រឿងរ៉ាវ
03 April 2024
ការលើកកម្ពស់សមភាពយេនឌ័រ៖ ដំណើរដ៏ស្ញប់ស្ញែងរបស់សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង
ថ្វីបើស្រ្តី គឺជាកម្លាំងពលកម្មស្នូលក្នុងដំណើរការកែច្នៃ និងការទិញលក់ផលិតផលជលផល ប៉ុន្តែជារឿយៗ តួនាទីដ៏សំខាន់នេះត្រូវបានគេមើលរំលង និងមិនបានទទួលស្គាល់ ដែលជាកត្តារារាំងធ្វើឲ្យស្រ្តីមិនអាចបញ្ចេញសមត្ថភាពឱ្យ អស់សក្តានុពល ជាលទ្ធផល វាប៉ះពាល់ដល់សក្តានុពលនៃវិស័យជលផលទាំងមូល។ ដោយវិស័យនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍជាតិ បញ្ហាវិសមភាពក្នុងវិស័យជលផលក្រោយប្រមូលផល ក្លាយជាការបន្ទុចបង្អាក់ភាពរីកចម្រើនក្នុងវិស័យផ្សេងទៀតនៅកម្ពុជា។អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) សហការជាមួយ រដ្ឋបាលជលផលកម្ពុជា (FiA) តាមរយៈ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បាន និងកំពុងខិតខំប្រឹងប្រែងធានាឱ្យមានតុល្យភាព ដោយផ្តល់ភាពអង់អាចដល់ស្រ្តីនៅក្នុងខ្សែច្រវាក់តម្លៃ។ សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង គឺជាអាជីវកម្មលក្ខណៈគ្រួសារមួយ នៅក្នុងខេត្តកំពង់ធំ ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មលើកកម្ពស់ទិដ្ឋភាពនេះ។សហគ្រាសនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយមានឈ្មោះ «សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ» ដោយយកតាមឈ្មោះប្តី ហើយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្រោយទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture ដែលគម្រោងនេះមានការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU)។ សហគ្រាស បានទទួលវិញ្ញាបនប័ត្របញ្ជាក់គុណភាពផល ផលិតផលជលផលកម្ពុជា (CQS Basic) ក្រោយពេលចូលរួមវគ្គ
បណ្តុះបណ្តាលស្តីអំពីសុវត្ថិភាពម្ហូបអាហារ និងជំនួយហិរញ្ញវត្ថុក្នុងការកែលម្អទីតាំងកែច្នៃ ដោយបំពាក់នូវសម្ភារ បរិក្ខារផ្តល់ដោយគម្រោង។ ការអនុវត្តល្អប្រសើរនេះ ជួយឱ្យសហគ្រាសទទួលបានដៃគូ និងអតិថិជនមានសក្តានុពលថ្មីៗជាច្រើន រួមទាំងផ្សារ ទំនើបមួយចំនួន ដែលជម្រុញឲ្យសហគ្រាសមានការចុះបញ្ជីផលិតផល និងរៀបចំឱ្យមានជាបារកូដផលិតផលផងដែរ។ ជាការកត់សម្គាល់ ការផ្លាស់ប្តូរដ៏សំខាន់មួយបានកើតឡើងសម្រាប់សហគ្រាស បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលរៀបចំឡើងដោយគម្រោងស្តីពីសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំកាលពីឆ្នាំ ២០២៣។ការផ្លាស់ប្តូរមួយ គឺអាជីវកម្មបានប្តូរឈ្មោះមកជា «សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង» ជាការបញ្ចូលគ្នារវាងឈ្មោះរបស់ប្តី និងប្រពន្ធរួមគ្នា ឆ្លុះបញ្ចាំងអំពីកម្មសិទិ្ធរួម គឺអ្នកស្រី សុខម៉េង និងលោក សោភ័ណ។ចំណុចដែលគួរឱ្យកើតសរសើរមួយទៀតនោះ គឺការទទួលស្គាល់របស់អ្នកស្រី សុខម៉េង អំពីសារៈសំខាន់នៃការបន្តរៀនសូត្រ និងអភិវឌ្ឍន៍ជំនាញ។ មរត៌កបន្សល់ទុកពីម្តាយសម្រាប់អ្នកស្រី គឺចំណេះដឹង និងជំនាញក្នុងការកែច្នៃត្រី និងឆន្ទៈមុតស្រួចក្នុងការធ្វើអាជីវកម្ម។ ទោះជាបែបនេះក្តី អ្នកស្រី សុខម៉េង ក៏មិនខុសពីស្ត្រីជាច្រើនផ្សេងទៀតផងដែរ ដែលកាលពីមុន ស្ត្រីនៅក្នុងសង្គមមិនទទួលបានឱកាសដូចគ្នាទៅនឹងដៃគូបុរសរបស់ខ្លួនឡើយ។ ដោយស្រ្តី ទទួលបន្ទុកមើលថែទាំគ្រួសារ មានពេលវេលាតិចតួចប៉ុណ្ណោះសម្រាប់ធ្វើអាជីវកម្ម។ ប៉ុន្តែ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីសមភាពយេនឌ័រ ការផ្លាស់ប្តូរចាប់ផើ្តមកើតមានឡើង។នាពេលបច្ចុប្បន្ន អ្នកស្រី សុខម៉េង ទទួលខុសត្រូវគ្រប់គ្រងហិរញ្ញវត្ថុរបស់អាជីវកម្ម ប្រកបដោយចំណេះដឹង និងភាពការជឿជាក់។ «រវាងនាងខ្ញុំ និងប្តី យើងបានបែងចែកការទទួលខុសត្រូវច្បាស់លាស់ផ្សេងគ្នា ដោយនាងខ្ញុំរ៉ាប់រងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម ខណៈដែលគ្រួសារនាងខ្ញុំទទួលបន្ទុកទំនាក់ទំនងសាធារណៈ ការផ្សព្វផ្សាយផលិតផល និងការភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ» លោកស្រីបញ្ជាក់។រាល់ចំណេះដឹងថ្មីៗដែលអ្នកស្រី សុខម៉េង ទទួលបាន អ្នកស្រី តែងតែចែករំលែកជាមួយបុគ្គលិកខ្លួន លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធបញ្ហាអំពើហិង្សាក្នុងគ្រួសារ សិទិ្ធស្ត្រី និងការចែករំលែកបន្ទុកការងារក្នុងគ្រួសារ។អ្នកស្រីបន្ថែមថា «តាមរយៈការបែងចែកទំនួលខុសត្រូវផ្នែកអាជីវកម្ម និងគ្រួសារដោយស្មើភាព វាជួយពង្រឹងភាពអង់អាចដល់ស្រ្តី ផ្តល់ឱកាសឱ្យស្ត្រីទទួលបាន និងដុះខាត់ជំនាញ និងសមត្ថភាពកាន់តែប្រសើរ។»ផលជះពីការវិនិយោគនេះ មិនមែនជួយដល់ត្រឹមសហគ្រាសប៉ុណ្ណោះទេ។ ជាឧទាហរណ៍ ដំបូងឡើយ ផលិតផលត្រីងៀតរបស់សហគ្រាសបម្រើឱ្យទីផ្សារក្នុងមូលដ្ឋានតែប៉ុណ្ណោះ ប៉ុន្តែ ថ្មីៗនេះ សហគ្រាសបានបង្កើនការផលិតត្រីងៀតក្នុងបរិមាណស្ទើរតែមិនគួរឲ្យជឿពី ៥០០ គីឡូក្រាម ទៅដល់ ២៥០០ គីឡូក្រាមក្នុងមួយខែ។ ជាមួយគុណភាពត្រីងៀតកាន់តែប្រសើរ សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង ទទួលបានការជឿទុកចិត្តពីអតិថិជនថ្មីៗ ផ្គត់ផ្គង់ ផលិតផលមានសុវត្ថិភាពដល់ទីផ្សារទូទៅ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។សហគ្រាសរួមចំណែកបង្កើតការងារថ្មី និងបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់បុគ្គលិក និងតួអង្គក្នុងខ្សែច្រវាក់តម្លៃផងដែរ។ ការណ៍នេះ ជួយឱ្យអ្នកផ្គត់ផ្គង់ និងបុគ្គលិកកម្មករ អាចបញ្ជូនកូនទៅចូលរៀន និងរួមចំណែកបង្កើតឲ្យមានខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលប្រកបដោយសមភាព និងសុខមាលភាព។ក្នុងបរិការណ៍ដែលអាជីវកម្មមានការប្រែប្រួលយ៉ាងឆាប់រហ័ស សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង គឺជាតួអង្គជំរុញទឹកចិត្តគម្រូមួយ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតស្តីអំពីយេនឌ័រ និងត្រួសត្រាយផ្លូវសម្រាប់វិបុលភាពនៃការកែច្នៃ ផលិតផលជលផលប្រកបដោយបរិយាប័ន្ននៅក្នុងវិស័យកែច្នៃម្ហូបអាហារនៅកម្ពុជា។ វាជាទម្រង់អាជីវកម្មដែលសហគ្រាស ឬឧស្សាហកម្មផ្សេងទៀតអាចរៀនសូត្រតាមបាន។