គាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍគម្រោងការធានាឥណទានដែលអាចដំណើរការប្រកបដោយប្រសិទ្ធភាពសម្រាប់ទាំងអស់គ្នា ជាពិសេសស្ត្រី
ស្វែងរក
ការកំណត់របៀបវារៈប្រកបដោយមហិច្ឆិតាក្នុងការកសាងក្របខ័ណ្ឌហិរញ្ញប្បទានដែលជំរុញដោយតម្រូវការដែលមានគុណភាពខ្ពស់សម្រាប់ប្រទេសកម្ពុជា ដើម្បីពន្លឿនការសម្រេចបាននូវ CSDGs
ការធានាថាមនុស្សកាន់តែច្រើនត្រូវបានគ្របដណ្តប់ដោយប្រព័ន្ធការពារសង្គមដែលមានប្រសិទ្ធភាព គណនេយ្យភាព សមធម៌ និរន្តរភាព និងយកចិត្តទុកដាក់លើបញ្ហា កុមារ និងយេនឌ័រ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ – ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានផ្តោះប្តូរសារលិខិត ដើម្បីពង្រីកភាពជាដៃគូជាយុទ្ធសាស្ត្រ និងកិច្ចសហការតាមប្រធានបទ សម្រាប់កម្មវិធី កម្មវិធីកសាងថ្នាលបច្ចកវិទ្យាសម្រាប់ជួយសម្រួលដល់កិច្ចសហការអន្តវិស័យ ដើម្បីការអភិវឌ្ឍដោយចី រភាព Cambodia Futures Lab។
កំពង់ឆ្នាំង៖ ថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងនាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអញ្ជើញទៅទស្សនកិច្ចនៅតាមសាលារៀនក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្ទះបាយសាលា កន្លែងទទួលទានអាហារ និងសម្ភារបរិក្ខារផ្សេងៗទៀត ដែលផ្តល់មូលនិធិដោយ KOICA ក៏ដូចជាប្រារព្ធការចាប់ផ្តើមឡើងវិញទាំងស្រុងនូវកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន នៅទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សាថ្មី។ នៅក្នុងដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូបានអញ្ចើញទៅកាន់សាលាបឋមសិក្សាស្មែត និងសាលាបឋមសិក្សាអង្គសិរី និងត្រូវបានទទួលស្វាគមន៍ពីថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក៏ដូចជាឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២៖ ការកសាងប្រព័ន្ធអភិវឌ្ឍន៍ជំនាញ និងការរៀនសូត្រពេញមួយជីវិតប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានការដាក់ចេញ ចក្ខុវិស័យរយៈពេលវែង និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដោយត្រូវពិចារណាពីតម្រូវការ និងអាទិភាពរបស់កម្ពុជា។
ទីក្រុងញូវយ៉ក ថ្ងៃទី 28 ខែមេសា ឆ្នាំ 2022 - ថ្ងៃនេះមូលនិធិសម្រាប់ស្ត្រីកងកម្លាំងក្នុងប្រតិបត្តិការរក្សាសន្តិភាពប្រកាសថា កម្ពុជានឹងទទួលបានមូលនិធិគាំទ្រសម្រាប់អនុវត្តការសិក្សាស្រាវជ្រាវមួយ ក្នុងគោលបំណងកំណត់កត្តាប្រឈម ឬកត្តារារាំងទាំងឡាយ សម្រាប់ការបញ្ជូនស្រ្តីនៅក្នុងកងយោធពលខេមរភូមិន្ទចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រទេសកម្ពុជា គឺស្ថិតនៅក្នុងលំដាប់ទី២៥ ដែលបានបញ្ជូនកងកម្លាំងចូលរួមច្រើនជាងគេបង្អស់នៅក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយនាពេលបច្ចុប្បន្នកម្ពុជា មានកងកម្លាំងចំនួន៧៦៦រូប ដែលក្នុងនោះមាន១៤ភាគរយ ជាស្រ្តីស្ថិតនៅក្នុងកិច្ចប្រតិបត្តិការ។