ចុងក្រោយគេ
សេចក្តីប្រកាសព័ត៌មាន
04 November 2024
កិច្ចសហការរវាងគម្រោង CAPFISH-Capture និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពធ្វើតេស្តរបស់មន្ទីរពិសោធន៍នៅកម្ពុជា
ស្វែងយល់បន្ថែម
សេចក្តីប្រកាសព័ត៌មាន
25 October 2024
«តោះចូលរួមសកម្មភាពដើម្បី SDGs»៖ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
ស្វែងយល់បន្ថែម
សេចក្តីប្រកាសព័ត៌មាន
09 September 2024
UNOPS បានសហការជាមួយក្រសួងសុខាភិបាលរៀបចំសិក្ខាសាលារយៈពេល ពីរថ្ងៃស្តីពីការចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗនៃកិច្ចលទ្ធកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដល់មន្រ្តីសុខាភិបាល
ស្វែងយល់បន្ថែម
ចុងក្រោយគេ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាការអំពាវនាវឱ្យធ្វើសកម្មភាពជាសាកលដើម្បីបញ្ចប់ភាពក្រីក្រ ការពារបរិស្ថាន និងអាកាសធាតុរបស់ផែនដី ហើយធានាថាមនុស្សនៅគ្រប់ទីកន្លែងអាចទទួលបានសន្តិភាព និងវិបុលភាព។ ទាំងនេះគឺជាគោលដៅដែលអង្គការសហប្រជាជាតិកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា៖
សេចក្តីប្រកាសព័ត៌មាន
24 October 2024
«តោះចូលរួមសកម្មភាពដើម្បី SDGs»៖ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
ព្រឹត្តិការណ៍រយៈពេលបីថ្ងៃមួយនេះ នឹងបង្ហាញនូវសកម្មភាពជាបន្តបន្ទាប់ដែលត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹង សម្របសម្រួលភាពជាដៃគូ និងបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលសមស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការលើកកម្ពស់តួនាទីរបស់បុគ្គលម្នាក់ៗក្នុងការរួមចំណែកដល់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព ការលើកទឹកចិត្តដល់ការចូលរួមរបស់យុវជន និងជំរុញកិច្ចសហការក្នុងចំណោមភាគីពាក់ព័ន្ធដែលបានប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាគោលបំណងសំខាន់ នៃព្រឹត្តិការណ៍នេះ។
សារធារណៈជន អាចចូលរួមក្នុងសកម្មភាពផ្សេងៗ នៃព្រឹត្តិការណ៍មួយនេះ ដែលមានដូចជា សុន្ទរកថាគន្លឹះដោយអ្នកជំនាញអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តង់ពិព័រណ៍ដែលបង្ហាញពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមប្រកបដោយចីរភាពនានា ការពិភាក្សាលើប្រធានបទសំខាន់ៗដូចជាសកម្មភាពអាកាសធាតុ និងសមភាពយេនឌ័រ ការសម្តែង និងការប្រគុំតន្រ្តីវប្បធម៌ ព្រមទាំងឱកាសជួបសំណេះសំណាលជាមួយដៃគូពាក់ព័ន្ធនានាផងដែរ។«ដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរករបៀបវារៈឆ្នាំ ២០៣០ ទាមទារឱ្យគ្រប់វិស័យនៃសង្គមធ្វើការរួមគ្នា។ «តោះចូលរួមសកម្មភាពដើម្បី SDGs ឆ្នាំ ២០២៤» ផ្តល់ឱកាសដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នានៅក្នុងសហគមន៍ ក្នុងការចូលរួមសហការកាន់តែស៊ីជម្រៅ ចែករំលែកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងជំរុញស្មារតីនៃការទទួលខុសត្រូវរួមក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អង្គការសហប្រជាជាតិមានមោទនភាពក្នុងការចាប់ដៃគូជាមួយ AEON MALL Cambodia ដោយប្រមូលផ្តុំនូវអាជីវកម្ម សហគមន៍ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា» ប្រសាសន៍របស់ លោក ចូ សូយ័រអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។លោក អេនដូ ហ្វូមិហ៊ីកុ អគ្គនាយក ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា បានបន្ថែមថា «នៅ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា យើងជឿជាក់លើថាមពលនៃកិច្ចសហការរបស់សហគមន៍ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការសហការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍«តោះចូលរួមសកម្មភាពដើម្បី SDGs ឆ្នាំ ២០២៤» យើងមានគោលបំណងផ្តល់នូវវេទិកាមួយដែលអាជីវកម្ម សហគមន៍ និងមនុស្សវ័យក្មេងអាចបង្កើតផលប៉ះពាល់ជាវិជ្ជមានដល់សង្គមបាន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញអំពីការប្រែក្លាយគំនិតទៅជាសកម្មភាពដែលរួមចំណែកដល់អនាគតប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ស្របតាមបេសកកម្មរបស់ក្រុមហ៊ុនយើង នោះគឺ បំពេញជីវិតប្រចាំថ្ងៃនៅកម្ពុជាជាមួយនឹងលទ្ធភាពថ្មីៗ ។»
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍៖កាលបរិច្ឆេទ៖ ថ្ងៃទី ១ ដល់ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ទីតាំង៖ ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី ច្រកចូល 5B ម៉ោង៖ ៩:00 ព្រឹក ដល់ ៩:00 យប់កម្មវិធីសំខាន់ៗ៖ស្តង់ពិព័រណ៍៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន UNDP UNFPA និង UN Women ព្រមទាំងអាជីវកម្មនានា នឹងបង្ហាញផលិតផល ដែលប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលផ្តល់ឱកាសសម្រាប់អ្នកចូលរួម ស្វែងយល់បន្ថែមអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអនុវត្តប្រកបដោយភាពច្នៃប្រឌិត។កិច្ចពិភាក្សា៖ ដឹកនាំដោយអ្នកជំនាញលើសកម្មភាពអាកាសធាតុ (SDG 13) និងសមភាពយេនឌ័រ (SDG 5) នឹងផ្តោតលើបញ្ហាប្រឈម និងឱកាស។ការសម្តែង និងការប្រគុំតន្រ្តីវប្បធម៌៖ ការសម្តែងរបស់សិល្បករខ្មែរ និងជប៉ុន ដើម្បីជំរុញឱ្យមានសាមគ្គីភាព និងការសហការគ្នាតាមរយៈតន្ត្រី និងវប្បធម៌។ ###សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៖ កញ្ញា កែវ ស្រីស្រស់ មន្រ្តីទំនាក់ទំនង និងស្វែងរកការគាំទ្រ នៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជាតាមរយៈ sreysros.keo@un.org និង ទូរសព្ទ (+855) 11 88 57 66 ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា)៖ ផ្នែកផែនការសាជីវកម្ម តាមរយៈទូរសព្ទ (+855) 10 511 014
សារធារណៈជន អាចចូលរួមក្នុងសកម្មភាពផ្សេងៗ នៃព្រឹត្តិការណ៍មួយនេះ ដែលមានដូចជា សុន្ទរកថាគន្លឹះដោយអ្នកជំនាញអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តង់ពិព័រណ៍ដែលបង្ហាញពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមប្រកបដោយចីរភាពនានា ការពិភាក្សាលើប្រធានបទសំខាន់ៗដូចជាសកម្មភាពអាកាសធាតុ និងសមភាពយេនឌ័រ ការសម្តែង និងការប្រគុំតន្រ្តីវប្បធម៌ ព្រមទាំងឱកាសជួបសំណេះសំណាលជាមួយដៃគូពាក់ព័ន្ធនានាផងដែរ។«ដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរករបៀបវារៈឆ្នាំ ២០៣០ ទាមទារឱ្យគ្រប់វិស័យនៃសង្គមធ្វើការរួមគ្នា។ «តោះចូលរួមសកម្មភាពដើម្បី SDGs ឆ្នាំ ២០២៤» ផ្តល់ឱកាសដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នានៅក្នុងសហគមន៍ ក្នុងការចូលរួមសហការកាន់តែស៊ីជម្រៅ ចែករំលែកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងជំរុញស្មារតីនៃការទទួលខុសត្រូវរួមក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អង្គការសហប្រជាជាតិមានមោទនភាពក្នុងការចាប់ដៃគូជាមួយ AEON MALL Cambodia ដោយប្រមូលផ្តុំនូវអាជីវកម្ម សហគមន៍ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា» ប្រសាសន៍របស់ លោក ចូ សូយ័រអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។លោក អេនដូ ហ្វូមិហ៊ីកុ អគ្គនាយក ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា បានបន្ថែមថា «នៅ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា យើងជឿជាក់លើថាមពលនៃកិច្ចសហការរបស់សហគមន៍ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការសហការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍«តោះចូលរួមសកម្មភាពដើម្បី SDGs ឆ្នាំ ២០២៤» យើងមានគោលបំណងផ្តល់នូវវេទិកាមួយដែលអាជីវកម្ម សហគមន៍ និងមនុស្សវ័យក្មេងអាចបង្កើតផលប៉ះពាល់ជាវិជ្ជមានដល់សង្គមបាន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញអំពីការប្រែក្លាយគំនិតទៅជាសកម្មភាពដែលរួមចំណែកដល់អនាគតប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ស្របតាមបេសកកម្មរបស់ក្រុមហ៊ុនយើង នោះគឺ បំពេញជីវិតប្រចាំថ្ងៃនៅកម្ពុជាជាមួយនឹងលទ្ធភាពថ្មីៗ ។»
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍៖កាលបរិច្ឆេទ៖ ថ្ងៃទី ១ ដល់ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ទីតាំង៖ ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី ច្រកចូល 5B ម៉ោង៖ ៩:00 ព្រឹក ដល់ ៩:00 យប់កម្មវិធីសំខាន់ៗ៖ស្តង់ពិព័រណ៍៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន UNDP UNFPA និង UN Women ព្រមទាំងអាជីវកម្មនានា នឹងបង្ហាញផលិតផល ដែលប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលផ្តល់ឱកាសសម្រាប់អ្នកចូលរួម ស្វែងយល់បន្ថែមអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអនុវត្តប្រកបដោយភាពច្នៃប្រឌិត។កិច្ចពិភាក្សា៖ ដឹកនាំដោយអ្នកជំនាញលើសកម្មភាពអាកាសធាតុ (SDG 13) និងសមភាពយេនឌ័រ (SDG 5) នឹងផ្តោតលើបញ្ហាប្រឈម និងឱកាស។ការសម្តែង និងការប្រគុំតន្រ្តីវប្បធម៌៖ ការសម្តែងរបស់សិល្បករខ្មែរ និងជប៉ុន ដើម្បីជំរុញឱ្យមានសាមគ្គីភាព និងការសហការគ្នាតាមរយៈតន្ត្រី និងវប្បធម៌។ ###សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៖ កញ្ញា កែវ ស្រីស្រស់ មន្រ្តីទំនាក់ទំនង និងស្វែងរកការគាំទ្រ នៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជាតាមរយៈ sreysros.keo@un.org និង ទូរសព្ទ (+855) 11 88 57 66 ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា)៖ ផ្នែកផែនការសាជីវកម្ម តាមរយៈទូរសព្ទ (+855) 10 511 014
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
04 November 2024
Executive Boards of six United Nations entities conclude joint field visit to Cambodia
The delegation divided into three groups to visit various provinces, gaining first-hand insights into the entities’ joint efforts in supporting Cambodia’s ambitions in progressing development gains in the country.The first group travelled to Preah Vihear Province to observe entities’ work in building resilient health and education systems, including in water and sanitation and malaria control. The delegates visited the Koh Ke Health Centre to learn about maternal and child health initiatives, met with frontline workers addressing gender-based violence and child protection and explored a private sector model for improving water access. Board Members also visited the Pro Me Health Center and the Sre Preang Village where they had the opportunity to observe local interventions in fighting against malaria and improving access to primary health care. A second group journeyed to Banteay Meanchey, Battambang and Pursat Provinces to witness the United Nations’ impact in demining, disaster risk management and social protection. The delegation observed demining activities and met with communities benefiting from land clearance. The delegates also visited the largest rehabilitation center and a school, where they learned about landmine victims’ assistance and the school feeding programme. Delegation members also had the opportunity to engage with local communities’ benefiting from social protection initiatives in Cambodia and heard first-hand accounts of their experiences. The third group focused on gender equality, inclusion, and youth empowerment in Phnom Penh. Delegates engaged with a diverse range of civil society organizations, including women's rights groups, disability and indigenous organizations, LGBTIQ+ groups, and youth organizations. Discussions centred on progress, challenges, and opportunities for strengthened collaboration between the UN and local organizations to leave no one behind in Cambodia’s development.They also visited a women’s crisis center to learn about essential services provided to women and girls at risk and gain a deeper understanding of the challenges and successes in combating gender-based violence and human trafficking in Cambodia.Additionally, the members of the Executive Boards observed the entities’ initiatives at an innovation fair, including digital solutions for education, poverty mapping using AI, and climate resilience.Throughout their visit, the delegation had the opportunity to engage with development partners and high-level government officials, including H.E. Samdech Thipadei Hun Manet, Prime Minister of Cambodia together with senior members of his cabinet, to further discuss their experiences in Cambodia during the visit as well as the Royal Government of Cambodia’s development priorities and how partnerships with the United Nations can support the further achievement of these priorities. The delegation commended the Royal Government of Cambodia and the Prime Minister’s vision, commitment and significant efforts in ensuring Cambodia’s graduation from Least Developed Country status by 2030. The members of the Executive Boards acknowledged the support that the United Nations, and, more specifically, the six entities they govern - UNDP, UNFPA, UNICEF, UNOPS, UN-Women and WFP - provide to the achievement of transformational change at scale in Cambodia, and how the strong collaboration and joint efforts among the entities is instrumental to achieving this change. They further expressed their commitment to ensuring, in their role as members of the governing bodies of the six entities, that the organizations further contribute to accelerating the pursuit of the Sustainable Development Goals to the benefit of all people in Cambodia, with no one left behind.[More Photos of the Visit]
១ នៃ 5
សុន្ទរកថា
06 November 2024
2024 National Nutrition Day and the Launching of the Joint Programme SDG Seed Fund 'Transforming Cambodia’s food systems to become more sustainable, healthy, inclusive and resilient'
Excellency Ouk Rabun, Senior Minister and Chairman of CARDExcellency Chea Samnang, Vice Chairman of CARDExcellencies, Vice chairmans of CARD (tbc)Excellency Sok Silo, Secretary General of CARDMr. Jost Kadel, Deputy Chief of Mission and Head of Cooperation of the Federal republic of Germany Embassy in CambodiaRepresentatives from line ministries, development partners, and civil societyLadies, gentlemen, and youth the future leaders On behalf of the UN Resident Coordinator, it is my honor to extend warm congratulations to the Council for Agricultural and Rural Development (CARD) and the people of Cambodia on the celebration of National Nutrition Day. This occasion highlights the significant strides made in improving nutrition, thanks to the dedicated efforts of CARD, the Royal Government of Cambodia, and many committed development partners.Good nutrition is essential for health, development, and overall well-being. It supports physical growth, cognitive function, and reduces the risk of chronic diseases, leading to healthier, longer lives. Adequate nutrition also enhances maternal health, boosts economic productivity, and reduces healthcare costs by preventing disease. By promoting equity and aligning with the UN’s Sustainable Development Goals, nutrition drives sustainable development, breaking cycles of poverty and improving the quality of life for all.Over the past decades, Cambodia has made remarkable progress in improving food and nutrition security. Cambodia has launched pivotal initiatives and national strategies, such as the National Strategy for Food Security and Nutrition, aimed at tackling malnutrition and promoting healthier diets, particularly among women and children. In collaboration with multiple UN agencies and partners, public awareness campaigns have been launched to emphasize the importance of balanced diets, maternal nutrition, and effective child-feeding practices. Initiatives like school feeding programs have further enhanced nutritional intake and improved health and educational outcomes for children, while the Food Fortification Initiative has addressed micronutrient deficiencies by enriching foods with essential vitamins and minerals. These collective efforts reflect Cambodia’s commitment to addressing nutritional challenges and fostering long-term public health improvements.Today’s celebration of National Nutrition Day not only recognizes these achievements but also serves as a fitting platform to discuss the way forward how we can work together to address the ongoing challenges Cambodia is facing, such as child wasting, prevalent micronutrient deficiencies, nutritional disparities among the population groups, and overweight and obesity. I am pleased to share that three UN agencies—FAO, WFP, and UNICEF—have recently secured approval for the SDG Seed Fund Joint Programme, a transformative initiative focused on building sustainable, inclusive, and resilient food systems in Cambodia. This joint effort, guided and chaired by CARD and co-chaired by UNRC, will update Cambodia’s National Food Systems Roadmap with a focus on nutrition, climate resilience, and gender equity. This roadmap will play a critical role in reinforcing the very objectives we celebrate today—ensuring that improved nutrition outcomes remain central to sustainable development in Cambodia.This afternoon’s consultative session, dedicated to the revision of the National Food Systems Roadmap, presents a valuable opportunity to identify priority areas for action, align strategies, and establish a comprehensive investment plan. I encourage everyone to actively participate, share insights, and contribute to shaping a future where sustainable food systems drive better nutrition outcomes for all Cambodians. Before concluding, I would like to share a few messages with our youth, particularly those present here today. As future leaders, practitioners, and changemakers, you hold a unique and powerful role in shaping the future of our food systems. Today is an opportunity to make your voices heard, to share your fresh perspectives and innovative ideas that will help us set pathways toward sustainable food systems in the face of climate change.Once again, congratulations on National Nutrition Day. I wish you all a productive and insightful workshop as we work together to ensure that nutrition remains at the heart of Cambodia’s development agenda.
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
04 November 2024
កិច្ចសហការរវាងគម្រោង CAPFISH-Capture និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពធ្វើតេស្តរបស់មន្ទីរពិសោធន៍នៅកម្ពុជា
គម្រោង CAPFISH-Capture ផ្តោតលើការអភិវឌ្ឍផ្នែកជលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) អនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ដែលក្នុងនោះ ការលើកកម្ពស់សមត្ថភាពការធ្វើតេស្តរបស់មន្ទីរពិសោធន៍ផ្តោតលើសុវត្ថិភាពម្ហូបអាហារគឺជាសកម្មភាពដ៍សំខាន់មួយរបស់គម្រោង ដើម្បីធានាគុណភាពនិងសុវត្ថិភាព លើផល ផលិតផលជលផលក្នុងព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈជំនួយបច្ចេកទេសពីគម្រោង CAPFISH-Capture មន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានស្តង់ដារ ISO/IEC 17025/2017 ក្នុងខែកញ្ញា ឆ្នាំ២០២២ ពីស្ថាប័នផ្តល់សេវាកម្មវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ (IAS) លើសមត្ថភាពធ្វើតេស្តប៉ារ៉ាម៉ែត្រមីក្រូជីវសាស្រ្តនៃម្ហូបអាហារ។ នាពេលថ្មីៗនេះ ដោយមានជំនួយបន្ថែមពីគម្រោង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានពង្រីកវិសាលភាពនិងសមត្ថភាពធ្វើតេស្តរបស់ខ្លួនលើប៉ារ៉ាម៉ែត្រមីក្រូជីវសាស្រ្តនៃម្ហូបអាហារនិងទឹកចំនួន ៩ ប៉ារ៉ាម៉ែត្របន្ថែមទៀត ក្រោយពីត្រូវបានវាយតម្លៃទទួលស្គាល់ជាអន្តរជាតិដោយ IAS។ ដូចនេះ អតិថិជនក្នុងវិស័យកែច្នៃម្ហូបអាហារដែលបំណងចង់វិភាគសំណាកម្ហូបអាហារនិងទឹក អាចមកទទួលយកសេវាកម្មធ្វើវិភាគប្រកបដោយទំនុកចិត្តនិងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។«កិច្ចខិតខំប្រឹងប្រែងនិងការអភិវឌ្ឍខាងលើនេះបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ប្រយោជន៍សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មផល ផលិតផលជលផលនិង ផលិតផលកសិកម្មផ្សេងទៀត ដើម្បីជួយឱ្យសហគ្រាសផ្នែកម្ហូបអាហារ អាចសន្សំសំចៃពេលវេលានិងកាត់បន្ថយការចំណាយ លើការបញ្ជូនផលនិងផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍របស់ប្រទេសជិតខាងបានយ៉ាងច្រើនផងដែរ។» តាមការលើកឡើងរបស់ លោក សុខ ណារិន តំណាងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់អង្គការ UNIDO។លោកសាស្ត្រាចាររ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អជាមួយគម្រោង CAPFISH-Capture ដោយបានលើកឡើងថា «ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ ដោយ IAS បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាកម្មធ្វើតេស្ត ជាពិសេសលើកិច្ចការពាក់ព័ន្ធនឹងគុណភាពនិងសុវត្ថិភាពម្ហូបអាហារ។ លទ្ធផលដែលសម្រេចបាននេះ បង្កើនសមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈតាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយឱ្យវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជាអាចឆ្លើយតបទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្មនិងអ្នកបរិភោគ។» ឆ្លៀតឱកាសនេះ លោកសូមថ្លែងអំណរគុណដល់គម្រោងដែលបានបន្តកិច្ចគាំទ្រផ្នែកបច្ចេកទេសដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងគោលដៅសម្រេចឱ្យបាននូវការទទួលស្គាល់គុណភាពជាអន្តរជាតិនៃប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍សម្រាប់ការផ្តល់សេវាកម្មធ្វើតេស្តផ្នែកគីមីសាស្រ្តនាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។ដើម្បីចូលរួមអបអរសាទរជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើសមិទ្ធផលដ៏មានសារៈសំខាន់ខាងលើ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានសម្តែងនូវសុទិដ្ឋិនិយមថា «តាមរយៈការពង្រីកវិសាលភាពលើសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងអាចជំរុញកិច្ចសហការបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសសម្រេចបាននូវគោលបំណងរួមគឺលើកកម្ពស់គុណភាពនិងសុវត្ថិភាពនៃផល ផលិតផលជលផលកម្ពុជាចាប់តាំងពីការប្រមូលផលរហូតដល់តុអាហារ។»សូមបញ្ជាក់ផងដែរថា ការអនុវត្តកន្លងមក រដ្ឋបាលជលផលតែងតែបញ្ជូនសំណាកនៃផល ផលិតផលជលផលទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័កម្ពុជា ដើម្បីទទួលបានលទ្ធផលវិភាគតាមស្តង់ដារដែលអាចជឿជាក់និងទុកចិត្តបាននិងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសបំពេញនូវលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល។«ការពង្រីកវិសាលភាពទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាជំហានវិជ្ជមានមួយទៀត ដែលនឹងគាំទ្រដល់ប្រព័ន្ធត្រួតពិនិត្យផ្លូវការនិងអនុលោមភាពស្របតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារដែល សហគ្រាសផ្នែកម្ហូបអាហារពីវិស័យឯកជនត្រូវអនុលោមតាម។ ម៉្យាងវិញទៀត តាមរយៈកម្មវិធី CAPFISH-Capture សហភាពអឺរ៉ុប ពិតជាមានមោទនភាពក្នុងការគាំទ្រដល់ការពង្រីកវិសាលភាពសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលមានការទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍ជាលក្ខណៈអន្តរជាតិ។» តាមការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ ចុងបញ្ចប់ – សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖បណ្ឌិត ស្រេង ណាវីន ប្រធានផ្នែកមន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហារ នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៖ snavin@pasteur-kh.orgបណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព (DFPTQ) រដ្ឋបាលជលផល៖ chhounchamnan@gmail.comផ្នែកផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា៖
delegation-cambodia-ppi@eeas.europa.euលោក អឹម សំរួល ជំនាញការថ្នាក់ជាតិផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយនៃគម្រោង CAPFISH-Capture៖S.IM@unido.orgសម្រាប់ព័ត៌មានបន្ថែមពីគម្រោង៖ https://open.unido.org/projects/KH/projects/180039ព្រឹត្តិប័ត្រគម្រោង៖ http://newslettercapfish-postharvest.org/achieve
delegation-cambodia-ppi@eeas.europa.euលោក អឹម សំរួល ជំនាញការថ្នាក់ជាតិផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយនៃគម្រោង CAPFISH-Capture៖S.IM@unido.orgសម្រាប់ព័ត៌មានបន្ថែមពីគម្រោង៖ https://open.unido.org/projects/KH/projects/180039ព្រឹត្តិប័ត្រគម្រោង៖ http://newslettercapfish-postharvest.org/achieve
១ នៃ 5
សុន្ទរកថា
22 August 2024
National Youth Summit – Summit for the Future Cambodia
Check against delivery His Excellency. Serey Chhumneas, Secretary of State for the Ministry of Education, Youth and Sport and his teamHer Excellency. Sroy Socheat, Secretary General of the General Secretariat of the National Youth Development Council of Cambodia and Director-General of Youth, Ministry of Education Youth and Sport and her teamThe UN Resident Coordinator Mr. Jo ScheuerExcellencies and distinguished guests, development partners, UN sister agencies, civil society – and most importantly all of the young people here todayArun Suasodey Good morning! On behalf of the United Nations Country Team and as the Representative of UNFPA it is an honour and pleasure to be here today at the Summit for the Future Cambodia. We are honoured to have so many esteemed guests here today - however I am directing my remarks this morning at our youth leaders. Gathered here today are Cambodia’s leaders of both today and tomorrow - set to inherit the successes and challenges of your elders and carry them towards the future. It is an enormous privilege to meet with you and to ensure that your insights, experiences, your intellect and your passion contribute and guide the upcoming Summit of the Future scheduled to take place on September 22-23 in New York.Our Resident Coordinator and UN country team members were able to join some of you at the youth consultative workshop on the Declaration for Future Generation led by the UN Youth Advisory Panel with support from the UN Country Team in Cambodia. They were deeply inspired then, and I anticipate that we will be even more inspired today by the passion, creativity and energetic commitment to transformation and positive change by the over 250 young leaders gathered today in this hall.This national summit holds great potential, providing you a platform to address pressing issues in advance of the global Summit of the Future, and to produce an outcome statement that will effectively convey your voices and your aspirations to an international audience. As you deliberate on the critical issues facing Cambodia and the world - from climate change to social justice, from technological innovation to global governance - I urge you to dream big, to challenge the status quo, and to put forward bold, transformative solutions. Your voices, your ideas, and your actions have the power to catalyse real, lasting change.I would like to acknowledge and thank HE Dr. Hang Chuon Naron, the Deputy Prime Minister and the Minister of Education, Youth and Sports and his whole team for their leadership and the National Youth Development Council for their guidance and partnership. The commitment towards ensuring that Cambodian youth voices are heard at the global level is truly commendable. Furthermore, I would like to acknowledge the leadership and coordination of the United Nations Youth Advisory Panel Cambodia in organizing this momentous event. I also want to express appreciation to the UN Country Team, notably my own agency UNFPA and my team members who have dedicated much time, leadership and support in bringing this summit to fruition. What is really great about this event today is that it’s been truly youth led. Over the 6 past months, UNYAP alongside many youth networks have worked very hard - congratulations to UN YAP for your ability to bring together over 15 youth organisations and networks which are participating in this event today. The 12th of August marked International Youth Day and, though we may be a little late, I take this opportunity to extend my best wishes to all 250 of you in person. Happy 25th International Youth Day, everyone. There is no better way to celebrate than to be heard, and this Summit is built for exactly that purpose. Be thoughtful, be loud and be bold and brave!On behalf of the UN Country team in Cambodia, please be assured that we are resolutely committed to amplifying your calls for transformation, translating your visions and voices into tangible policies and programs, and advocating for greater youth representation in decision-making processes. We recognize that the future belongs to all of you. I eagerly anticipate the insightful discussions that lie ahead today. Thank you!
១ នៃ 5
រឿងរ៉ាវ
20 May 2024
អនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ និងប្រទេសកម្ពុជា៖ បទពិសោធអតីតកាល សម្រាប់ការបង្ការ និងការទប់ស្កាត់នាពេលអនាគត
អនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ មានឈ្មោះផ្លូវការ “អនុសញ្ញាស្តីពីការបង្ការ និងការផ្តន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍”គឺជាលិខិតុបឧបករណ៍នៃច្បាប់អន្តរជាតិលើកដំបូងមិនធ្លាប់មានពីមុនមក ចែងអំពីបទឧក្រិដ្ឋប្រល័យពូជសាសន៍។ អនុសញ្ញានេះបញ្ជាក់យ៉ាងមុតមាំអំពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសនានានៅលើសាកលលោក ក្នុងការទប់ស្កាត់ “មិនឲ្យកើតឡើងសាជាថ្មី” នូវបទឧក្រិដ្ឋ ដូចបានប្រព្រឹត្តក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ អនុសញ្ញានេះត្រូវបានមហាសន្និបាតរបស់អង្គការសហប្រជាជាតិអនុម័តកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៤៨ ហើយរហូតមកទល់ពេលនេះមានរដ្ឋចំនួន ១៥៣ បានផ្តល់សច្ចាប័ន ហើយវាជាសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សដំបូងបំផុត ដែលត្រូវបានមហាសន្និបាតបានអនុម័តទទួលស្គាល់។ការផ្តល់សច្ចាប័នលើអនុសញ្ញា គឺជាការទទួលស្គាល់នូវការទទួលខុសត្រូវរបស់រដ្ឋចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ ឆ្នាំមុន គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃការអនុម័តអនុសញ្ញានេះ និងជាឱកាសឆ្លុះបញ្ចាំងអំពីកេរតំណែលដ៏សំខាន់ និងបញ្ហាប្រឈមនៃអនុសញ្ញា ដែលនៅបន្តកើតមានក្នុងការបង្ការ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៥០ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានបង្ហាញការប្តេជ្ញាចិត្តទទួលយកកាតព្វកិច្ចទប់ស្កាត់ និង ផ្តន្ទាទោស ចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ សំដៅ “មិនឲ្យ[បទឧក្រិដ្ឋនេះ] កើតឡើងសាជាថ្មី”។គិតមកដល់ពេលនេះមានរយៈពេល ៧៤ឆ្នាំហើយ ក៏ប៉ុន្តែ ជាអកុសល នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានហែលឆ្លងកាត់របបខ្មែរក្រហមដ៏ឃោរឃៅបំផុតមួយនៅក្នុងពិភពលោក និងអំពើកាចសាហាវយង់ឃ្នងជាច្រើនរាប់មិនអស់។ បទពិសោធដ៏គួរព្រឺខ្លាចនៅកម្ពុជា បង្ហាញអំពីភាពចាំបាច់ត្រូវប្រុងប្រយ័ត្ន និងតម្រូវឲ្យមានវិធានការបង្ការទប់ស្កាត់អំពើប្រល័យពូជសាសន៍នេះ។ ដូច្នេះ យើងចាំបាច់ត្រូវបង្កើតឲ្យមានឱកាស ដើម្បីគិតគូររក្សាកេរដំណែល នៃអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ សំដៅបន្តពង្រឹងនូវការប្តេជ្ញាចិត្តជាសាកលក្នុងការបង្ការ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ ជាពិសេស ក្នុងពេលបណ្តាប្រទេសនានាកំពុងប្រឈមខ្លាំងឡើងចំពោះហានិភ័យនៃបទឧក្រិដ្ឋនេះនៅ ទូទាំងពិភពលោក។ យើងត្រូវសួរខ្លួនឯងថា តើសព្វថ្ងៃនេះ យើងពិតជាបានប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត “មិនឲ្យ[បទឧក្រិដ្ឋនេះ]កើតឡើងសាជាថ្មី” ឬ យើងចាំបាច់ចាត់វិធានការផ្សេងទៀត ដើម្បីពង្រឹងការបង្ការទប់ស្កាត់បទឧក្រិដ្ឋដូចបានប្រព្រឹត្តចំពោះប្រជាជនកម្ពុជា?ដូច្នេះ យើងមានសេចក្តីសោមនស្សារីករាយទទួលយកការអញ្ជើញចូលរួមសន្និសីទរយៈពេលបីថ្ងៃ នៅរាជធានីភ្នំពេញ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីពិភាក្សាអំពីបទពិសោធកម្ពុជា។ តាមរយៈកិច្ចសន្ទនានេះទើបយើងអាចពង្រឹងការប្តេជ្ញាចិត្តរបស់ពិភពលោកបង្ការទប់ស្កាត់ “មិនឲ្យ[បទឧក្រិដ្ឋនេះ]កើតឡើងសាជាថ្មី”។ យើងត្រៀមចូលរួមសន្និសីទនេះ ដើម្បីស្តាប់សម្លេងរបស់ជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិតពីរបបនោះ ក៏ដូចជាផ្លាស់ប្តូរយោបល់លើប្រធានបទដ៏មានសារៈសំខាន់នេះជាមួយនឹងមន្ត្រីនៃរាជរដ្ឋាភិបាល និងសង្គមស៊ីវិល នៅប្រទេសកម្ពុជា ។ប្រទេសកម្ពុជា មានបទពិសោធពិសេសប្លែកពីបណ្តាប្រទេសនានាពាក់ព័ន្ធនឹងយន្តការនៃការទទួលខុសត្រូវ ដែលបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ពោលគឺ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ យើងទទួលស្គាល់កិច្ចខិតខំអស់ពីកម្លាំងកាយចិត្តរបស់កម្ពុជា និង អ.វ.ត.ក. ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដោយផ្ទាល់ស្របតាមអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍។ ការផ្តន្ទាទោសអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន និង “បងធំទីពីរ” នួន ជា ចំពោះបទប្រល័យពូជសាសន៍ មានលក្ខណៈពិសេសគួរឲ្យកត់សម្គាល់ក្នុងចំណោមការផ្តន្ទាទោសផ្សេងទៀតចំពោះការទទួលខុសត្រូវលើឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងបំផុត។ អ.វ.ត.ក. ក៏បានចេញសាលដីកាដ៏មានសារៈសំខាន់ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរបំផុតនៃអនុសញ្ញាទីក្រុងហ្សឺណែវ។ ការបង្កើត អ.វ.ត.ក. និងការអនុវត្តអនុសញ្ញា ស្តីពីអំពើប្រល័យពូជសាសន៍ គឺសមិទ្ធផលដ៏សំខាន់សម្រាប់កម្ពុជា និងពិភពលោក ហើយវាជាគំរូនៃវិធីអនុវត្តអនុសញ្ញា ស្របតាមស្ថានភាពជាក់ស្តែង។ យើងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងចំពោះជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយហេតុថា សក្ខីកម្ម និងការចូលរួមទាំងជាមួយតុលាការ មានភាពចាំបាច់ចូលរួមចំណែកសម្រេចបាននូវសមិទ្ធផលទាំងនេះ និងជួយប្រទេសកម្ពុជាក្នុងការបន្តដំណើរផ្លូវឆ្ពោះទៅអនាគត។ ជនរងគ្រោះនិងអ្នកនៅរស់រានមានជីវិតជាច្រើននាក់ រួមជាមួយយុវជនជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា កំពុងបន្តរក្សាការងារអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីអនាគតកាលដ៏មានសារៈសំខាន់នេះ សំដៅធ្វើយ៉ាងណាអាចឲ្យយើងទាំងអស់គ្នារៀនសូត្រដកពិសោធជាមួយគ្នា។ ការងារទាំងនេះនៅបន្តមានសារៈសំខាន់ ដូច្នេះ យើងទាំងអស់គ្នាត្រូវទទួលស្គាល់ និងផ្តល់ការគាំទ្រទាំងអស់គ្នា។ យើងនឹងយកឱកាសនៃដំណើរទស្សនកិច្ចនេះ ជួបពិភាក្សា និងស្តាប់បទពិសោធរបស់ អ.វ.ត.ក. ជាពិសេស សម្លេងរបស់ជនរងគ្រោះ។ការបង្ការទប់ស្កាត់ អាចជាកាតព្វកិច្ចដ៏សំខាន់បំផុតស្របតាមអនុសញ្ញាស្តីពីប្រល័យពូជសាសន៍។ ហើយវារឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺ ក្នុងពេលមានសន្តិភាព។ ក្រោយពេលកិច្ចដំណើរការនីតិវិធីតុលាការនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញបានបិទបញ្ចប់ជាស្ថាពរ ការបង្ការទប់ស្កាត់ ពិតណាស់ គឺជាកាតព្វកិច្ចចាំបាច់បំផុត ដែលប្រទេសកម្ពុជាត្រូវអនុវត្តស្របតាមអនុសញ្ញានេះ ទាំងនៅកម្រិតជាតិ និងអន្តរជាតិ។ ដើម្បីអាចអនុវត្តការបង្ការទប់ស្កាត់ឲ្យស្របតាមគោលបំណង និងប្រកបដោយប្រសិទ្ធភាព ប្រទេសកម្ពុជាត្រូវបន្តយកចិត្តទុកដាក់សំខាន់លើការចែករំលែកចំណេះដឹងការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន នៅគ្រប់កម្រិត និងគ្រប់ទិដ្ឋភាពសង្គមកម្ពុជា។ យើងសូមអំពាវនាវដល់ស្ថាប័នរដ្ឋ អចិន្ត្រៃយ៍ ដែលបានយកចិត្តទុកដាក់លើការងារនេះនាពេលកន្លងមក សូមបន្តគាំទ្រឲ្យបានទាន់ពេលវេលា និងស្របតាមជំនាញពាក់ព័ន្ធ ដល់កម្ពុជាដែលបានបំពេញការងារដ៏គួរឲ្យស្ញប់ស្ញែងរហូតមកដល់បច្ចុប្បន្ន។ប្រវត្តិសាស្ត្របង្ហាញដដែលៗឲ្យយើងឃើញថា អំពើមហាឃោរឃៅ រួមទាំង អំពើប្រល័យពូជសាសន៍ មិនមែនកើតឡើងដោយចៃដន្យ ឬ គ្មានហេតុផលដាច់តែឯងនោះទេ។ វាតែងតែលេចចេញជាសញ្ញាព្រមានទុកជាមុនណាមួយ។ ដូច្នេះ ជំហានដំបូងដ៏ចាំបាច់ក្នុងការបង្ការទប់ស្កាត់អំពើនេះបាន គឺ តាមរយៈការបង្កើតឧបករណ៍គោលនយោបាយ និងបទដ្ឋានគតិយុត្តិនៅថ្នាក់ជាតិ ក៏ដូចជារចនាសម្ព័ន្ធដែលអាចកំណត់ និងទប់ស្កាត់សញ្ញាព្រមានទុកជាមុនទាំងនេះ រួមជាមួយនឹងការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន ជាដើម។ប្រទេសកម្ពុជា ទើបមានបទពិសោធថ្មីៗដ៏គួរយកជាគម្រូតាមលើការងារស្ថាបនាសន្តិភាព និងការអភិវឌ្ឍ ដោយបានប្រែក្លាយមុខមាត់កម្ពុជាពីប្រទេសមានជម្លោះប្រដាប់អាវុធ តាមរយៈការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការកសាងរដ្ឋ ទៅជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមាន កងកម្លាំងរឹងមាំ ចូលរួមចំណែកឥតងាករេក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានជួយសម្រួលដល់យុត្តិធម៌អន្តរកាលតាមរយៈអង្គជំនុំជម្រះវិសាមញ្ញ និងរក្សាបានភាពជាដៃគូរឹងមាំជាមួយប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជា សំដៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។បទពិសោធកម្ពុជាតាមរយៈ អ.វ.ត.ក. ក៏ជាឱកាសពិសេសមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាព និងការអភិវឌ្ឍ។ ប្រទេសកម្ពុជាក៏អាចចែករំលែកបទពិសោធនេះនៅថ្នាក់តំបន់ និងពិភពលោកផងដែរ រួមទាំងតាមរយៈការប្រមូលផ្តុំស្ថាប័នក្នុងស្រុក និងក្នុងតំបន់ ចូលរួមក្នុងក្របខណ្ឌហេដ្ឋារចនាសម្ព័ន្ធរួមមួយ សំដៅលើកកម្ពស់កិច្ចការងារទាំងនេះ និងកម្មវិធីពាក់ព័ន្ធផ្សេងទៀត។ ដូច្នេះ យើងចូលរួមគាំទ្រសេចក្តីប្រាថ្នាចង់របស់ប្រជាជនកម្ពុជាចង់បានសន្តិភាព។ យើងក៏សូមលើកទឹកចិត្តដល់សង្គមស៊ីវិលបន្តអនុវត្តការងារប្រកបដោយអត្ថន័យរបស់ខ្លួនបន្តទៀត។ យើងសូមគូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេរបស់អង្គការសហប្រជាជាតិ ដែលនៅតែបន្តរួបរួមជាមួយប្រទេសកម្ពុជា និងគាំទ្រការងារ និងបំណងប្រាថ្នាដ៏មានសារៈសំខាន់របស់ប្រទេសកម្ពុជា ក្នុងការរក្សាសន្តិភាព និងវិបុលសុខជូនប្រជាជនកម្ពុជាគ្រប់រូបសំដៅធ្វើយ៉ាងណា “មិនឲ្យ[បទឧក្រិដ្ឋនេះ]កើតឡើងសាជាថ្មី”។ ការបោះពុម្ភផ្សាយដំបូងនៃអត្តបទនេះគឺនៅលើកាសែតខ្មែរថាមស៍ បោះពុម្ពជាភាសាខ្មែរថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤៖ https://shorturl.at/L4Ovl
១ នៃ 5
រឿងរ៉ាវ
03 April 2024
ការលើកកម្ពស់សមភាពយេនឌ័រ៖ ដំណើរដ៏ស្ញប់ស្ញែងរបស់សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង
ថ្វីបើស្រ្តី គឺជាកម្លាំងពលកម្មស្នូលក្នុងដំណើរការកែច្នៃ និងការទិញលក់ផលិតផលជលផល ប៉ុន្តែជារឿយៗ តួនាទីដ៏សំខាន់នេះត្រូវបានគេមើលរំលង និងមិនបានទទួលស្គាល់ ដែលជាកត្តារារាំងធ្វើឲ្យស្រ្តីមិនអាចបញ្ចេញសមត្ថភាពឱ្យ អស់សក្តានុពល ជាលទ្ធផល វាប៉ះពាល់ដល់សក្តានុពលនៃវិស័យជលផលទាំងមូល។ ដោយវិស័យនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍជាតិ បញ្ហាវិសមភាពក្នុងវិស័យជលផលក្រោយប្រមូលផល ក្លាយជាការបន្ទុចបង្អាក់ភាពរីកចម្រើនក្នុងវិស័យផ្សេងទៀតនៅកម្ពុជា។អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) សហការជាមួយ រដ្ឋបាលជលផលកម្ពុជា (FiA) តាមរយៈ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បាន និងកំពុងខិតខំប្រឹងប្រែងធានាឱ្យមានតុល្យភាព ដោយផ្តល់ភាពអង់អាចដល់ស្រ្តីនៅក្នុងខ្សែច្រវាក់តម្លៃ។ សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង គឺជាអាជីវកម្មលក្ខណៈគ្រួសារមួយ នៅក្នុងខេត្តកំពង់ធំ ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មលើកកម្ពស់ទិដ្ឋភាពនេះ។សហគ្រាសនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយមានឈ្មោះ «សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ» ដោយយកតាមឈ្មោះប្តី ហើយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្រោយទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture ដែលគម្រោងនេះមានការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU)។ សហគ្រាស បានទទួលវិញ្ញាបនប័ត្របញ្ជាក់គុណភាពផល ផលិតផលជលផលកម្ពុជា (CQS Basic) ក្រោយពេលចូលរួមវគ្គ
បណ្តុះបណ្តាលស្តីអំពីសុវត្ថិភាពម្ហូបអាហារ និងជំនួយហិរញ្ញវត្ថុក្នុងការកែលម្អទីតាំងកែច្នៃ ដោយបំពាក់នូវសម្ភារ បរិក្ខារផ្តល់ដោយគម្រោង។ ការអនុវត្តល្អប្រសើរនេះ ជួយឱ្យសហគ្រាសទទួលបានដៃគូ និងអតិថិជនមានសក្តានុពលថ្មីៗជាច្រើន រួមទាំងផ្សារ ទំនើបមួយចំនួន ដែលជម្រុញឲ្យសហគ្រាសមានការចុះបញ្ជីផលិតផល និងរៀបចំឱ្យមានជាបារកូដផលិតផលផងដែរ។ ជាការកត់សម្គាល់ ការផ្លាស់ប្តូរដ៏សំខាន់មួយបានកើតឡើងសម្រាប់សហគ្រាស បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលរៀបចំឡើងដោយគម្រោងស្តីពីសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំកាលពីឆ្នាំ ២០២៣។ការផ្លាស់ប្តូរមួយ គឺអាជីវកម្មបានប្តូរឈ្មោះមកជា «សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង» ជាការបញ្ចូលគ្នារវាងឈ្មោះរបស់ប្តី និងប្រពន្ធរួមគ្នា ឆ្លុះបញ្ចាំងអំពីកម្មសិទិ្ធរួម គឺអ្នកស្រី សុខម៉េង និងលោក សោភ័ណ។ចំណុចដែលគួរឱ្យកើតសរសើរមួយទៀតនោះ គឺការទទួលស្គាល់របស់អ្នកស្រី សុខម៉េង អំពីសារៈសំខាន់នៃការបន្តរៀនសូត្រ និងអភិវឌ្ឍន៍ជំនាញ។ មរត៌កបន្សល់ទុកពីម្តាយសម្រាប់អ្នកស្រី គឺចំណេះដឹង និងជំនាញក្នុងការកែច្នៃត្រី និងឆន្ទៈមុតស្រួចក្នុងការធ្វើអាជីវកម្ម។ ទោះជាបែបនេះក្តី អ្នកស្រី សុខម៉េង ក៏មិនខុសពីស្ត្រីជាច្រើនផ្សេងទៀតផងដែរ ដែលកាលពីមុន ស្ត្រីនៅក្នុងសង្គមមិនទទួលបានឱកាសដូចគ្នាទៅនឹងដៃគូបុរសរបស់ខ្លួនឡើយ។ ដោយស្រ្តី ទទួលបន្ទុកមើលថែទាំគ្រួសារ មានពេលវេលាតិចតួចប៉ុណ្ណោះសម្រាប់ធ្វើអាជីវកម្ម។ ប៉ុន្តែ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីសមភាពយេនឌ័រ ការផ្លាស់ប្តូរចាប់ផើ្តមកើតមានឡើង។នាពេលបច្ចុប្បន្ន អ្នកស្រី សុខម៉េង ទទួលខុសត្រូវគ្រប់គ្រងហិរញ្ញវត្ថុរបស់អាជីវកម្ម ប្រកបដោយចំណេះដឹង និងភាពការជឿជាក់។ «រវាងនាងខ្ញុំ និងប្តី យើងបានបែងចែកការទទួលខុសត្រូវច្បាស់លាស់ផ្សេងគ្នា ដោយនាងខ្ញុំរ៉ាប់រងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម ខណៈដែលគ្រួសារនាងខ្ញុំទទួលបន្ទុកទំនាក់ទំនងសាធារណៈ ការផ្សព្វផ្សាយផលិតផល និងការភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ» លោកស្រីបញ្ជាក់។រាល់ចំណេះដឹងថ្មីៗដែលអ្នកស្រី សុខម៉េង ទទួលបាន អ្នកស្រី តែងតែចែករំលែកជាមួយបុគ្គលិកខ្លួន លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធបញ្ហាអំពើហិង្សាក្នុងគ្រួសារ សិទិ្ធស្ត្រី និងការចែករំលែកបន្ទុកការងារក្នុងគ្រួសារ។អ្នកស្រីបន្ថែមថា «តាមរយៈការបែងចែកទំនួលខុសត្រូវផ្នែកអាជីវកម្ម និងគ្រួសារដោយស្មើភាព វាជួយពង្រឹងភាពអង់អាចដល់ស្រ្តី ផ្តល់ឱកាសឱ្យស្ត្រីទទួលបាន និងដុះខាត់ជំនាញ និងសមត្ថភាពកាន់តែប្រសើរ។»ផលជះពីការវិនិយោគនេះ មិនមែនជួយដល់ត្រឹមសហគ្រាសប៉ុណ្ណោះទេ។ ជាឧទាហរណ៍ ដំបូងឡើយ ផលិតផលត្រីងៀតរបស់សហគ្រាសបម្រើឱ្យទីផ្សារក្នុងមូលដ្ឋានតែប៉ុណ្ណោះ ប៉ុន្តែ ថ្មីៗនេះ សហគ្រាសបានបង្កើនការផលិតត្រីងៀតក្នុងបរិមាណស្ទើរតែមិនគួរឲ្យជឿពី ៥០០ គីឡូក្រាម ទៅដល់ ២៥០០ គីឡូក្រាមក្នុងមួយខែ។ ជាមួយគុណភាពត្រីងៀតកាន់តែប្រសើរ សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង ទទួលបានការជឿទុកចិត្តពីអតិថិជនថ្មីៗ ផ្គត់ផ្គង់ ផលិតផលមានសុវត្ថិភាពដល់ទីផ្សារទូទៅ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។សហគ្រាសរួមចំណែកបង្កើតការងារថ្មី និងបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់បុគ្គលិក និងតួអង្គក្នុងខ្សែច្រវាក់តម្លៃផងដែរ។ ការណ៍នេះ ជួយឱ្យអ្នកផ្គត់ផ្គង់ និងបុគ្គលិកកម្មករ អាចបញ្ជូនកូនទៅចូលរៀន និងរួមចំណែកបង្កើតឲ្យមានខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលប្រកបដោយសមភាព និងសុខមាលភាព។ក្នុងបរិការណ៍ដែលអាជីវកម្មមានការប្រែប្រួលយ៉ាងឆាប់រហ័ស សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង គឺជាតួអង្គជំរុញទឹកចិត្តគម្រូមួយ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតស្តីអំពីយេនឌ័រ និងត្រួសត្រាយផ្លូវសម្រាប់វិបុលភាពនៃការកែច្នៃ ផលិតផលជលផលប្រកបដោយបរិយាប័ន្ននៅក្នុងវិស័យកែច្នៃម្ហូបអាហារនៅកម្ពុជា។ វាជាទម្រង់អាជីវកម្មដែលសហគ្រាស ឬឧស្សាហកម្មផ្សេងទៀតអាចរៀនសូត្រតាមបាន។
បណ្តុះបណ្តាលស្តីអំពីសុវត្ថិភាពម្ហូបអាហារ និងជំនួយហិរញ្ញវត្ថុក្នុងការកែលម្អទីតាំងកែច្នៃ ដោយបំពាក់នូវសម្ភារ បរិក្ខារផ្តល់ដោយគម្រោង។ ការអនុវត្តល្អប្រសើរនេះ ជួយឱ្យសហគ្រាសទទួលបានដៃគូ និងអតិថិជនមានសក្តានុពលថ្មីៗជាច្រើន រួមទាំងផ្សារ ទំនើបមួយចំនួន ដែលជម្រុញឲ្យសហគ្រាសមានការចុះបញ្ជីផលិតផល និងរៀបចំឱ្យមានជាបារកូដផលិតផលផងដែរ។ ជាការកត់សម្គាល់ ការផ្លាស់ប្តូរដ៏សំខាន់មួយបានកើតឡើងសម្រាប់សហគ្រាស បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលរៀបចំឡើងដោយគម្រោងស្តីពីសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំកាលពីឆ្នាំ ២០២៣។ការផ្លាស់ប្តូរមួយ គឺអាជីវកម្មបានប្តូរឈ្មោះមកជា «សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង» ជាការបញ្ចូលគ្នារវាងឈ្មោះរបស់ប្តី និងប្រពន្ធរួមគ្នា ឆ្លុះបញ្ចាំងអំពីកម្មសិទិ្ធរួម គឺអ្នកស្រី សុខម៉េង និងលោក សោភ័ណ។ចំណុចដែលគួរឱ្យកើតសរសើរមួយទៀតនោះ គឺការទទួលស្គាល់របស់អ្នកស្រី សុខម៉េង អំពីសារៈសំខាន់នៃការបន្តរៀនសូត្រ និងអភិវឌ្ឍន៍ជំនាញ។ មរត៌កបន្សល់ទុកពីម្តាយសម្រាប់អ្នកស្រី គឺចំណេះដឹង និងជំនាញក្នុងការកែច្នៃត្រី និងឆន្ទៈមុតស្រួចក្នុងការធ្វើអាជីវកម្ម។ ទោះជាបែបនេះក្តី អ្នកស្រី សុខម៉េង ក៏មិនខុសពីស្ត្រីជាច្រើនផ្សេងទៀតផងដែរ ដែលកាលពីមុន ស្ត្រីនៅក្នុងសង្គមមិនទទួលបានឱកាសដូចគ្នាទៅនឹងដៃគូបុរសរបស់ខ្លួនឡើយ។ ដោយស្រ្តី ទទួលបន្ទុកមើលថែទាំគ្រួសារ មានពេលវេលាតិចតួចប៉ុណ្ណោះសម្រាប់ធ្វើអាជីវកម្ម។ ប៉ុន្តែ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីសមភាពយេនឌ័រ ការផ្លាស់ប្តូរចាប់ផើ្តមកើតមានឡើង។នាពេលបច្ចុប្បន្ន អ្នកស្រី សុខម៉េង ទទួលខុសត្រូវគ្រប់គ្រងហិរញ្ញវត្ថុរបស់អាជីវកម្ម ប្រកបដោយចំណេះដឹង និងភាពការជឿជាក់។ «រវាងនាងខ្ញុំ និងប្តី យើងបានបែងចែកការទទួលខុសត្រូវច្បាស់លាស់ផ្សេងគ្នា ដោយនាងខ្ញុំរ៉ាប់រងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម ខណៈដែលគ្រួសារនាងខ្ញុំទទួលបន្ទុកទំនាក់ទំនងសាធារណៈ ការផ្សព្វផ្សាយផលិតផល និងការភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ» លោកស្រីបញ្ជាក់។រាល់ចំណេះដឹងថ្មីៗដែលអ្នកស្រី សុខម៉េង ទទួលបាន អ្នកស្រី តែងតែចែករំលែកជាមួយបុគ្គលិកខ្លួន លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធបញ្ហាអំពើហិង្សាក្នុងគ្រួសារ សិទិ្ធស្ត្រី និងការចែករំលែកបន្ទុកការងារក្នុងគ្រួសារ។អ្នកស្រីបន្ថែមថា «តាមរយៈការបែងចែកទំនួលខុសត្រូវផ្នែកអាជីវកម្ម និងគ្រួសារដោយស្មើភាព វាជួយពង្រឹងភាពអង់អាចដល់ស្រ្តី ផ្តល់ឱកាសឱ្យស្ត្រីទទួលបាន និងដុះខាត់ជំនាញ និងសមត្ថភាពកាន់តែប្រសើរ។»ផលជះពីការវិនិយោគនេះ មិនមែនជួយដល់ត្រឹមសហគ្រាសប៉ុណ្ណោះទេ។ ជាឧទាហរណ៍ ដំបូងឡើយ ផលិតផលត្រីងៀតរបស់សហគ្រាសបម្រើឱ្យទីផ្សារក្នុងមូលដ្ឋានតែប៉ុណ្ណោះ ប៉ុន្តែ ថ្មីៗនេះ សហគ្រាសបានបង្កើនការផលិតត្រីងៀតក្នុងបរិមាណស្ទើរតែមិនគួរឲ្យជឿពី ៥០០ គីឡូក្រាម ទៅដល់ ២៥០០ គីឡូក្រាមក្នុងមួយខែ។ ជាមួយគុណភាពត្រីងៀតកាន់តែប្រសើរ សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង ទទួលបានការជឿទុកចិត្តពីអតិថិជនថ្មីៗ ផ្គត់ផ្គង់ ផលិតផលមានសុវត្ថិភាពដល់ទីផ្សារទូទៅ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។សហគ្រាសរួមចំណែកបង្កើតការងារថ្មី និងបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់បុគ្គលិក និងតួអង្គក្នុងខ្សែច្រវាក់តម្លៃផងដែរ។ ការណ៍នេះ ជួយឱ្យអ្នកផ្គត់ផ្គង់ និងបុគ្គលិកកម្មករ អាចបញ្ជូនកូនទៅចូលរៀន និងរួមចំណែកបង្កើតឲ្យមានខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលប្រកបដោយសមភាព និងសុខមាលភាព។ក្នុងបរិការណ៍ដែលអាជីវកម្មមានការប្រែប្រួលយ៉ាងឆាប់រហ័ស សិប្បកម្មកែច្នៃត្រី សោភ័ណ សុខម៉េង គឺជាតួអង្គជំរុញទឹកចិត្តគម្រូមួយ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតស្តីអំពីយេនឌ័រ និងត្រួសត្រាយផ្លូវសម្រាប់វិបុលភាពនៃការកែច្នៃ ផលិតផលជលផលប្រកបដោយបរិយាប័ន្ននៅក្នុងវិស័យកែច្នៃម្ហូបអាហារនៅកម្ពុជា។ វាជាទម្រង់អាជីវកម្មដែលសហគ្រាស ឬឧស្សាហកម្មផ្សេងទៀតអាចរៀនសូត្រតាមបាន។
១ នៃ 5
រឿងរ៉ាវ
08 March 2024
ស្រ្តី និងជំនួញ៖ ការចូលរួមចំណែករបស់ក្រុមស្ត្រីកែច្នៃផលិតផលជលផលក្នុងការពង្រឹងសមភាពយេនឌ័រ
នៅក្នុងសហគមន៍នេសាទដ៏មមាញឹកមួយក្នុងខេត្តកោះកុង យើងអាចមើលឃើញមានក្រុមស្ត្រីកែច្នៃផលិតផលជលផលមួយក្រុម រួមជាមួយអ្នកស្រី ប៊ុន វ៉ាង ជាប្រធានក្រុម ដែលនេះជាសញ្ញាណនៃការផ្តល់ភាពអង់អាចដល់ស្ត្រី និងការបំពេញការងារជាក្រុមដ៏គួរឲ្យកត់សម្គាល់។កាលនៅវ័យជំទង់ អ្នកស្រី ប៊ុន វ៉ាង បានរៀនសូត្រពីម្តាយរបស់គាត់នូវរូបមន្តសម្ងាត់នៃការចម្អិនអាហារសមុទ្រប្រកបដោយរសជាតិឆ្ងាញ់ពិសារ។ ក្រោយមក ម្តាយក្មេករបស់អ្នកស្រី ក៏បានបង្ហាត់បង្ហាញគាត់នូវរូបមន្ត និងវិធីសាស្រ្តក្នុងការចម្អិនអាហារដ៏សម្បូរបែបផ្សេងទៀតផងដែរ។ដោយបន្តជីវភាពរស់នៅក្នុងសហគមន៍ពាមក្រសោបក្នុងខេត្តកោះកុង អ្នកស្រី ប៊ុន វ៉ាង បានបន្តអនុវត្តនូវវិធីសាស្ត្រចម្អិនអាហារទាំងនេះ ដោយបន្ថែមគ្រឿងផ្សំពិសេសផ្ទាល់ខ្លួន។ អ្នកស្រី ក៏បានចាប់ផ្តើមប្រកបអាជីវកម្មកែច្នៃបង្គាក្រៀមជាលក្ខណៈគ្រួសារ។ក្នុងអំឡុងពេលនេះ បន្ថែមលើជំនាញ និងបទពិសោធន៍ទទួលបានពីប្រទេសថៃ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើន អ្នកស្រី ប៊ុន វ៉ាង ប្រែក្លាយអាជីវកម្មលក្ខណៈគ្រួសារដែលអ្នកស្រីបានខំប្រឹងប្រែងកសាងអស់កាលជាយូរនោះឲ្យ ឱ្យទៅជាអាជីវកម្មកែច្នៃបង្គាក្រៀមកាន់តែធំជាងមុន។ ដោយមានគោលបំណង់ជួយ និងផ្តល់ភាពអង់អាចទៅដល់ស្រ្តីនៅក្នុង សហគមន៍ខ្លួន អ្នកស្រីបានបង្កើតក្រុមស្រ្តីកែច្នៃផលិតផលជលផលនៅក្នុងសហគមន៍ ពាមក្រសោប ក្នុងឆ្នាំ ២០១៤។រឿងរ៉ាវក្រោយឆាកជាច្រើន បានជំរុញទឹកចិត្តឱ្យអ្នកស្រីចងក្រងបង្កើតក្រុមនេះឡើង។ ស្រ្តីនៅក្នុងសហគមន៍ ពឹងផ្អែកទាំងស្រុងលើប្រាក់ចំណូលពីរបរនេសាទរបស់ប្តីប្រឈមនឹងបញ្ហាហិរញ្ញវត្ថុដែលពេលខ្លះវាជាមូលហេតុបង្កឲ្យមានជាអំពើហិង្សាក្នុងគ្រួសារ។ ជាចក្ខុវិស័យ អ្នកស្រី ប៊ុន វ៉ាង យល់ឃើញថា ការចងក្រងជាក្រុម គឺជាមធ្យោបាយមួយក្នុងការបង្កើតឱកាសរកប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកសាងឯករាជ្យភាពសម្រាប់ស្រ្តី។នៅក្នុងក្រុមរបស់អ្នកស្រី មានសមាជិកសកម្មចំនួន ០៩ រូប ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួចសេដ្ឋកិច្ចក្នុងសហគមន៍។ ពួកគេម្នាក់ៗ មានការទទួលខុសត្រូវ និងភារកិច្ចជាក់លាក់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ចាប់ផ្តើមពីការលាងសម្អាត ការស្ងោរ ការវេចខ្ចប់ និងការផ្សព្វផ្សាយទីផ្សារ។ ផលិតផលត្រូវបានសម្រិតសម្រាំង និងកែច្ចៃដោយយកចិត្តទុកដាក់ ប្រើប្រាស់បង្គាធម្មជាតិក្នុងស្រុកពិសេសដើម្បីទទួលបានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ពិសារ មានដូចជាបង្គាក្រៀម យីហ៊ឺ កាពិឬគីជាដើម។ការតាំងចិត្តរៀនសូត្រ និងអភិវឌ្ឍជំនាញបន្ថែម ជួយឱ្យអ្នកស្រី ប៊ុន វ៉ាង និងក្រុមទទួលបានការគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីស្ថាប័នជាច្រើន ជាក់ស្តែងពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) លើការគ្រប់គ្រងអាជីវកម្ម ការធ្វីទីផ្សារតាមបែបឌីជីថល និងសុវត្ថិភាពម្ហូបអាហារ។អ្នកស្រីបានលើកឡើងថា «ស្រ្តីយើងភាគច្រើនជាប់រវល់ការងារផ្ទះសម្បែង ប៉ុន្តែចាំបាច់ណាស់ដែលយើងត្រូវចេះ លៃលកពេលវេលារៀនសូត្រជំនាញ និងចំណេះដឹងថ្មីៗ ក៏ដូចជាបច្ចេកវិទ្យាននា ដើម្បីអាចឱ្យអាជីវកម្មរីកចម្រើន និងដើរទៅមុខ។»ក្រោមការគាំទ្រថវិការបស់ សហភាពអឺរ៉ុប (EU) គម្រោងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល (FiA) ។ គម្រោងបានផ្តល់ទូសម្ងួតពន្លឺព្រះអាទិត្យដល់ក្រុម ដើម្បីហាលសម្ងួតបង្គាក្រៀមឱ្យបានកាន់តែប្រសើរ ដែលវាជួយឱ្យអាជីវកម្មរីកចម្រើន។ គម្រោង CAPFISH-Capture ផ្តោតការគិតគូរ និងអនុវត្តយ៉ាងសកម្មដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដោយដាក់បញ្ចូលបញ្ហានេះទៅក្នុងគ្រប់សកម្មភាពរបស់គម្រោង និងផ្តល់ភាពអង់អាចទៅដល់ស្រ្តីនៅក្នុងខ្សែច្រវាក់តម្លៃជលផល ក្រោយប្រមូលផលទាំងមូល។ផលជះដែលយើងកត់សម្គាល់ឃើញនៅក្នុងក្រុមស្រ្តីកែច្នៃពាមក្រសោបមានវិសាលភាពលើសពីតម្លៃសេដ្ឋកិច្ច។ ដោយបានបង្កើតការងារសម្រាប់សហគមន៍ចំនួន ០៧ គ្រួសារ វាបានចូលរួមជួយលើកកម្ពស់ទំនុកចិត្តរបស់សហគមន៍ និងរួមចំណែកកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ។ ខណៈដែលស្រ្តីជាសមាជិកក្រុម មានជម្រើសហិរញ្ញវត្ថុកាន់តែប្រសើរជាង មុនតាមរយៈសកម្មភាពក្រុមសន្សំ វាធ្វើឲ្យជីវភាពរស់នៅមានភាពប្រសើរជាងមុន កុមារី កុមារាក្នុងសហគមន៍បានសិក្សារៀនសូត្រ។ ការពង្រឹងអំណាចរួមរបស់សក្រុមស្ត្រីធ្វើការងាររួមគ្នាជាបណ្តាញ និងការពឹងអាស្រ័យគ្នាទៅវិញទៅមក គឺជា អានុភាពនៃកម្លាំងផ្លាស់ប្តូរមួយ ឆ្លើយតបទៅនឹងវិសមភាពយេនឌ័រ និងផ្តល់អត្ថប្រយោជន៍ដល់តួអង្គក្នុងខ្សែច្រវាក់តម្លៃ ទាំងមូល។ អ្នកស្រី ប៊ុន វ៉ាង ទទួលស្គាល់ថា ដំណើរនៅតែបន្តទៅមុខវែងឆ្ងាយទៀត ថ្វីបើក្រុមពើបប្រទះនឹងការលំបាក ជាច្រើនដូចជា នៅពេលខ្លះមានកង្វះខាតការផ្គត់ផ្គង់បង្គារស្រស់ និងវត្ថុធាតុដើមផ្សេងៗទៀត ដោយសារកត្តាអាកាសធាតុ មិនអំណោយផល តែអ្នកស្រីនៅតែមានសុទិដ្ឋិនិយម ដោយមានជំនឿឥតងាករ៉េលើសាមគ្គីភាព និងភាពរឹងម៉ាំរបស់ក្រុមខ្លួន។ លោកស្រីបន្ថែមថា «ក្នុងនាមជាស្រ្តី យើងត្រូវមានអាជីវកម្មដែលជាប្រភពចំណូលផ្ទាល់ខ្លួន ដើម្បីកសាងឯករាជ្យភាព និងតួនាទីសម្រេចចិត្តនៅក្នុងគ្រួសារ។»
១ នៃ 5
រឿងរ៉ាវ
02 December 2023
ការផ្តល់អំណាចសហគមន៍៖ កម្លាំងផ្លាស់ប្ដូរក្នុងការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជា
ថ្ងៃ ១ ធ្នូ គឺជាខួបលើកទី ៣៥ នៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា ក្នុងការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ ជាពិសេសក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយនិងទទួលស្គាល់ការងារដែលនៅសេសសល់ដើម្បីបញ្ចប់ជំងឺនេះដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ យើងក៏ចងចាំ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងជាវីរភាពរបស់អ្នកដែលនៅជួរមុខនៃការឆ្លើយតបនឹងមេរោគអេដស៍ ជាពិសេស តួនាទីប្រកបដោយការផ្លាស់ប្តូរ ដែលអង្គការដឹកនាំដោយសហគមន៍ ដើរតួនាទី ។
ក្រុមការងារសហគមន៍ត្រូវបានដឹកនាំដោយប្រជាជនយ៉ាងពិតប្រាកដ។ ជួបជាមួយអ្នកស្រី វន វី ជាស្ត្រីខ្មែរមានភាពអំនត់ម្នាក់ ដែលមានក្តីសុបិនចង់ក្លាយជាគ្រូបង្រៀន ហើយបានពង្រីកតួនាទីរបស់ខ្លួនក្លាយជាអ្នកដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ក្នុងប្រទេស។
ដោយមានការជម្រុញលើកទឹកចិត្តពីអង្គការសុខភាពក្នុងស្រុក ដែលចុះផ្សព្វផ្សាយនៅកន្លែងការងាររបស់ខ្លួន អ្នកស្រី វី ក៏មានបំណងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ ដោយអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ក្នុងការរស់នៅជាមួយមេរោគអេដស៍ ដើម្បីជួយអប់រំដល់ស្ត្រីបម្រើការតាមគ្រឹះស្ថាន កម្សាន្តដទៃទៀតអំពីការបង្ការមេរោគអេដស៍។ បើទោះបីជាជីវភាពក្រីក្រ និងមានបញ្ហាផ្នែកសុខភាពក៏ដោយ ក៏អ្នកស្រីបានតស៊ូរហូតក្លាយជាអ្នកដឹកនាំក្នុងវេទិការួមគ្នារបស់បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ និងប្រជាជនងាយរងគ្រោះដោយមេរោគអេដស៍ (DFoNPAM) ក្នុងខេត្តបាត់ដំបង។ វេទិកានេះភ្ជាប់បុគ្គលដែលរស់នៅជាមួយមេរោគអេដស៍ និងប្រជាជនងាយរងគ្រោះដោយមេរោគអេដស៍ មានដូចជា ស្ត្រីបម្រើការតាមគ្រឹះស្ថានកម្សាន្ត បុរសរួមភេទជាមួយបុរស និងស្ត្រីបំប្លែងភេទ ដែលពួកគេទាំងនេះតែងតែប្រឈមនឹងការរើសអើង និងឧបសគ្គក្នុងការទទួលបានការថែទាំសុខភាព។
តួនាទីរបស់អ្នកស្រី វី មានវិសាលភាពធំ ហើយបច្ចុប្បន្នអ្នកស្រីក៏បង្កើតបរិយាកាសសុវត្ថិភាពមួយ ដែលអាចឱ្យប្រជាជនក្នុងសហគមន៍អាចពិភាក្សាដោយបើកចំហអំពីជីវិត កង្វល់ និងសុខភាពរបស់ពួកគេដោយគ្មានការភ័យខ្លាច។ អ្នកស្រីក៏ធ្វើការអប់រំប្រជាជនក្នុងសហគមន៍អំពីការធ្វើតេស្តមេរោគអេដស៍ ការបង្ការ និងការព្យាបាល ខណៈដែលអ្នកស្រីជួយដល់ការលុបបំបាត់ភាពភ័យខ្លាច និងការមាក់ងាយខ្លួនឯង ដោយធ្វើការតស៊ូមតិសម្រាប់ការថែទាំសុខភាព និងការគាំពារសង្គមឱ្យកាន់តែប្រសើរឡើងសម្រាប់សហគមន៍ជនបទ។ នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជិត ៧៦.០០០ នាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ ហើយប្រជាជនដែលប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ ប្រឈមនឹងការភ័ណ្ឌច្រឡំ ការមាក់ងាយ និងការរើសអើង ដែលធ្វើឱ្យពួកគេមិនសូវទទួលបានព័ត៌មានអំពីរបៀបបង្ការមេរោគអេដស៍/ជំងឺអេដស៍ ឬក៏ស្វែងរកការធ្វើតេស្តរកមេរោគអេដស៍ ជាហេតុនាំឱ្យមានការពន្យារពេលក្នុងការចាប់ផ្តើមការព្យាបាលសង្គ្រោះជីវិត។ ការតស៊ូមតិរបស់អ្នកស្រី វី មានឥទ្ធិពលលើចំណុចសំខាន់នៃបញ្ហាទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគាំទ្រ ជាពិសេសសម្រាប់ប្រជាជនគន្លឹះ។
ប្រទេសកម្ពុជាមានវឌ្ឍនភាពច្រើនក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ដោយសារគំនិតផ្តួចផ្តើមដែលដឹកនាំដោយសហគមន៍ ដូចជាករណីអ្នកស្រី វី និងដោយមានការជម្រុញគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ដូចជា UNAIDS មូលនិធិសកល (the Global Fund) និងផែនការសង្គ្រោះបន្ទាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ការឆ្លើយតបនឹងជំងឺអេដស៍ (PEPFAR) ។ សហគមន៍ និងអង្គការសង្គមស៊ីវិល ដូចជា DFoNPAM បានដើរតួយ៉ាងសំខាន់ក្នុងការពិភាក្សាហេតុផលលើច្បាប់ដែលដាក់ទោសទណ្ឌ លុបបំបាត់ការមាក់ងាយ និងការតស៊ូមតិសម្រាប់គោលនយោបាយ និងសេវាកម្មដែលធ្វើឱ្យលទ្ធភាពទទួលបានសេវាមេរោគអេដស៍ប្រសើរឡើង ខណៈដែលលើកកម្ពស់សិទ្ធិមនុស្ស។
កិច្ចខិតខំប្រឹងប្រែងកៀរគរសហគមន៍ បានផ្ដល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការមេរោគអេដស៍ និងកៀរគរប្រជាជនជាច្រើននាក់ដើម្បីធ្វើតេស្ត និងព្យាបាលមេរោគអេដស៍។ ការកើនឡើងនៃការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង – ការធ្វើតេស្តចំនួន ៦.៥៩៨ ដែលធ្វើឡើងក្នុងរយៈពេលបីខែកន្លងមកនេះ បើប្រៀបធៀបទៅនឹង ១.២៤១ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ – ឆ្លុះបញ្ចាំងពីការចូលរួមដ៏រឹងមាំពីមិត្តភក្តិ និងសហគមន៍។ ចាប់តាំងពីឆ្នាំ ២០១៩ ការអប់រំផ្សព្វផ្សាយសហគមន៍បានជួយដល់បុគ្គលជាង ១៣.០០០ នាក់ ដែលជាប្រជាជនគន្លឹះ ចាប់ផ្តើមប្រើប្រាស់ឱសថបង្ការការឆ្លងមេរោគអេដស៍មុនពេលប្រព្រឹត្តប្រឈម (PrEP) ដែលជាជំហានសំខាន់មួយក្នុងការទប់ស្កាត់ការឆ្លងមេរោគអេដស៍ថ្មី។
ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅកម្ពុជា ទាមទារការប្តេជ្ញាចិត្តប្រកបដោយចីរភាព។ ខណៈដែល ប្រមាណ ៨៦ ភាគរយ នៃអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងប្រទេសកម្ពុជាដឹងពីស្ថានភាពរបស់ពួកគេ និងអាចទទួលបានការព្យាបាល ក៏ប៉ុន្តែនៅមានអ្នករស់នៅជាមួយមេរោគអេដស៍ជាច្រើននាក់ទៀតមិនទាន់ដឹងស្ថានភាពរបស់ខ្លួន។ ការបន្តភ័ណ្ឌច្រឡំ បទដ្ឋានសង្គម ដែលដាក់ទោសទណ្ឌ និងវិសមភាពយេនឌ័រ ជំរុញឱ្យមានការមាក់ងាយ និងការរើសអើង និងបង្កឱ្យមានការឆ្លងមេរោគអេដស៍ថ្មី។ ការបញ្ចប់បញ្ហានេះ តម្រូវឱ្យមានការបន្ថែមការឆ្លើយតបថ្នាក់ជាតិនៅគ្រប់កម្រិត ដើម្បីជួប និងផ្តល់សេវាបញ្ជៀបព័ត៌មានពីការបង្ការមេរោគអេដស៍ និងផ្ដល់សេវាដែលសមស្រប និងថ្លៃថ្នូរ ដល់ប្រជាជនងាយរងគ្រោះនឹងការឆ្លងមេរោគអេដស៍។
ថ្ងៃនេះ ក្នុងទិវាពិភពលោកប្រឆាំងនឹងជំងឺអេដស៍ សូមយើងចងចាំសាច់រឿងរបស់អ្នកស្រី វី ក៏ដូចជាក្រុមការងារដឹកនាំសហគមន៍ដ៏អង់អាចដទៃទៀត។ ហើយក៏កុំបំភ្លេចក្រុមប្រជាជនគន្លឹះ ដែលយើងត្រូវជួប និងផ្តល់សេវា។ អាជ្ញាធររដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ត្រូវបន្តផ្ដល់អំណាច និងគាំទ្រដល់ភាពជាអ្នកដឹកនាំរបស់សហគមន៍ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិ។ កម្ពុជាសម្រេចបានយ៉ាងច្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រជាតិ ហើយឥឡូវនេះ កម្ពុជាក៏មានសក្តានុពលក្នុងការក្លាយជាអ្នកដឹកនាំនៅអាស៊ី និងជុំវិញពិភពលោក តាមរយៈនវានុវត្តន៍លើការគាំទ្រការឆ្លើយតប ដែលដឹកនាំដោយសហគមន៍។ ក្នុងនាមជាដៃគូដ៏យូរអង្វែង ដែលផ្ដោតសំខាន់លើប្រជាជនកម្ពុជា យើងនៅតែប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងជាសាកល និងជាប្រវត្តិសាស្ត្រនេះ ដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍៕
១ នៃ 5
រឿងរ៉ាវ
25 September 2023
រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ផ្តល់សុពលភាពលើ សេចក្តីព្រាងក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨
កាលពីថ្ងៃទី២១ ខែកញ្ញា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសហការរៀបចំសិក្ខាសាលាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UNSDCF) ឆ្នាំ២០២៤-២០២៨។ សិក្ខាសាលានេះមានការចូលរួមពីភាគីពាក់ព័ន្ធមកពីក្រសួងនានា មានដូចជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេស ព្រមទាំងតំណាងមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិនានា ប្រចាំប្រទេសកម្ពុជា។
ក្រោមអធិបតីភាព ឯកឧត្ដម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា សិក្ខាសាលានេះបានអនុម័តលើ UNSDCF ២០២៤-២០២៨ និងបានបង្ហាញពីភាពស៊ីសង្វាក់គ្នាយ៉ាងល្អនៃវិស័យអាទិភាពរបស់ UNSDCF ២០២៤-២០២៨ ទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែលបានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
UNSDCF ថ្មីនេះមានអាទិភាពចំនួនបួនគឺ ការអភិវឌ្ឍមូលធនមនុស្ស ការជម្រុញកំណើនសេដ្ឋកិច្ច កិច្ចការពារបរិស្ថាន និងបរិវត្តកម្មសង្គម ហើយមានគោលបំណងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការជម្រុញអាទិភាពនៃការអភិវឌ្ឍ និងពន្លឿនឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ (CF) ត្រូវបានរៀបចំឡើងតាមរយៈដំណើរការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធមកពីរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ វិស័យអាទិភាពជាយុទ្ធសាស្ត្រទាំងបួនត្រូវបានបង្កើតឡើងដោយផ្អែកលើការប្តេជ្ញា ចំពោះការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ផ្តោតលើប្រជាជន និងផ្អែកលើសិទ្ធិមនុស្ស។ វិស័យអាទិភាពទាំងបួននេះដែរ ត្រូវបានជំរុញដោយការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹងភាពធន់ និរន្តភាព និងគណនេយ្យភាព ខណៈពេលដែលធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោល។ លើសពីនេះទៀត UNSDCF ថ្មីនេះត្រូវបានរួមបញ្ចូលនូវផលប៉ះពាល់កម្រិតខ្ពស់ជាសកលចំនួនប្រាំមួយរបស់អង្គការសហប្រជាជាតិ រួមមាន បរិវត្តកម្មការអប់រំ ប្រព័ន្ធស្បៀង ថាមពល គាំពារសង្គម និងការងារ ជីវៈចម្រុះ និងធម្មជាតិ និងបរិវត្តកម្មឌីជីថល ព្រមទាំង ទិន្នន័យ និងអំពើហិង្សាផ្អែកលើយេនឌ័រ ដើម្បីពន្លឿនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។
«UNSDCF ២០២៤-២០២៨ គឺជាឯកសារសំខាន់មួយសម្រាប់ប្រព័ន្ធអង្គការសហប្រជាជាតិ ដែលបម្រើជាឧបករណ៍សំខាន់សម្រាប់ធ្វើផែនការ និងការអនុវត្តសកម្មភាពអភិវឌ្ឍន៍នៅកម្រិតប្រទេស។ ក្របខណ្ឌនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងរបៀបវារៈកំណែទម្រង់របស់អង្គការសហប្រជាជាតិ ដោយប្រមូលផ្តុំទីភ្នាក់ងារផ្សេងៗរបស់អង្គការសហប្រជាជាតិ រួមទាំង ទីភ្នាក់ងារឯកទេស មូលនិធិ និងកម្មវិធីនានា ដើម្បីធ្វើការក្នុងលក្ខណៈសម្របសម្រួល ដោយប្រើប្រាស់ជំនាញ និងធនធានរៀងៗខ្លួន ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។» ប្រសាសន៍របស់លោក លោក សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ «ក្នុងនាមតំណាងឲ្យ ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ខ្ញុំសូមបញ្ជាក់សារជាថ្មីអំពី ការប្តេជ្ញា ដោយឥតងាករេក្នុងការធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធដទៃទៀត ខណៈដែលយើងរួមគ្នាកំណត់ និងដោះស្រាយបញ្ហាប្រឈមដែលប្រទេសកម្ពុជាជួបប្រទះ» លោក សូយ័រ បានបញ្ជាក់សារជាថ្មី។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានមានប្រសាសន៍ថា «UNSDCF ២០២៤-២០២៨ តំណាងឱ្យការប្តេជ្ញា របស់អង្គការសហប្រជាជាតិចំពោះកម្ពុជាក្នុងការស្តារសេដ្ឋកិច្ចសង្គម ដោយសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។ យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងទំនុកចិត្ត រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ»។
លើសពីនេះ សិក្ខាកាមបានចូលរួមក្នុងការពិភាក្សាយ៉ាងសកម្ម ជុំវិញសារៈសំខាន់នៃការសម្របសម្រួលជាអន្តរវិស័យ ហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តនៃភាពជាដៃគូ ព្រមទាំងការវិនិយោគលើទិន្នន័យ និងស្ថិតិ ដើម្បីគាំទ្រដល់ការអនុវត្ត UNSDCF ក៏ដូចជាតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិក្នុងផ្តួចផ្តើមប្រមែលប្រមូលពហុភាគី ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលមានភាពស្មុកស្មាញក្នុងសង្គម និងជំរុញកិច្ចសហការឆ្ពោះទៅរកគោលដៅរួម។
ការចុះហត្ថលេខាជាផ្លូវការនៃឯកសារយុទ្ធសាស្ត្រមួយនេះ រវាងប្រព័ន្ធអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើឡើងនៅចុងខែតុលា។
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
13 September 2024
UNOPS បានសហការជាមួយក្រសួងសុខាភិបាលរៀបចំសិក្ខាសាលារយៈពេល ពីរថ្ងៃស្តីពីការចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗនៃកិច្ចលទ្ធកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដល់មន្រ្តីសុខាភិបាល
សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីក្រសួងសុខាភិបាលក្នុងការប្រាស្រ័យទាក់ទងប្រកប ដោយប្រសិទ្ធភាព និងការចូលរួមជាមួយអ្នកផ្គត់ផ្គង់ ជាពិសេសលើការបញ្ជារទិញទំនិញ និងឧបករណ៍វេជ្ជសាស្រ្តជា សាវន្ត ដែលត្រូវការថែទាំបន្ត និងការធានាក្រោយការតម្លើង។ អ្នកគ្រប់គ្រងគម្រោង UNOPS និងអ្នកជំនាញ លទ្ធកម្មបានចែករំលែកបទពិសោធន៍លើការអនុវត្តគម្រោងលទ្ធកម្មនៅក្នុងតំបន់ដល់អង្គសិក្ខាសាលា។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ៨៥រូប តំណាងឱ្យនាយកដ្ឋានជំនាញក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត។ក្រសួងសុខាភិបាលបាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអន្តរជាតិ ជាពិសេសក្នុងការ បញ្ជារទិញឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលទាមទារការគាំទ្ររយៈពេលវែង ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រសើរ ឡើងនូវប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។ នៅតាមបណ្តារាជធានី ខេត្ត មន្ទីរសុខាភិបាលបានប្ដេជ្ញាពង្រឹងសមត្ថភាព លទ្ធកម្ម និងហិរញ្ញវត្ថុ ដើម្បីបំពេញតាមស្តង់ដារប្រតិបត្តិ និងគោលការណ៍ណែនាំដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្របតាមកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ក្នុងជំនួបជាមួយលោកស្រី អេដា ក្រាយា នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលស្គាល់ជំនាញរបស់ UNOPS លើកិច្ចលទ្ធកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងគម្រោងក្នុងវិស័យសុខាភិបាល និងបានស្នើឱ្យ UNOPS ផ្តល់នូវសិក្ខាសាលាចែករំលែក បទពិសោធន៍លើការអនុវត្តល្អៗនៃកិច្ចលទ្ធកម្មក្នុងគោលដៅបង្កើនការយល់ដឹងរបស់មន្ត្រីសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអំពីកិច្ចលទ្ធកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ រួមទាំងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ ការធ្វើការសាកល្បង ប្រតិបត្តិការ និងការថែទាំ ក្នុងន័យបង្កើនការប្រកួតប្រជែងលើការដេញថ្លៃពីអ្នកផ្គត់ផ្គង់លើកិច្ចលទ្ធកម្មរបស់ក្រសួង សុខាភិបាល។ក្នុងសុន្ទរកថាបើកកម្មវិធីនេះ លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា “ក្រសួងសុខាភិបាល បាននិងកំពុងសហការជាមួយអង្គការជាតិ និងអន្តរជាតិ និងស្ថាប័ននានារបស់អង្គការសហប្រជាជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកលក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់សេវាថែទាំសុខភាពជាមូលដ្ឋានដល់ប្រជាពលរដ្ឋគ្រប់រូប និងនៅគ្រប់ទីកន្លែង។ កិច្ចសហការជាមួយដៃគូទាំងអស់ ជាកិច្ចការដ៏មានសារៈសំខាន់សម្រាប់ធានាថាគ្មាន ពលរដ្ឋណាម្នាក់ ឬទីកន្លែងណាមួយត្រូវបានបោះបង់ចោល។ ហេតុដូច្នេះ ក្រសួងនឹងបន្តសហការជាមួយ គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ក្នុងវិស័យសុខាភិបាល ជាពិសេសជាមួយ UNOPS លើកកិច្ចការលទ្ធកម្ម និងសេវាកម្មដទៃទៀត។” លោកស្រីអេដា ក្រាយា នាយិកាប្រចាំប្រទេស UNOPS មានប្រសាសន៍ថា “លទ្ធកម្មប្រកបដោយចីរភាព ជាកិច្ចការដ៍សំខាន់នៃអាណត្តិរបស់ UNOPS ។ យុទ្ធសាស្ត្រសុខភាពរបស់ UNOPS បានកំណត់យក កិច្ចលទ្ធកម្មក្នុងវិស័យសុខាភិបាលជាសេវាកម្មដ៍សំខាន់មួយដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាព និងដំណើរការជាបន្តបន្ទាប់នៃប្រព័ន្ធសុខាភិបាល។ UNOPS មិនត្រឹមតែធ្វើលទ្ធកម្ម និងសង្វាក់ផលិតកម្មលើទំនិញ និងសម្ភារៈវេជ្ជសាស្រ្តប៉ុណ្ណោះទេ តែក៏អាចផ្តល់នូវជំនួយបច្ចេកទេស និងការផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ដើម្បី ធ្វើឱ្យប្រសើរឡើងនូវកិច្ចលទ្ធកម្មសាធារណៈក្នុងវិស័យសុខាភិបាលផងដែរ។ UNOPS នៅតែប្តេជ្ញាចិត្តក្នុងការបន្ត កិច្ចសហការគាំទ្រក្រសួងសុខាភិបាលលើកិច្ចលទ្ធកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការកសាងសមត្ថភាពដល់ អ្នកជំនាញសុខាភិបាលនៅកម្ពុជា។” ក្នុងអំឡុងពេលសិក្ខាសាលានេះ អ្នកជំនាញលទ្ធកម្មរបស់ UNOPS បានចែករំលែកនូវការអនុវត្តល្អៗ និងលំហាត់អនុវត្តន៍ក្នុងការគ្រប់គ្រងកិច្ចលទ្ធកម្ម និងសង្វាក់នៃការផ្គត់ផ្គង់។ នៅឆ្នាំ២០២៣ UNOPS បានធ្វើលទ្ធកម្មលើញទំនិញ និងសេវាកម្មក្នុងទំហំទឹកប្រាក់ចំនួន ១.៦ពាន់លានដុល្លារ ពីអ្នកផ្គត់ផ្គង់ជាង ៥,៧០០ នៅក្នុងបណ្តាប្រទេសចំនួន ១៨៤ នៅទូទាំងពិភពលោក។ នៅក្នុងប្រទេសកម្ពុជា លទ្ធកម្មរបស់ UNOPS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺរបេងចាប់តាំងពីឆ្នាំ២០១៤មក។ សិក្ខាសាលាចែករំលែកបទពិសោធន៍ល្អៗលើកិច្ចលទ្ធកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ UNOPS បានរួមចំណែកលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការសម្រួលការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន ដែលនាំឱ្យប្រសើរឡើងនូវប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងបង្កើនការចូលរួមរបស់អ្នកផ្គត់ផ្គង់។ សិក្ខាសាលា នេះក៏បានបង្ហាញពីកិច្ចសហការជាយុទ្ធសាស្រ្ត និងភាពជាដៃគូយូរអង្វែងរវាង UNOPS និងក្រសួងសុខាភិបាល ដោយជំរុញកិច្ចសហការប្រកបដោយអត្ថន័យ ដើម្បីរួមចំណែកដល់ការកសាងអនាគតនៃប្រព័ន្ធសុខាភិបាល របស់កម្ពុជា។
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
06 August 2024
ការបោះជំហានដ៏ស្វាហាប់របស់កម្ពុជាក្នុងការពង្រីកទីផ្សារសកលសម្រាប់ផលិតផលជលផល៖ ជំហានជាសារវ័ន្តឆ្ពោះទៅសម្រេចបានអនុលោមភាពនៃការនាំចេញផលិតផលជលផល
ការធានាបានសុចរិតភាព និងសុវត្ថិភាពផល ផលិតផលជលផលគឺជាអាទិភាពចម្បងរបស់រដ្ឋបាលជលផល។ ក្រោមជំនួយ បច្ចេកទេសពីអង្គការ UNIDO រដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងសុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយស្របតាមលក្ខខណ្ឌតម្រូវ និងបទដ្ឋានរបស់សហភាពអឺរ៉ុប (EU) ដើម្បី ការពារសុខភាពសាធារណៈ និងសម្រួលពាណិជ្ជកម្ម។«ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងអនិកជនកម្ពុជានៅក្រៅស្រុក ការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជាអាចនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា ចិន អូស្រ្តាលី ញូហ្សេឡែន និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត»នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបានជាអគ្គនាយករដ្ឋបាលជលផល។ឈរលើជំហរមុតម៉ាំនេះ រដ្ឋបាលជលផល បានខិតខំបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់ (MOU) ឬ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ជាមួយបណ្តាប្រទេសទាំងនេះដើម្បីបើកទីផ្សារឱ្យផលិតផលជលផលកម្ពុជាឲ្យកាន់តែទូលំទូលាយ។ កិច្ចការនេះទាមទារឱ្យអាជ្ញាធរមានសមត្ថភាពផ្នែកជលផល (FCA) ត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ធានាថាផលិតផលជលផលផ្គត់ផ្គង់ពីកម្ពុជាមានអនាម័យ និងសុវត្ថិភាពគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសអ្នកទិញ។ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញ រដ្ឋបាលជលផល បានដាក់ចេញ «គោលការណ៍ណែនាំពីលក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់ការត្រួតពិនិត្យ និងអធិការកិច្ចគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល» កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បម្រើដល់ការ នាំចេញ។ ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការ UNIDO បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បានមានប្រសាសន៍ថា «ការចង្អុលបង្ហាញរបស់ឯកសារនេះ គឺផ្នែកតាមគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែចំពោះសហគ្រាស និងអាជីវកម្មដែលមានគោលបំណងនាំចេញផល ផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារមានសក្តានុពលមួយចំនួនទៀត តម្រូវឱ្យអនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនេះដាច់ខាត»។បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព មានប្រសាសន៍ថា «អាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល (FCA) បានកំពុងត្រៀមលក្ខណៈសម្រាប់ការចុះវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) របស់សហភាពអឺរ៉ុបដោយរដ្ឋបាលជលផលបានដាក់លិខិតស្នើសុំផ្លូវការ និងឯកសារតម្រូវផ្នែកបច្ចេកទេសរួចរាល់ហើយផងដែរ»។ឯកឧត្តម ពុំ សុថា អំពាវនាវឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផល និងតួអង្គពាក់ព័ន្ធនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល ដោយអនុវត្តតាតម្រូវការសុវត្ថិភាពម្ហូបអាហារ ដោយដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីទទួលបានលេខសម្គាល់អនុម័តសម្រាប់នាំចេញ។ «នីតិវិធីមានលក្ខណៈស្មុកស្មាញ ប៉ុន្តែមានតម្លៃ បើកម្ពុជាទទួលបានជោគជ័យក្រោយការធ្វើសវនកម្មវាយតម្លៃផ្ទៀងផ្ទាត់ពី DG-SANTE កម្ពុជាមានលទ្ធភាពច្រើនដើម្បីចរចារបើកទីផ្សារជាមួយប្រទេសផ្សេងៗទៀត។ ការទទួលស្គាល់របស់សហភាពអឺរ៉ុប គឺជាជំហរប្រកបដោយមោទនភាពមួយរបស់កម្ពុជា ក្នុងការរកទីផ្សារក្រៅស្រុក និងទាក់ទាញការវិនិយោគបន្ថែមសម្រាប់អនុវិស័យជលផលក្រោយប្រមូលផល» នេះបើតាមការពន្យល់បន្ថែមរបស់ឯកឧត្តម។អាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល (FCA)នឹងស្នើសុំឱ្យ DG SANTE ចុះមកវាយតម្លៃផ្ទៀងផ្ទាត់ ដើម្បីចុះឈ្មោះប្រទេសកម្ពុជា ជាមួយផលិតផលជលផលដែលមាន
ហានិភ័យទាបដូចជាទឹកត្រី ប្រហុក និងត្រីងៀតដែលកែច្នៃចេញពីផលចាប់ធម្មជាតិទឹកសាប ។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព (DFPTQ) នៃរដ្ឋបាលជលផល តាមរយៈ chhounchamnan@gmail.comលោក អឹម សំរួល ជំនាញការថ្នាក់ជាតិផ្នែកទំនាក់ទំនង គម្រោង CAPFISH-Capture តាមរយៈ S.IM@unido.org
ហានិភ័យទាបដូចជាទឹកត្រី ប្រហុក និងត្រីងៀតដែលកែច្នៃចេញពីផលចាប់ធម្មជាតិទឹកសាប ។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព (DFPTQ) នៃរដ្ឋបាលជលផល តាមរយៈ chhounchamnan@gmail.comលោក អឹម សំរួល ជំនាញការថ្នាក់ជាតិផ្នែកទំនាក់ទំនង គម្រោង CAPFISH-Capture តាមរយៈ S.IM@unido.org
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
26 July 2024
សេចក្តីប្រកាសព័ត៌មាន
មានចំណុចជាច្រើនដែលត្រូវកោតសរសើរអំពីប្រទេសកម្ពុជា។ ប្រាសាទអង្គរវត្ត ជាស្ថាបត្យកម្មមហស្ចារ្យនិងជាអច្ឆរិយៈប្រវត្តិសាស្ត្រ ល្បីល្បាញទូទាំងពិភពលោក។ ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយប្រឆាំងនឹងជំងឺកូវីដ-១៩, ជំនាញដោះមីន និងការរួមចំណែករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទទួលបាននូវការកោតសរសើរយ៉ាងខ្លាំង។ ក៏សូមស្វាគមន៍ចំពោះការវិវត្តន៍ឆ្ពោះទៅទទួលបានកិច្ចគាំពារសង្គមគ្រប់ជ្រុងជ្រោយសម្រាប់ប្រជាជន។ កម្ពុជា ជាប្រទេសមួយដែលងើបចេញពីជម្លោះប្រដាប់អាវុធក្នុងទសវត្សឆ្នាំ១៩៨០ ក្នុងដំណើរដើម្បីទទួលបានសន្តិភាពដូចសព្វថ្ងៃ។ទោះយ៉ាងណាក៏ដោយ នៅតែមានសំណួរថា៖ តើប្រទេសកម្ពុជាអាចបំពេញតាមការសន្យាយ៉ាងទូលំទូលាយ អំពី សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលដើរទន្ទឹមគ្នាជាមួយនឹងការប្រាថ្នាចង់បានសន្តិភាពដែរឬទេ? ក្នុងបរិបទបែបនេះ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ មក អ្នកនយោបាយជំនាន់ថ្មី បានចូលកាន់អំណាច។ តើរដ្ឋបាលនេះអាចធានាឲ្យមានការផ្លាស់ប្តូរពិតប្រាកដ ឲ្យហួសពីចំការមីនក្នុងអតីតកាល និងកសាងគោលគោលព្រឹត្តិការណ៍សំខាន់ៗឆ្ពោះទៅអនាគតដែរឬទេ? ភាគច្រើនត្រូវអាស្រ័យទៅលើរបៀបដែលប្រទេសកម្ពុជា អាចធ្វើឱ្យមានបរិយាកាសពហុភាពនិយម ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសគឺការបញ្ឈប់ភាពផ្តាច់មុខ ដើម្បីចែករំលែកនិងគោរពឲ្យបានកាន់តែច្រើន ចំពោះសំឡេងនិងជម្រើសនានាដែលមានអន្តរទំនាក់ទំនងគ្នាជាមួយនឹងការសន្យាដ៏ទូលំទូលាយនោះ។ នាឡិកាចេះតែដើរទៅមុខហើយ ប៉ុន្តែយើងនៅតែរង់ចាំម៉ោងដែលបញ្ជាក់អំពីភាពអាចជឿទុកចិត្តបាននៅឡើយ។អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា លោកសាស្ត្រាចារ្យ វីធិត ម៉ាន់តាផន បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចំនួនពីរដង (លើកទី១ និងលើកទី២) ចាប់ពីថ្ងៃទី៤-៨ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី២១-២៦ ខែកក្កដា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចលើកទី១ គឺដើម្បីជួបជាមួយរដ្ឋាភិបាលថ្មី និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងរាជធានីភ្នំពេញ ហើយដំណើរទស្សនកិច្ចលើកទី២ គឺការចុះទៅដោយផ្ទាល់តាមតំបន់នានា ជាពិសេសខេត្តរតនគិរី និងខេត្តដែលនៅក្បែរៗនោះ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះស្ថានភាពជនជាតិដើមភាគតិច។ លោកសាស្ត្រាចារ្យ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធររដ្ឋាភិបាល, អង្គការសហប្រជាជាតិ និងសមាជិកសង្គមស៊ីវិលនានា សម្រាប់ការជួយជ្រោមជ្រែងប្រកបដោយភាពសប្បុរស។ ហេតុដូច្នេះហើយ សេចក្តីថ្លែងការណ៍សារព័ត៌មាននេះ គឺជាការឆ្លុះបញ្ចាំងអំពីបញ្ហានិងរបកគំហើញសំខាន់ៗ ដែលជាប់ទាក់ទងជាមួយនឹងដំណើរទស្សនកិច្ចទាំងពីរនោះ ព្រមទាំងស្ថានភាពដែលបានវិវត្តន៍ក្នុងអំឡុងពេលនេះ។ ដំណើរទស្សនកិច្ចទាំងពីរនេះ ផ្តោតទៅលើការរៀបចំរចនាសម្រាប់ការអនុវត្តសិទ្ធិមនុស្ស ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសកម្ពុជា ដូចខាងក្រោម៖ ១. ការតាមដានបន្ថែមអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានរំលឹកថា នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចលើកទីមួយ មកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ គាត់បានដាក់ចេញរបៀបវារៈសកម្មភាពសិទ្ធិមនុស្សកម្ពុជា ដែលរំលេចឡើងអំពីតម្រូវការក្នុងការអនុវត្តអនុសាសន៍នានា ពីប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព, បើកលំហពលរដ្ឋនិងនយោបាយ, ធានានូវពហុភាពនិយមក្នុងការបោះឆ្នោតជាតិ, បញ្ឈប់ការកាត់ទោសគណបក្សនយោបាយនិងអ្នកជំទាស់, ដោះស្រាយបញ្ហាដីធ្លីតាមវិធីដែលមានការចូលរួមពីភាគីពាក់ព័ន្ធ, ឆ្លើយតបទៅនឹងភាពងាយរងគ្រោះនៃក្រុមសំខាន់ៗ,កែលម្អគុណភាពមន្ត្រីអនុវត្តច្បាប់និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ, ធានាឲ្យបានកិច្ចគាំពារសង្គមទូលំទូលាយ, ជម្នះភាពអយុត្តិធម៌ដែលបង្កឡើងដោយបំណុលនិងមីក្រូហិរញ្ញវត្ថុ, គូសបញ្ជាក់អំពីការឆ្លើយតបយេនឌ័រ ដើម្បីប្រឆាំងទប់ទល់នឹងការរើសអើងនិងអំពើហិង្សា ព្រមទាំងសំយោគបញ្ចូលគ្នានៃទំនាក់ទំនងនានាជាមួយនឹងស្តង់ដារអន្តរជាតិ។ធាតុផ្សំទាំងនេះជាច្រើន មិនទាន់ត្រូវបានបំពេញនៅឡើយទេ ដូច្នេះហើយ សកម្មភាពតាមដានបន្ថែម គួរត្រូវបានបន្តអនុវត្តប្រកបដោយភាពរឹងមាំនិងពោរពេញដោយការប្តេជ្ញាចិត្ត ដោយមានភស្តុតាងបញ្ជាក់អំពីសកម្មភាពទាំងនោះ។ ២. ឧបករណ៍អន្តរជាតិ និងដំណើរការត្រួតពិនិត្យឡើងវិញជាសាកលតាមកាលកំណត់ (UPR)ថ្មីៗនេះ ប្រទេសកម្ពុជាបានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ ជាលើកដំបូងក្រោមអនុសញ្ញាស្តីពីការការពារមនុស្សគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។ គណៈកម្មាធិការនេះ បានផ្តល់អនុសាសន៍, ក្នុងចំណោមអនុសាសន៍ទាំងឡាយ, អំពីតម្រូវការឲ្យមានច្បាប់និងប្រព័ន្ធស៊ើបអង្កេតដែលមានប្រសិទ្ធភាពជាងមុន, អំពីការគាំទ្រសម្រាប់ជនរងគ្រោះនិងគ្រួសារដែលទទួលរងផលប៉ះពាល់, ការកែសម្រួលអាជ្ញាយុកាល, និងការបង្កើតមជ្ឈមណ្ឌលសម្រាប់ជនបាត់ខ្លួន។ មានករណីក្នុងប្រទេសនិងករណីឆ្លងដែនមួយចំនួន កំពុងរង់ចាំដំណោះស្រយ។ប្រទេសកម្ពុជា ក៏បានចូលរួមជុំទីបួននៃការត្រួតពិនិត្យឡើងវិញជាសាកលតាមកាលកំណត់ (UPR) ក្រោមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យើងអាចរំលឹកថា ប្រទេសនេះបានទទួលយកអនុសាសន៍ចំនួន ១៧៣ នៅក្នុងពេលនៃការត្រួតពិនិត្យឡើងវិញកាលពីជុំមុន (ជុំទីបីនៃ UPR) ។ ប៉ុន្តែ ប្រទេសកម្ពុជា បានគ្រាន់តែកត់សម្គាល់ និងមិនទទួលយកអនុសាសន៍សំខាន់ៗចំនួនប្រហែល ២៥ ពីសហគមន៍ពិភពលោក ដែលភាគច្រើនទាក់ទងនឹងនឹងវិស័យជះផលប៉ះពាល់ខ្លាំង ដែលត្រូវការកំណែទម្រង់ ជាពិសេសដើម្បីបើកចំហលំហពលរដ្ឋនិងនយោបាយ ព្រមទាំងដោះលែងអ្នកជាប់ឃុំឃាំងផ្នែកនយោបាយ/សិទ្ធិមនុស្ស។យើងសង្ឃឹមថា សម្រាប់ជុំទីបួននេះ នឹងមានការទទួលស្គាល់តម្រូវការក្នុងការដោះស្រាយបញ្ហាទាំងនោះប្រកបដោយប្រសិទ្ធភាព។ ៣. ការបោះឆ្នោតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មានការបោះឆ្នោតចំនួនបីលើកនៅកម្រិតផ្សេងគ្នា ក្នុងប្រទេសកម្ពុជា។ មានការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានៅខែកក្កដា ឆ្នាំ២០២៣, ការបោះឆ្នោតព្រឹទ្ធសភានៅខែកុម្ភៈ ឆ្នាំ២០២៤, និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី/ខេត្ត/ក្រុង/ស្រុក/ខណ្ឌ នៅខែឧសភា ឆ្នាំ២០២៤។ អាសនៈភាគច្រើនបានទៅគណបក្សកាន់អំណាច ដែលមានសិទ្ធិផ្តាច់មុខចាប់តាំងពីឆ្នាំ២០១៧មក។ ពាក្យពេចន៍យ៉ាងច្បាស់ដែលចេញពីស្ថាប័នកំពូលនៃប្រព័ន្ធសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ពិពណ៌នាអំពីស្ថានភាពនេះយ៉ាងត្រឹមត្រូវ (តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ) ថា៖“ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស… បានសម្តែងការសោកស្ដាយដែលការបោះឆ្នោតសាកលនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា (ឆ្នាំ២០២៣) បានរៀបចំឡើងក្នុងស្ថានភាពរឹតត្បឹតយ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលអវិជ្ជមាន ទៅលើសិទ្ធិនានារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមឲ្យបានពេញលេញ និងដោយស្មើភាពគ្នា នៅគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោត។ ច្បាប់និងគោលនយោបាយដែលមានលក្ខណៈរឹតបន្តឹង បានប៉ះពាល់យ៉ាងខ្លាំង ដល់ការចុះឈ្មោះនិងការចូលរួមរបស់គណបក្សនយោបាយនិងបេក្ខជនគណបក្សប្រឆាំង។ សហជីព, អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានផ្តោតជាគោលដៅ តាមរយៈដំណើរការព្រហ្មទណ្ឌ និងដំណើរការផ្លូវច្បាប់, ការគំរាមកំហែង, ការបំភិតបំភ័យ និង ជួនកាល តាមរយៈការវាយប្រហារលើរាងកាយទៀតផង។ឧត្តមស្នងការ មានប្រសាសន៍ថា «នេះជាការព្រួយបារម្ភមួយ ដែលប្រទេសកម្ពុជាបានទទួលរងពីការរួញខើចនៃលំហប្រជាធិបតេយ្យជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យចុះខ្សោយដល់សេរីភាពជាមូលដ្ឋាន និងសិទ្ធិក្នុងការចូលរួមនៅក្នុងកិច្ចការសាធារណៈ»។“គណបក្សនយោបាយប្រឆាំង, សកម្មជន, សមាជិកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកផ្សេងទៀត បានប្រឈមមុខនឹងការរឹតបន្តឹងនិងការសងសឹកជាច្រើន ដែលហាក់ដូចជាមានបំណងទប់ស្កាត់ការរៀបចំយុទ្ធនាការនយោបាយ និងរារាំងដល់ការប្រើប្រាស់សេរីភាពជាមូលដ្ឋាន ដែលចាំបាច់សម្រាប់ការបោះឆ្នោតដោយសេរីនិងមានការចូលរួមពេញលេញ។នៅពេលការបោះឆ្នោតជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដកសិទ្ធិគណបក្សនយោបាយឈានមុខគេចំនួនពីរ ដែលរួមមានទាំងគណបក្សភ្លើងទៀនដែរ។ នៅមុនថ្ងៃបោះឆ្នោត និយ័តករទូរគមនាគមន៍របស់រដ្ឋាភិបាល បានបញ្ជាអ្នកផ្តល់សេវាអ៊ីនធឺណិតឲ្យបិទខ្ទប់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួនបី ដែលគេចាត់ទុកថារិះគន់រដ្ឋាភិបាល»។ជាការខកចិត្តយ៉ាងខ្លាំងនោះ គឺថា ការបោះឆ្នោតទាំងនោះ ស្ថិតនៅឆ្ងាយពីភាពសេរីនិងយុត្តិធម៌ ហើយរដ្ឋបាលដឹកនាំថ្មី ចាំបាច់ត្រូវដោះស្រាយបញ្ហានេះដោយបើកចំហនិងដោយប្រសិទ្ធភាព។ នាឡិកាមួយទៀតកំពុងដើរទៅមុខដែរនោះ គឺថា រដ្ឋបាលថ្មីនេះ មានរយៈពេល(ជាង)បីឆ្នាំ មុនឈានដល់ការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០២៧ ដើម្បីបញ្ជាក់ថាតើរដ្ឋបាលនេះ អាចធ្វើឲ្យមានពហុភាពនិយម ក្នុងការអនុលោមតាមតម្រូវការនៃលទ្ធិប្រជាធិបតេយ្យដែរឬទេ។ចំណុចគួរឱ្យចាប់អារម្មណ៍ ចេញពីទិដ្ឋភាពសិទ្ធិស្ត្រីនោះ គឺថា ការចូលរួមរបស់ស្ត្រីនៅមានកម្រិតទាបខ្លាំងណាស់។ បច្ចុប្បន្ននេះ មានស្ត្រីតែ១៦នាក់ប៉ុណ្ណោះ ក្នុងចំណោមសមាជិករដ្ឋសភាសរុបចំនួន១២៥រូប។ នៅក្នុងការបោះឆ្នោតថ្នាក់ខេត្តនាពេលថ្មីៗនេះ តាមព័ត៌មានទទួលបាន នៅក្នុងក្រុមប្រឹក្សារាជធានី/ខេត្ត ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសរុបចំនួន ៥៥៩ នាក់ មានសមាជិកក្រុមប្រឹក្សាស្ត្រី ប្រហែល ១៧%។ នៅក្នុងក្រុមប្រឹក្សាស្រុក/ខណ្ឌ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសរុបចំនួន ៣,៦៤១ រូប មានសមាជិកក្រុមប្រឹក្សាស្ត្រី តែ១៩.២២% ប៉ុណ្ណោះ។ដូច្នេះ មានការងារជាច្រើន ដែលចាំបាច់ត្រូវធ្វើ ដើម្បីបង្កើនការចូលរួមយ៉ាងសំខាន់របស់ស្ត្រី នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរស់នៅ ជាពិសេសក្នុងវិស័យនយោបាយ។ ៤. ជនជាតិដើមភាគតិចដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស ទៅជួបជាមួយក្រុមជនជាតិដើមភាគតិចមួយចំនួន បានបង្ហាញអំពីស្ថានភាពដូចខាងក្រោម។ ប្រទេសកម្ពុជា គួរទទួលបានការកោតសរសើរចំពោះការទទួលស្គាល់សញ្ញាណជំនឿនិងសិទ្ធិអំពីជនជាតិដើមភាគតិច នៅក្នុងច្បាប់។ ក៏ប៉ុន្តែ ឧបសគ្គជាច្រើននៅបន្តកើតមាន ក្នុងការសម្រេចឲ្យបាននូវសិទ្ធិទាំងនោះ។ ក្នុងកម្រិតមួយនោះ, ទោះបីជាមានលទ្ធភាពនៃការកំណត់ស្វ័យអត្តសញ្ញាណ សម្រាប់ក្រុមជនជាតិដើមភាគតិចក៏ដោយ ក៏មានក្រុមជនជាតិដើមភាគច្រើនមួយចំនួន មិនទាន់ទទួលបានការចុះបញ្ជីដោយអាជ្ញាធរនៅឡើយទេ ហើយរយៈពេលរង់ចាំ អាចមានរយៈពេលវែង។ កង្វល់សំខាន់មួយទៀតគឺការទាមទារដីដូនតា។ ខណៈដែលច្បាប់ចែងអំពីលទ្ធភាពទទួលបានបណ្ណកម្មសិទ្ធិសមូហភាពសម្រាប់ដីសហគមន៍នោះ ដំណើរការចុះបញ្ជីប្រើរយៈពេលវែងខ្លាំងពេក ហើយដំណើរការនេះចាំបាច់ត្រូវការពន្លឿន។ ទន្ទឹមគ្នានេះ ជនជាតិដើមភាគតិច ត្រូវប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមាននៃសម្បទានដីសេដ្ឋកិច្ច និងការទន្ទ្រានយកដី ដោយក្រុមដែលបានផលប្រយោជន៍ពីការទន្ទ្រានទាំងនេះ ដែលជារឿយៗ គឺតួអង្គធុរជន និងអ្នកមកពីខាងក្រៅ ហើយជួនកាលមានការឃុបឃិតជាមួយមន្ត្រីអាជ្ញាធរជាន់ខ្ពស់ទៀតផង។សហគមន៍ជាច្រើនរងគ្រោះដោយសារបំណុល ដែលមួយផ្នែកបង្កឡើងដោយការផ្តល់ប្រាក់កម្ចីបែបជញ្ជក់ឈាម ទៅលើអ្នកខ្ចីប្រាក់ទាំងឡាយ។ បញ្ហាទាំងនេះ កាន់តែធ្ងន់ធ្ងរឡើងដោយសារការប្រើប្រាស់ដីសហគមន៍ជាវត្ថុបញ្ចាំ សម្រាប់ប្រាក់កម្ចីដែលសមាជិកមួយចំនួនក្នុងសហគមន៍បានប្រើប្រាស់ ទោះបីជាទង្វើបែបនេះ មិនគួរយកមកប្រើក៏ដោយ។ ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ក្នុងទម្រង់ជាប្រភេទបណ្ណ "ទន់" ធ្វើឲ្យចុះខ្សោយដល់ចំណងសម្ព័ន្ធភាពសហគមន៍ ដែលមិនគួរប្រើសម្រាប់ផលប្រយោជន៍បុគ្គល។កង្វល់សំខាន់មួយ គឺទាក់ទងនឹងភាពមិនគ្រប់គ្រាន់នៃការពិគ្រោះយោបល់និងការចូលរួម ពីប្រជាជនទាំងនេះ។ គោលការណ៍ “ការយល់ព្រមដោយសេរី, ជាមុន និងមានព័ត៌មានគ្រប់គ្រាន់” មានជាប់ទាក់ទងយ៉ាងខ្លាំងសម្រាប់ការចរចានានា ដែលគួរតែធ្វើឡើងរវាងអាជ្ញាធរ និងក្រុមទាំងនេះ ដើម្បីទប់ស្កាត់សម្ពាធដែលអាចបណ្តាលឱ្យមានការផ្លាស់ទីលំនៅ។ ត្រូវមានការចូលរួមពាក់ព័ន្ធពីជនជាតិដើមភាគតិច នៅក្នុងដំណើរការគូសផែនទីដីធ្លីរបស់ពួកគេ ជាជាងការពឹងផ្អែកលើរូបភាពពីផ្កាយរណប សម្រាប់កំណត់ព្រំដែន ដែលមិនស៊ីចង្វាក់គ្នាទៅនឹងព្រំដែនសហគមន៍ជាក់ស្តែង។ ការសាកសួរជាសាធារណៈគួរត្រូវបានរៀបចំឡើងដោយមានការចូលរួមពាក់ព័ន្ធពីជនជាតិដើមភាគតិច និងក្រុមផ្សេងទៀត មុនពេលផ្តួចផ្តើមគម្រោង ដែលប៉ះពាល់ដល់ការរស់នៅនិងបរិស្ថានរបស់ពួកគេ។ ចំណុចនេះកាន់តែមានការជាប់ទាក់ទងខ្លាំងទៀត ដោយសារតែក្នុងបរិបទនៃការកើនឡើងកម្តៅផែនដីនិងការប្រែប្រួលអាកាសធាតុក្រោមអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនោះ សន្និសីទរដ្ឋភាគី (COP) ទទួលស្គាល់តួនាទីរបស់ជនជាតិដើមភាគតិច ជាអ្នកការពារព្រៃឈើនិងបរិស្ថានដែលជាប់ទាក់ទង។អ្នករាយការណ៍ពិសេស ក៏មានការព្រួយបារម្ភដែរថា នៅតំបន់មួយ មានក្រុមហ៊ុនមួយបានមកបោះបង្គោលធ្វើរបងលើដីសហគមន៍ ដោយសហគមន៍ជនជាតិដើមភាគតិចមិនបានដឹង។ ក្រុមហ៊ុនក៏បានគំរាមចាត់វិធានការចំពោះសហគមន៍ជនជាតិដើមភាគតិច ប្រសិនបើព្យាយាមរុះរើបង្គោលទាំងនោះ។ នៅក្នុងស្ថានភាពមួយទៀត អ្នករាយការណ៍ពិសេសបានដឹងថា គេប្រាប់ឱ្យសហគមន៍ទទួលយកដីសហគមន៍ក្នុងទំហំតូចខ្លាំងជាងការទាមទារ ដើម្បីទទួលបានកម្មសិទ្ធិសមូហភាព ជាថ្នូរនឹងការបញ្ចប់ការចោទប្រកាន់ព្រហ្មទណ្ឌលើសមាជិករបស់ខ្លួន។ ការដោះដូរបែបនេះ ហួសហេតុពេកហើយ!ក្រមបរិស្ថាននិងធនធានធម្មជាតិថ្មី ត្រូវបានក្រុមជាច្រើនធ្វើការរិះគន់ ចំពោះការលុបចោលជនជាតិដើមភាគតិចនិងសិទ្ធិរបស់ពួកគេ។ ច្បាប់នេះក៏ត្រូវបានភ្ជាប់ជាមួយនឹងតំបន់ការពារធម្មជាតិ ដែលអាចត្រួតស៊ីគ្នាជាមួយនឹងដីដូនតារបស់សហគមន៍ទាំងនេះ។ សហគមន៍មួយបានបន្ថែមថា ពួកគេបានស្ថិតនៅក្រោមកិច្ចព្រមព្រៀង ឬ "កិច្ចសន្យា" ជាមួយអាជ្ញាធរ ដែលបានដាក់កំហិតទៅលើសកម្មភាពរបស់ពួកគេនៅក្នុងតំបន់ការពារធម្មជាតិ ដែលត្រួតស៊ីគ្នាជាមួយដីដូនតា ហើយសហគមន៍ចង់បានការចរចាឡើងវិញចំពោះការរៀបចំនេះ ដោយមានការទទួលស្គាល់សិទ្ធិរបស់ពួកគេឲ្យបានពេញលេញ។នៅកន្លែងដែលពួកគេព្យាយាមអះអាងទាមទារសិទ្ធិរបស់ខ្លួន ដូចជាតាមរយៈការធ្វើបាតុកម្មនោះ គួរឱ្យសោកស្តាយណាស់ ដែលពួកគេត្រូវបានកាត់ទោសពីបទញុះញង់ក្រោមច្បាប់ព្រហ្មទណ្ឌ និងការចោទប្រកាន់ជាប់ទាក់ទងផ្សេងទៀត។ ក្នុងដំណើរការនៃការអនុវត្តសិទ្ធិរបស់ខ្លួន សមាជិកជនជាតិដើមភាគតិច បែរជាត្រូវបានចោទពីបទឧក្រិដ្ឋទៅវិញ។ តាមសម្ដីរបស់សមាជិកសហគមន៍៖ «បើយើងលើកឡើងអំពីបញ្ហាដីធ្លីរបស់យើង គេហៅយើងថាជា “បក្សប្រឆាំង”»។អ្នករាយការណ៍ពិសេស ទទួលបានព័ត៌មានសង្ខេបអំពីសំណុំរឿងតុលាការនានា ដែលតំណាងសហគមន៍ជនជាតិដើមភាគតិចត្រូវប្រឈមមុខជាមួយ ហើយដំណោះស្រាយដែលពួកគាត់ពេញចិត្តចង់បាន គឺការទម្លាក់សំណុំរឿងនោះចោល ដើម្បីធានាបាននូវយុត្តិធម៌ ដោយផ្អែកលើការគោរពយ៉ាងទូលំទូលាយចំពោះសេរីភាពបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី។ទាក់ទងនឹងការលេចឡើងនូវច្បាប់ភូមិបាលថ្មី យើងសង្ឃឹមថា នឹងមានការលើកឡើងបញ្ជាក់ឲ្យបានច្បាស់អំពីជនជាតិដើមភាគតិចនិងសិទ្ធិរបស់ពួកគេ។សហគមន៍ទាំងឡាយក៏ត្រូវផាត់ចេញពីការទទួលបានការអប់រំ, ការថែទាំសុខភាព និងឱកាសការងារដែរ។ ទោះបីជាការអប់រំពហុភាសាដែលមានលំហសម្រាប់ភាសាជនជាតិដើមភាគតិច ក្នុងកម្រិតខ្លះក៏ដោយ ក៏ការផ្តល់នេះបានត្រឹមតែដើម្បីបញ្ចូលភាសាទាំងនោះនៅក្រោមភាសាជាតិ ជាជាងដើម្បីអភិរក្សភាសាជនជាតិដើមទាំងនោះសម្រាប់កូនចៅជំនាន់ក្រោយ។ជាការសំខាន់ចាំបាច់ណាស់ដែលប្រជាជនជនជាតិដើមភាគតិច ទទួលបានតួនាទីធ្វើសេចក្តីសម្រេចកាន់តែច្រើន។ ពួកគេគួរមានលំហកាន់តែច្រើន ក្នុងការធ្វើជាអ្នកតស៊ូមតិដោយខ្លួនឯងផ្ទាល់ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរមួយ នៅក្នុងការទទួលបានយុត្តិធម៌ តម្រូវការចាំបាច់សម្រាប់ជីវិតរបស់ខ្លួន។ គួរមានលំហកាន់តែច្រើនសម្រាប់ជនជាតិដើមភាគតិច នៅក្នុងវិស័យពង្រឹងការអនុវត្តច្បាប់និងវិស័យនយោបាយ ចាប់តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ។ អ្នកផ្តល់មតិម្នាក់បានលើកឡើងថា “ឧទ្យាននុរក្ស គួរជ្រើសរើសចេញពីសហគមន៍ជនជាតិដើមភាគតិច ជាជាងជ្រើសរើសមនុស្សពីខាងក្រៅសហគមន៍ក្នុងការល្បាតព្រៃនិងធនធាននានា”។ ម្នាក់ទៀតបន្ថែមថា “ជនជាតិដើមភាគតិចគួរក្លាយទៅជាមន្ត្រីឃុំ, ចៅក្រម និងសមាជិកគណបក្សនយោបាយ”។ ទោះបីជាមានគោលនយោបាយស្តីពីជនជាតិដើមភាគតិចក៏ដោយ ក៏កម្ពុជានៅមិនទាន់មានផែនការសកម្មភាពជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចនៅឡើយដែរ។ គួរតែមានសេវាច្រកចេញចូលតែមួយ ដើម្បីជួយសហគមន៍ក្នុងការទទួលសិទ្ធិជនជាតិដើមភាគតិចរបស់ខ្លួន។ គួរតម្រូវឲ្យមានវេទិកាឬក្រុមការងារថ្នាក់ជាតិ ដើម្បីជំរុញឱ្យពួកគេពិភាក្សាសន្ទនាជាមួយអាជ្ញាធរ ដោយមានការផ្តល់ថវិការៀបចំមកជាមួយដែរ។ ការប្រមូលទិន្នន័យនិងជំរឿនតាមកាលកំណត់ មានសារៈសំខាន់ចាំបាច់ក្នុងការក្តាប់ស្ថានភាពទាក់ទងនឹងជនជាតិដើមភាគតិច និងដើម្បីជំរុញឲ្យមានធនធានដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ។ ការយល់ដឹងរបស់សង្គមទៅលើជនជាតិដើមភាគតិច ក៏អាចបណ្តុះឡើងតាមរយៈការអប់រំកាន់តែច្រើនអំពីវប្បធម៌របស់ពួកគេ ក៏ដូចជាការរៀបចំពិធីបុណ្យជាតិឬអន្តរជាតិស្តីពីសិល្បៈ និងវប្បធម៌ជនជាតិដើមភាគតិច។ ចម្រុះភាពនៃវប្បធម៌ដែលចេញមកពីសហគមន៍ជនជាតិដើមភាគតិច ក្រោមឆ័ត្រច្បាប់អន្តរជាតិ គួរតែជាផ្នែកមួយនៃការអប់រំឆ្លងវប្បធម៌ ជាគុណតម្លៃបន្ថែម។ ៥. ប្រព័ន្ធពន្ធនាគារអ្នករាយការណ៍ពិសេសបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការគាំទ្រវិធីសាស្ត្រនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ដូចជាកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារដែរ។ ក៏ប៉ុន្តែ ភាពជាប់គាំងភាគច្រើន គឺដោយសារតែទំនោរក្នុងការឃុំខ្លួនចំពោះសំណុំរឿងមុនការជំនុំជម្រះ ខណៈដែលជម្រើសជាទីពេញចិត្ត គួរតែធានាឲ្យមានការនៅក្រៅឃុំនិងវិធានការមិនឃុំខ្លួន។ ករណីជាច្រើនក៏មានជាប់ទាក់ទងទៅនឹងបទល្មើសគ្រឿងញៀន ដែលគួរត្រូវដោះស្រាយបានល្អប្រសើរ តាមរយៈការស្តារនីតិសម្បទាផ្អែកលើសហគមន៍ ជាជាងការដាក់ឃុំឃាំងខ្លួន។ការប្រើប្រាស់កម្លាំងច្បាប់និងបទបញ្ជាដោយសភាពខ្លាំងក្លា ជារឿយៗ នាំឲ្យមានការចាប់ខ្លួនមនុស្សដោយងាយស្រួលពេក ក្រោមរូបភាពចាក់ស្រេះស្មុគ្រស្មាញរបស់ច្បាប់ ដែលធ្វើឲ្យជនក្រីក្រនិងជនមិនសូវមានការអប់រំ ទទួលរងយុត្តិធម៌បែបសង្ខេបនិងកំបុត្រឆ្កុយ តាមរយៈការបញ្ជូនពួកគេឱ្យជាប់ពន្ធនាគាររយៈពេលវែង ដោយមិនទទួលបានជំនួយផ្នែកច្បាប់និងការការពារសុវត្ថិភាពពេញលេញ ទៅលើសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ និងសិទ្ធិក្នុងការដាក់បណ្តឹងសារទុក្ខ។ស្ត្រីស័ក្តិសមនឹងទទួលបានភាពថ្លៃថ្នូរកាន់តែប្រសើរ។ ជារឿយៗ កម្មវិធីដែលមាននៅក្នុងពន្ធនាគារ មិនបានគិតគូរដល់យេនឌ័រនោះទេ ដោយទម្លាក់អ្នកជាប់ឃុំឃាំងជាស្ត្រី ឲ្យទទួលបានត្រឹមតែការបណ្ដុះបណ្ដាលផ្នែកកាត់ដេរ និងសេដ្ឋកិច្ចផ្ទះសម្បែង ជាជាងទទួលបានសកម្មភាពពេញលេញដែលមានសម្រាប់មនុស្សប្រុស ដូចជាការបណ្តុះបណ្តាលផ្នែកវិស្វកម្ម និងការជួសជុលគ្រឿងម៉ាស៊ីន រួមជាមួយនឹងមុខវិជ្ជាជាច្រើនផ្សេងទៀត ដើម្បីជំរុញឱ្យមានអក្ខរកម្មប្រកបដោយនិរន្តរភាពនៅក្នុងពិភពឌីជីថលដែលកំពុងតែកើនឡើងឡើង។ទាក់ទងនឹងកុមារ គោលការណ៍ទូទៅគឺថា កុមារគួរតែត្រូវញែកចេញពីនីតិជន ប្រសិនបើដាក់ពួកគេនៅទីតាំងជាមួយគ្នា លើកលែងតែមានទំនាក់ទំនងជាឪពុកម្តាយនិងកូន។ ជាការប្រសើរ ពួកគេគួរតែស្ថិតនៅក្នុងទីតាំងដាច់ដោយឡែកពីគ្នា ដោយមានបុគ្គលិកទទួលបានការបណ្តុះបណ្តាលជាពិសេស ដើម្បីចាត់ចែងកិច្ចការជាមួយកុមារ។ ទីតាំងសម្រាប់កុមារ មិនគួរគ្រប់គ្រងដោយបុគ្គលដេលគ្រប់គ្រង់ពន្ធនាគារសម្រាប់នីតិជននោះទេ។ អភិក្រមស្តារនីតិសម្បទាតាមសហគមន៍ គួរដាក់បញ្ចូលទៅក្នុងការត្រៀមរៀបចំ មុនពេលដែលទីតាំងនោះ បើកប្រតិបត្តិការ ជាជាងការបន្ថែមតាមក្រោយ។ ការលាយបញ្ចូលគ្នាដែលកាន់តែល្អជាងនេះ គឺត្រូវមានការចូលរួមពីក្រសួងសុខាភិបាល សហការជាមួយក្រសួងសង្គមកិច្ច ជាជាងស្ថាប័នដែលស៊ាំនឹងការប្រើដៃធ្ងន់ ក្នុងការគ្រប់គ្រងទីតាំងបែបនេះ។ ការដាក់ទណ្ឌកម្មលើរាងកាយនិងការដាក់ទណ្ឌតាមរយៈការដាក់ឃុំខ្លួនដាច់ដោយឡែកពីគេ ត្រូវតែហាមឃាត់ ហើយគួរតែមានការតាមដានប្រកបដោយភាពស៊ីចង្វាក់ទៅលើលក្ខខណ្ឌស្ថានភាពនៅក្នុងទីតាំងបែបនេះ។ ចំណុចនេះ គឺជាកម្មវត្ថុនៃគោលការណ៍សិទ្ធិកុមារទូទៅ ដែលថា ការឃុំខ្លួនកុមារ គួរអនុវត្តតែជាវិធានការចុងក្រោយប៉ុណ្ណោះ។គេមិនគួរមើលរំលងដោយគ្មានការកត់សម្គាល់ទេថា ស្ថាប័នបិទជិតបែបនេះ ទំនងជាមានអនុវប្បធម៌ដែលមានលក្ខណៈអវិជ្ជមាន ភ្ជាប់ជាមួយនឹងការបំពានអំណាច។ ស្ថាប័នទាំងនេះ ក៏អាចជាកន្លែងបង្កាត់ពូជអំពើពុករលួយនិងកេងប្រវ័ញ្ចលើអ្នកជាប់ឃុំឃាំងដែរ។ ដូច្នេះ ប្រទេសកម្ពុជា គួរតែមានគោលបំណងឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិលើបញ្ហានេះ និងឆ្ពោះទៅរកវិធានការមិនឃុំខ្លួន និងវិធានការតាមសហគមន៍បន្ថែមទៀត រួមជាមួយនឹងកំណែទម្រង់ប្រព័ន្ធពង្រឹងការអនុវត្តច្បាប់ និងការកែលម្អគុណភាពប្រព័ន្ធតុលាការ និងមន្ត្រីអនុវត្តច្បាប់ដែលជាប់ទាក់ទង។ គួរតែមានលទ្ធភាពទទួលបានជំនួយផ្នែកច្បាប់កាន់តែច្រើន និងមានសមាជិកសង្គមស៊ីវិលជាអ្នកជួយ ដើម្បីបើកលំហសម្រាប់ជនត្រូវចោទ និងអ្នកជាប់ឃុំ ដោយមានការគាំទ្រដែលផ្តោតលើការយល់ចិត្តជាជាងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។ ៦. លំហស៊ីវិលនិងនយោបាយជាមួយនឹងការបង្កើតរដ្ឋបាលថ្មីនៅឆ្នាំ២០២៣ អ្នករាយការណ៍ពិសេសកំពុងតាមឃ្លាំមើលដោយចាប់អារម្មណ៍យ៉ាងខ្លាំង ដើម្បីមើលថាតើនឹងមានសេរីភាវូបនីយកម្មនៃលំហស៊ីវិលនិងនយោបាយឬទេ។ គួរឲ្យស្ដាយ រហូតមកដល់ពេលនេះ រឿងនេះមិនទាន់បានកើតឡើងនៅឡើយទេ។ អ្នកជាប់ឃុំនយោបាយនៅតែបន្តត្រូវឃុំខ្លួន ហើយអ្នកតស៊ូមតិសិទ្ធិមនុស្សនិងជនបរិស្ថាន បន្តត្រូវបានកាត់ទោសពីបទញុះញង់ និងបទល្មើសដែលជាប់ទាក់ទងក្នុងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ, ការជួបប្រជុំដោយសន្តិវិធី និងការស្វែងរកយុត្តិធម៌របស់ពួកគេទៅវិញ។ សូម្បីតែក្នុងអំឡុងពេលមានវត្តមានអ្នករាយការណ៍ពិសេសនៅក្នុងប្រទេសនេះក៏ដោយ ក៏មានការរាយការណ៍ថាក្រុមមួយចំនួន ទទួលរងការបំភិតបំភ័យ ដែលជាការរំលោភសិទ្ធិរបស់ពួកគេទៅវិញដែរ។នៅពេលដែលមានការអំពាវនាវឱ្យបញ្ឈប់ភាពឥតត្រាប្រណីនៃច្បាប់នោះ ការឆ្លើយតបតាមរូបមន្ត ពីក្រុមមន្ត្រី មួយចំនួន ទំនងជាឆ្លើយថា "អ្វីៗគ្រប់យ៉ាង ធ្វើឡើងស្របតាមច្បាប់ជាតិទាំងអស់"។ ដូច្នេះហើយ យើងសង្ឃឹមថា ជនជំនាន់ថ្មីអាចចាកចេញពីការប្រើប្រាស់ពាក្យពេចន៍បែបនេះ ហើយជ្រើសរើសភាសាដែលកាន់តែជំរុញទឹកចិត្តបន្ថែមទៀត ពោលគឺ “អ្វីៗគ្រប់យ៉ាង ត្រូវតែធ្វើឡើងស្របតាមច្បាប់ជាតិ ដែលអនុលោមតាមច្បាប់អន្តរជាតិ”។ ៧. ធុរកិច្ច និងសិទ្ធិមនុស្សនៅពេលប្រទេសកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០នោះ ការមកដល់នៃធុរកិច្ចថ្មីៗទាំងក្នុងស្រុកនិងឆ្លងដែន គឺជាការអញ្ជើញឲ្យមានការត្រៀមរៀបចំនិងការបង្ការប្រុងប្រយ័ត្ន ចំពោះផលប៉ះពាល់នៃធុរកិច្ចទៅលើសិទ្ធិមនុស្ស។ ដើម្បីណែនាំដល់សហគមន៍ក្នុងសាកលលោកលើប្រធានបទនេះ គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស ដែលគូសបញ្ជាក់ពីភារកិច្ចពង្រឹងគ្នាទៅវិញទៅមកចំនួនបី គឺកាតព្វកិច្ចរបស់រដ្ឋក្នុងការការពារ, កាតព្វកិច្ចរបស់វិស័យធុរកិច្ចក្នុងការគោរព និងទំនួលខុសត្រូវរួមគ្នាក្នុងការដោះស្រាយទៅលើការខូចខាត។ ភាគីពាក់ព័ន្ធសំខាន់មួយដែលគួរតែនាំមកចូលរួមដោយផ្ទាល់បន្ថែមទៀតនោះ គឺធុរកិច្ចទាំងឡាយនៅក្នុងប្រទេសគួរតែអនុម័តវិធានការត្រួតពិនិត្យដ៏ត្រឹមត្រូវនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជាការវាស់វែងផលប៉ះពាល់ទៅលើសិទ្ធិមនុស្ស។ ប្រការនេះជាការបើកទ្វារឱ្យមានការភ្ជាប់គ្នាជាមួយសិទ្ធិការងារ, ច្បាប់វិនិយោគ, ច្បាប់បរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស ដោយរួមទាំងក្រុមផ្សេងៗដែលបានកត់សម្គាល់ខាងលើ ដូចជាជនជាតិដើមភាគតិចជាដើម។ការរក្សាការវិវត្តទៅមុខ គឺជាតម្រូវការដើម្បីបង្កើនល្បឿនគោលនយោបាយនិងការអនុវត្ត ទៅលើបញ្ហានេះ ដែលជាការបើកទ្វារឈានទៅរកតម្លាភាព ដែលក៏អាចជួយក្នុងការប្រឆាំងអំពើពុករលួយទៀតផង។ យើងសង្ឃឹមថាអាចមានការចាប់យកចំណុចនេះក្នុងពេលឆាប់ៗខាងមុខ ខណៈដែលអ្នករាយការណ៍ពិសេសបានលើកឡើងអំពីចំណុចនេះ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣។ ៨. ភាពជាភាគីពាក់ព័ន្ធមជ្ឈដ្ឋានផ្លូវការបញ្ជាក់ថា មានប្រព័ន្ធផ្សព្វផ្សាយនិងអង្គការមិនមែនរដ្ឋាភិបាលជាច្រើននៅក្នុងប្រទេស។ អ្នកឃ្លាំមើល គួរប៉ាន់ប្រមាណទៅលើវិសាលភាពគុណភាព ជាជាងវិសាលភាពបរិមាណ។ ប្រសិនបើគេមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយ ឬអង្គការមិនមែនរដ្ឋាភិបាលនានា ជាអ្នកប្រឆាំងនឹងឥស្សរជនកាន់អំណាចនោះ ការងាររបស់ពួកគេច្រើនតែទទួលរងការរារាំងបន្ទុចបង្អាក់ដោយមន្ត្រីថ្នាក់ខ្ពស់ ហើយមានទម្លាប់គួរឱ្យសោកស្ដាយក្នុងការប្រើប្រាស់ច្បាប់ផ្សេងៗ ដូចជាបទប្បញ្ញត្តិស្តីពីការញុះញង់ក្នុងក្រមព្រហ្មទណ្ឌ និង/ឬច្បាប់ជាច្រើនដែលមានលក្ខណៈឥតត្រាប្រណី ដើម្បីរឹតត្បិតសេរីភាពសារព័ត៌មាន និងបណ្តាញអ៊ីនធឺណិតដែលជាប់ទាក់ទង។ ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលមានកេរ្តិ៍ឈ្មោះមិនល្អក្នុងពេលនេះ ដែលដាក់លក្ខខណ្ឌរឹតបន្តឹងលើការងាររបស់សង្គមស៊ីវិល ដូចជាត្រូវបង្ហាញថាពួកគេមានអព្យាក្រឹតភាព និងដាក់ឱ្យពួកគេទទួលរងនូវការធ្វើសវនកម្មហួសហេតុនោះ មិនទាន់បានបានកែទម្រង់ឲ្យបានឆាប់នៅឡើយនោះទេ។ .តាមពិតទៅ មានច្បាប់, គោលនយោបាយ និងការអនុវត្តជាច្រើន ដែលជាប្រភេទរឹតត្បឹតទៅលើភាពជាភាគីពាក់ព័ន្ធ ដែលជាសញ្ញាណឥទ្ធិពលយ៉ាងសំខាន់នៃសង្គមប្រជាធិបតេយ្យ ហើយនៅក្នុងដំណើរស្វែងរកកំណែទម្រង់ទាំងនោះ អាជ្ញាធរគួរតែបញ្ឈប់ការអនុវត្តច្បាប់ប្រភេទរឹតត្បិតទាំងនេះឱ្យបានឆាប់រហ័ស។ ៩. ទស្សនៈអន្តរជំនាន់នៅពេលនេះ មានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងប្រទេសជិតខាងក្នុងតំបន់ ហើយនៅចុងឆ្នាំនេះ នឹងមានកិច្ចប្រជុំកំពូលសាកលស្តីពីអនាគត។ កិច្ចប្រជុំកំពូលសាកលស្តីពីអនាគត មានបំណងមិនត្រឹមតែជាតឹកតាងសាកលសម្រាប់អនាគតប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងសម្រេចឲ្យមានសេចក្តីប្រកាសស្តីពីជំនាន់អនាគត និងបណ្តុំឌីជីថលសកល (Global Digital Compact) ដែរ។ដោយសារតែប្រទេសកម្ពុជាមានការតាំងចិត្តសម្រាប់តំបន់នេះ ក៏ដូចជាសម្រាប់ពហុភាគីនិយម ដូចដែលបានឃើញនៅក្នុងការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលគាំទ្រដោយអង្គការសហប្រជាជាតិដែរនោះ នេះជាការសំខាន់ខ្លាំងដែលត្រូវចងចាំថា អភិក្រមផ្អែកលើប្រជាជនជាស្នូល គឺជាធាតុផ្សំដ៏សំខាន់មួយនៃទេសភាពទាំងមូល ខណៈពេលដែលធាតុផ្សំសំខាន់នៃកិច្ចប្រជុំកំពូលស្តីពីអនាគត គឺអំពីការចូលរួមរបស់យុវជននៅក្នុងទស្សនវិស័យអន្តរជំនាន់។ហេតុដូច្នេះហើយ សម្រាប់ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមក្នុងការសំយោគចូលគ្នារវាងសន្តិភាព, សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ពីព្រោះទាំងនេះ គឺជាសសរស្តម្ភពិតប្រាកដនៃការផ្លាស់ប្តូរពិតប្រាកដ។ជាមួយនឹងនាឡិកាកំពុងតែដើរទៅមុខនេះ គេរង់ចាំការឆ្លើយតបដែលអាចជឿជាក់បាន និងមានលក្ខណៈអន្តរជំនាន់ ពីថ្នាក់ដឹកនាំកំពូល។ សូមអរគុណ។
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
19 July 2024
សេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មាន៖ អ្នកជំនាញឯករាជ្យស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មកបំពេញ ទស្សនកិច្ចផ្លូវការ
លោក ម៉ុនតាបន នឹងធើ្វទស្សនកិច្ចនៅ ខេត្តរតនគិរី និងខេត្តកណ្តាល ដើម្បីប្រមូលព័ត៌មានប្រភពដើម នឹងជួបជាមួយតំណាងរដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស សហគមន៍ជនជាតិដើមភាគតិច និង ជនជាតិភាគតិច និងប្រធានសហគមន៍។ នៅរាជធានីភ្នំពេញ អ្នករាយការណ៍ពិសេសនឹងជួបជាមួយតំណាងរដ្ឋាភិបាល អ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយ សមាជិកសហគមន៍ការទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ អ្នករាយការណ៍ពិសេសនឹងបញ្ចប់ទស្សនកិច្ចរបស់លោកជាមួយនឹងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា វេលាម៉ោង ១៤:៣០នាទី នៅសណ្ឋាគារ សាន់វេភ្នំពេញ ផ្លូវលេខ ១ សង្កាត់វត្តភ្នំ។ សន្និសីទសារព័ត៌មាននេះ អនុញ្ញាតឱ្យចូលសម្រាប់តែក្រុមអ្នកសារព័ត៌មានប៉ុណ្ណោះ។ ចប់--------អ្នកជំនាញឯករាជ្យ៖ សាស្ត្រាចារ្យ វិទិត ម៉ុនតាបន ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងខែមីនា ឆ្នាំ២០២១។ អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យនិង ក្រុមការងារ គឺជាផ្នែកមួយដែលត្រូវបានគេស្គាល់ថាជា នីតិវិធីពិសេស របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នីតិវិធីពិសេស ជាស្ថាប័នធំជាងគេរបស់អ្នកជំនាញឯករាជ្យនៅក្នុងប្រព័ន្ធសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ គឺជាឈ្មោះទូទៅនៃយន្តការស្វែងរកការពិត និងការត្រួតពិនិត្យឯករាជ្យរបស់ក្រុមប្រឹក្សា ដែលដោះស្រាយស្ថានភាពជាក់លាក់របស់ប្រទេសណាមួយ ឬបញ្ហាប្រធានបទនៅគ្រប់ផ្នែកនៃពិភពលោក។ អ្នកជំនាញ នៃនីតិវិធីពិសេសធ្វើការលើមូលដ្ឋានស្ម័គ្រចិត្ត។ ពួកគេមិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ហើយមិនទទួលបានប្រាក់បៀវត្សរ៍សម្រាប់ការងាររបស់ពួកគេទេ។ ពួកគេ គឺឯករាជ្យពីរដ្ឋាភិបាល ឬអង្គការណាមួយ ហើយធ្វើការតាមសមត្ថភាពរៀងៗខ្លួនរបស់ពួកគេ។សម្រាប់ការសាកសួរពត៌មានទាក់ទងនឹងអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ សូមទាក់ទង Dharisha Indraguptha (dharisha.indraguptha@un.org) ឬ John Newland (john.newland@un.org)តាមដានព័ត៌មានទាក់ទងនឹងអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរបស់អង្គការសហប្រជាជាតិនៅលើ Twitter@UN_SPExperts
១ នៃ 5
សេចក្តីប្រកាសព័ត៌មាន
03 June 2024
វេទិកាជាតិលើកទី២ ស្តីពី “ទីក្រុងនិងលំនៅឋាន”
វេទិកានេះបានប្រមូលផ្តុំនូវជំនាញការទីក្រុងនិងលំនៅឋានជាតិនិងអន្តរជាតិ និងមានការចូលរួមពីតំណាងស្ថាប័នជាតិ វិស័យឯកជន ស្ថាប័នអប់រំសិក្សាធិការ អ្នកជំនាញវ័យក្មេង និងតួអង្គមកពីអង្គការសង្គមស៊ីវិល សរុបជាង ២០០រូប ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងនគរូបនីយកម្មនិងការអភិវឌ្ឍលំនៅឋាន សម្រាប់តម្រង់ទិសការអភិវឌ្ឍទីក្រុងនាអនាគតរបស់យើងតាមរបៀបមួយដែលកាន់តែឆ្លាត ចីរភាព មានបរិយាបន្ន និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់វ័យ។ វេទិកានេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា «យើងត្រូវរៀបចំទីក្រុងរបស់យើងប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នារស់នៅដោយរីករាយដែលក្នុងនោះរក្សាបាននូវវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់» ។ លើសពីនេះ ឯកឧត្ដមបានបន្ថែមថាកម្ពុជាត្រូវបញ្ចូលគំនិតឆ្នៃប្រឌិតផ្សេងៗពីគ្រប់ភាគីពាក់ពន្ធ័ដើម្បីរួមគ្នាកសាងកម្ពុជាឲ្យស្មើមុខស្មើមាត់នៅក្នុងតំបន់ និងឲ្យក្លាយទៅជាទីលំនៅឋានសម្រាប់ប្រជាជននៅក្នុងតំបន់និងពិភពលោកអាចមករស់នៅបានដោយសុខដុមរមនានៅកម្ពុជា។ គួរបញ្ជាប់ផងដែរថា ប្រទេសកម្ពុជាបាន និងកំពុងជួបប្រទះកំណើននគរូបនីយកម្មយ៉ាងឆាប់រហ័ស ហើយតាមការព្យាករណ៍បង្ហាញថា ជាង 40ភាគរយនៃចំនួនប្រជាជននឹងរស់នៅក្នុងតំបន់ទីក្រុងនៅឆ្នាំ 2050 ។ ការអភិវឌ្ឍទីក្រុងដែលមិនមានផែនការជាមុន រួមមានដូចជាលំនៅឋានបណ្ដោះអាសន្ន អាចបង្កឱ្យមានបញ្ហាបរិស្ថាន និងសង្គមផ្សេងៗ ដូចជាការប្រើប្រាស់ ឬយន្តការគ្រប់គ្រងដីធ្លីមិនសមស្រប និងមិនបានគ្រោងទុក។ ដូច្នេះ ការរៀបចំផែនការជាមុន និងអន្តរាគមន៍របស់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្ដល់សេវាកម្មកាន់តែប្រសើរ នឹងក្លាយជាគន្លឹះក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប។ជាមួយគ្នានេះ ឯកឧត្ដម បណ្ឌិត ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងដែនដី និងនគរូបនីយកម្ម បានសង្កត់ធ្ងន់ថា អគ្គនាយកដ្ឋានគ្រប់គ្រងដែនដី និងនគរូបនីយកម្ម និងអគ្គនាយកដ្ឋានលំនៅឋាន នឹងគាំទ្រក្រុង និងទីប្រជុំជននានា ក្នុងការរៀបចំប្លង់គោលសំដៅសម្រេចឱ្យបានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគត ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមាននៃនគរូបនីយកម្ម ស្របតាមការណែនាំរបស់ ឯកឧត្តម លោក សាយ សំអាល់ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច បវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។តាមរយៈបទបង្ហាញរបស់លោក Andre A. Bald អ្នកជំនាញនគរូបនីយកម្មរបស់ធនាគារពិភពលោក បានបានសង្កត់ធ្ងន់ថា នគរូបនីយកម្មអាចដើរតួនាទីវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រសិនបើមានការគ្រប់គ្រងល្អ និងការចូលរួមពីភាគីពាក់ព័ន្ធគ្រប់គ្រាន់។លោក សុខ វណ្ណា ប្រធានកម្មវិធី UN-Habitat នៅកម្ពុជា ក៏បានចែករំលែកបទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់របស់ UN-Habitat ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយបញ្ហានគរូបនីយកម្ម និងការអភិវឌ្ឍលំនៅឋាន តាមរយៈការផ្តល់ជំនួយបច្ចេកទេស ដើម្បីធានាឱ្យបានទីក្រុងឆ្លាត បៃតង មានភាពធន់ និងប្រកបដោយបរិយាបន្ន ។ សារៈសំខាន់នៃវិធីសាស្រ្តនៃការអភិវឌ្ឍដោយផ្តោតលើប្រជាពលរដ្ឋក៏ត្រូវបានគូសបញ្ជាក់ផងដែរ ដើម្បីបង្កើនការចូលរួម និងឆ្លើយតបនឹងតម្រូវការដែលបានកំណត់។ក្នុងការបិទវេទិកា លោកJoseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពដែលផ្តោតលើប្រជាជន តាមរយៈការពង្រឹងប្រសិទ្ធភាពភាពជាដៃគូភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីប្រែក្លាយទីក្រុង និងលំនៅឋានរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាដរាបសម្រាប់ទាំងអស់គ្នា។ លោកក៏បានចែករំលែកយុទ្ធសាស្ត្រចំនួនបួនសំខាន់ៗដើម្បីលើកកម្ពស់ទីក្រុងឆ្លាតវៃ បៃតង និរន្តរភាព និងរួមបញ្ចូលៈ (1) អភិបាលកិច្ច ការរៀបចំផែនការ និងការគ្រប់គ្រង (2) ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ (3) ដីធ្លី និងលំនៅឋានដែលមានតម្លៃសមរម្យ និង (4) ទីក្រុងប្រកបដោយភាពច្នៃប្រឌិត និងទិន្នន័យឆ្លាតវៃ។ ឯកឧត្ដម តឹករ៉េត សម្រេច រដ្ឋលេខាប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កត់ធ្ងន់ថា វេទិកាជាតិលើកទីពីរ ស្ដីពី«ទីក្រុង និងលំនៅឋាន» គឺជាឱកាសដ៏សំខាន់ក្នុងការជំរុញការពិភាក្សារវាងភាគីពាក់ព័ន្ធនានា ដើម្បីពិចារណា និងកំណត់ដំណោះស្រាយសមស្រប និងមានសក្តានុពល ឆ្លើយតបនឹងបញ្ហាប្រឈមដែលប្រទេសកំពុងជួបប្រទះ ។
១ នៃ 5
ធនធានចុងក្រោយគេ
1 / 6
ធនធាន
19 November 2019
1 / 6