សេចក្តី​ប្រកាស​ព័ត៌មាន

សេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មាន៖ អ្នកជំនាញឯករាជ្យស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មកបំពេញ ទស្សនកិច្ចផ្លូវការ

19 July 2024

ក្រុងហ្សឺណែវ៖ (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤) - អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​​​ លោក  វិទិត ម៉ុនតាបន នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ 

លោក ម៉ុនតាបន នឹងធើ្វទស្សនកិច្ចនៅ ខេត្តរតនគិរី និងខេត្តកណ្តាល ដើម្បីប្រមូលព័ត៌មានប្រភពដើម នឹងជួបជាមួយតំណាងរដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស              សហគមន៍ជនជាតិដើមភាគតិច និង ជនជាតិភាគតិច និងប្រធានសហគមន៍។  

នៅរាជធានីភ្នំពេញ អ្នករាយការណ៍ពិសេសនឹងជួបជាមួយតំណាងរដ្ឋាភិបាល អ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយ សមាជិកសហគមន៍ការទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ 

អ្នករាយការណ៍ពិសេស​នឹង​បញ្ចប់​ទស្សនកិច្ច​របស់​លោក​ជាមួយ​នឹង​សន្និសីទ​សារព័ត៌មាន             ​នៅ​ថ្ងៃ​សុក្រ ទី២៦ ខែ​កក្កដា វេលា​ម៉ោង ១៤:៣០នាទី ​នៅ​សណ្ឋាគារ សាន់វេភ្នំពេញ ផ្លូវ​លេខ ១ សង្កាត់​វត្តភ្នំ។ ​សន្និសីទសារព័ត៌មាននេះ អនុញ្ញាតឱ្យចូលសម្រាប់តែក្រុមអ្នកសារព័ត៌មានប៉ុណ្ណោះ។ 

ចប់

--------

អ្នកជំនាញឯករាជ្យ៖ សាស្ត្រាចារ្យ វិទិត ម៉ុនតាបន ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងខែមីនា ឆ្នាំ២០២១។ 

អ្នករាយការណ៍ពិសេស អ្នក​ជំនាញ​ឯករាជ្យនិង ក្រុមការងារ គឺជាផ្នែកមួយដែលត្រូវបានគេស្គាល់ថាជា នីតិវិធីពិសេស របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នីតិវិធីពិសេស ​ជាស្ថាប័នធំជាងគេរបស់អ្នកជំនាញឯករាជ្យនៅក្នុងប្រព័ន្ធសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ គឺជាឈ្មោះទូទៅនៃយន្តការស្វែងរកការពិត និងការត្រួតពិនិត្យឯករាជ្យរបស់ក្រុមប្រឹក្សា ដែលដោះស្រាយស្ថានភាពជាក់លាក់របស់ប្រទេសណាមួយ ឬបញ្ហាប្រធានបទនៅគ្រប់ផ្នែកនៃពិភពលោក។ អ្នកជំនាញ នៃនីតិវិធីពិសេសធ្វើការលើមូលដ្ឋានស្ម័គ្រចិត្ត។ ពួកគេមិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ហើយមិនទទួលបានប្រាក់បៀវត្សរ៍សម្រាប់ការងាររបស់ពួកគេទេ។ ពួកគេ គឺឯករាជ្យពីរដ្ឋាភិបាល ឬអង្គការណាមួយ ហើយធ្វើការតាមសមត្ថភាពរៀងៗខ្លួនរបស់ពួកគេ។

សម្រាប់ការសាកសួរពត៌មានទាក់ទងនឹងអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ សូមទាក់ទង Dharisha Indraguptha (dharisha.indraguptha@un.org) ឬ John Newland (john.newland@un.org)

តាមដានព័ត៌មានទាក់ទងនឹងអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរបស់អង្គការសហប្រជាជាតិនៅលើ Twitter@UN_SPExperts

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

UN-OHCHR
បេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ