – រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានដាក់ឱ្យដំណើរការជាផ្លូវការគម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (PAGE) នៅកម្ពុជា ដើម្បីពង្រឹងការប្តេជ្ញា ចិត្តរបស់ខ្លួនក្នុងការរក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេសដោយដើរលើគន្លងប្រកបដោយចីរភាព និងបរិយាប័ន្ន។
PAGE គឺជាកម្មវិធីរួមគ្នារបស់ទីភ្នាក់ងារចំនួន ០៥ របស់អង្គការសហប្រជាជាតិ(UN) ដែលត្រូវបានទទួលស្គាល់កាន់តែខ្លាំងថា ជាគំរូសម្រាប់ផ្តល់ការគាំទ្រដែលមានការសម្របសម្រួលច្បាស់លាស់ពីអង្គការសហប្រជាជាតិដល់ប្រទេសនានា ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ចំណុចពិសេសរបស់ PAGE គឺផ្តោតលើផ្នែកសំខាន់ នៃគោលនយោបាយសេដ្ឋកិច្ច ដែលមានសក្តានុពលដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចទាំងមូលឱ្យទៅតាមគន្លងមួយប្រកបដោយចីរភាពជាងមុន។
ទិវាសត្វឃ្មុំពិភពលោកឆ្នាំ២០២៣៖ នេះជាសកម្មភាពរបស់យុវជនកម្ពុជាមកពីកម្មវិធីជំនាន់ថ្មីរបស់យូនីសេហ្វ គឺសុគន្ធបញ្ញា រួមជាមួយអ្នកចិញ្ចឹមឃ្មុំម្នាក់ គឺលោក ណារិទ្ធ។
និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS)